ក្នុងវិស័យការងារក្រុមហ៊ុន Facebook ទើបតែប្រកាសពីបណ្តាញ Facebook At Work ថ្មីសម្រាប់ក្រុមការងារដែលវាជា បណ្តាញទំនាក់ទំនងក្នុងក្រុមការងារផ្លូវការដែលចៅហ្វាយរបស់អ្នកមិនប្រកាន់។ ពេលនេះ ក្រុមហ៊ុន Google Inc បានចេញ មុខបង្ហាញកម្មវិធីថ្មីរបស់ខ្លួនលើស្មាតហ្វូនដែលប្រើប្រព័ន្ធដំណើរការ Android ។
ក្រុមហ៊ុន Google Inc បានបង្ហាញកម្មវិធីថ្មីរបស់ខ្លួនមានឈ្មោះថា Android for Work ដែលមានមុខងារសម្រួលដល់វិស័យ ការងារទាំងការងារផ្ទាល់ខ្លួន និងការងារក្រុមហ៊ុន។
ក្នុង Blog របស់ក្រុមហ៊ុន Google ក៏បានបញ្ជាក់ផងដែរថា កម្មវិធី Android for Work មានសមត្ថភាពខ្ពស់ប្រើដើម្បីគ្រប់គ្រង ការងារទូរទៅ ជាពិសេសបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អដោយកម្មវិធីនេះអាចបែងចែកកម្មវិធីមិនឱ្យឡុកឡំគ្នា។ ឧទាហរណ៍៖ បុគ្គលិកម្នាក់តែងតែមានកម្មវិធីផ្ទាល់ខ្លួន ហើយក៏មានកម្មវិធីសម្រាប់ធ្វើការ នោះ Android for Work អាចបែងចែកយ៉ាងដាច់ពីគ្នា ថែមទាំងមានសមត្ថភាពបន្ថែមជាមួយនឹងការផ្តល់នូវ Tool សំខាន់សម្រាប់ប្រើប្រាស់ក្នុង ការទំនាក់ទំនងដូចជា៖ contacts email និង calendar ជាដើម។
ដើម្បីពង្រីកវិសាលភាពប្រើប្រាស់ក្រុមហ៊ុន Google បានសហការជាមួយក្រុមហ៊ុនធំៗមួយចំនួនដូចជា Blackberry Ltd Box Inc និងក្រុមហ៊ុនផលិត Android Smartphone រួមជាមួយ Citrix Systems Inc ផងដែរ៕
អត្តបទប្រែសម្រួល៖
អាន៖
ប្រភព៖