ព័ត៌មាន

ពញ្ញាក់អារម្មណ៍ជាមួយម៉ូដែល Galaxy S6

image

 

Galaxy S6 ថ្មីរបស់ក្រុមហ៊ុន Samsung បង្ហាញរាងស្រស់ស្អាតមិនស្ទើជាមួយលក្ខណៈពិសេស កាន់តែគួរឱ្យចាប់ចិត្ត។ ពេលនេះលើគេហទំព័រជាច្រើនបានចុះផ្សាយពីកាលបរិច្ឆេទបង្ហាញ ខ្លួនរបស់ម៉ូដែលនេះកាន់តែពិសេសជាងមុន។

ថ្មីៗនេះ ព័ត៌មានបង្ហាញពីលក្ខណះពិសេស និងរូបភាពមួយចំនួនរបស់ក្រុមហ៊ុន Samsung ត្រូវបានលាតត្រដាង។ លើសពីនេះទៅទៀត វីដេអូរសាកល្បងពីគុណភាពរបស់ម៉ូដែលថ្មី ក៏ត្រូវបានផលិតជាបន្តបន្ទាប់។ លើផេច Samsung Instagram ក៏បានបង្ហាញពីរូបរាងគួរឱ្យចាប់ ចិត្តរបស់ S6 ដែលជាម៉ូដែលបន្តវេនក្នុងឆ្នាំថ្មី។ លក្ខណះពិសេសថ្មីៗលើម៉ូដែលនេះត្រូវបាន បំពាក់ និងភ្ជាប់លើរូបរាងចេញម៉ូតកោងប្លែកពីម៉ូដែលមុនៗ។

image

 

 

 

ចំណុចសំខាន់មួយចំនួនដែលអ្នកត្រូវដឹងមុន Galaxy S6 បង្ហាញខ្លួន៖

Galaxy S6 បំពាក់អេក្រង់ទំហំ 5.3-អ៊ីង អេក្រង់បង្ហាញប្រភេទ  4K AMOLED display ប្រព័ន្ធដំណើរការ  64-bit Exynos 7420 ឬ Snapdragon 810 (processor) ។ លើផ្នែកកា​មេរ៉ា វិញម៉ូដែលនេះក៏មានគុណភាពកាមេរ៉ាកាន់តែច្បាស់ កាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល កាមេរ៉ាក្រោយទំហំ 20 មេហ្គាភិចសែល ដោយភ្ជាប់ chip ប្រភេទ Broadcom។  

ទាក់ទងនឹងចំណុចប្លែកពិសេសខុសពីម៉ូដែលមុនៗនោះ ម៉ូដែលនេះនឹងភ្ជាប់បច្ចេកវិទ្យា Wireless charging ។ បណ្តាញរបស់ Samsung នឹងកាន់តែដុះដាល ជាពិសេសបណ្តាញថ្មី នៅពេលមានបច្ចេកវិទ្យា Wireless charging​ ដែលមិនធ្លាប់មានពីមុនមក។

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖One Laptop Per Child (OLPC) ជា Tablet ផងជាកុំព្យូទ័រផង

ប្រភព៖ SAmsung