ព័ត៌មាន

ក្រុមហ៊ុន Motorola ស្ងាត់ពីបញ្ចីប្រជែងតែល្បីនៅចិន

 

image

ក្រុមហ៊ុន Motorola បានសំងំផលិតបានទូរស័ព្ទដៃថ្មីចំនួបីគ្រឿងដែលពិសេសជាងមុន ហើយយកទៅដាក់បង្ហាញនៅប្រទេសចិនដំបូងគេព្រោះទីនោះទីផ្សាររបស់ក្រុមហ៊ុនទូលាយជាងគេ។

ក្រុមហ៊ុន  Motorola បានឱ្យដឹងថា flagship Moto X នឹងមានលក្ខណះពិសេសថ្មី មិនដូចទូរស័ព្ទទំនើបផ្សេងទៀត។ flagship Moto X នឹងធ្វើឡើងស្រោបន្ថែមជាប្រភេទស្បែក​ និងឈើ។ version នេះមានអង្គចងចាំទំហំ​16GB។

 

image

ក្រុមហ៊ុន Motorola​មានឈ្មោះក្នុងបញ្ចីក្រុមហ៊ុនផលិតទូរស័ព្ទតាំងពីឆ្នាំ 1980 មកទល់ឆ្នាំ 2013 ក៏ត្រូវបានក្រុមហ៊ុន Google វិនិយោគទន់។ លើសពីនេះទៅទៀត ក្រុមហ៊ុនផលិតកុំព្យូទ័រ Lenovo ក៏បានចំណាយប្រាក់ទិញក្រុមហ៊ុន Motorola ដើម្បីពង្រីកវិសាលភាពប្រើប្រាស់ជាពិសេសពង្រីកបណ្តាញឧបករណ៍ប្រើ wireless ឱ្យកាន់តែទូលំទូលាយ។​

 របាយការថ្មីៗមួយបានលើកបង្ហាញពីរការងារថ្មីរបស់ក្រុមហ៊ុន Motorola លើម៉ូដែល Nexus 6 ដែលមិនទាន់បានភ្ជាប់សម្បករួចរាល់នៅឡើយ។ ម៉ូដែលនេះល្បីថាមានសុពលភាពកាន់ថ្មបានយូរជាងម៉ូដែលមុនៗ។

ម៉ូដែលថ្មីៗចំនួនបីគ្រឿង តែមិនទាន់មានពត៌មានលំអិតត្រូវបានគេឱ្យដឹងថា​​ ទីផ្សារនៅប្រទេសចិនសម្រាប់ ក្រុមហ៊ុន Motorola មិនទាន់សាបសូន្យនៅឡើយ​ហើយវាជាទីផ្សារដែលមានការគាំទ្រខ្លាំងជាងគេក្នងចំណោមទីផ្សារដាក់លក់នៅបណ្តាកន្លែងផ្សេងៗ៕

 អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖ ប៉ុន្មានសន្លឹកដែល APPLEគិតថានាឡិការខ្លួននឹងលក់ដាច់ច្រើនជាងគេ

ប្រភព៖ Google