ព័ត៌មាន

Opera កម្មវិធីថ្មីចាប់ផ្តើមល្បី

image

 

Browser software ជាច្រើនបានបង្ហាញសមាសភាពប្រើប្រាស់ថ្មីៗដើម្បីទទួលបានការ ប្រើប្រាស់កាន់តែច្រើន។ Opera ជា browser software មួយក្នុងចំណោមជា software  ច្រើនបាន ផ្លាស់ប្តូរ និងបន្ថែមសមត្ថភាពថ្មីលើទូរស័ព្ទ ។

Opera ពេលនេះក្លាយជា browser software ដែលមានអ្នកប្រើប្រាស់រាប់រយលានអ្នក។ ការសម្បូរបែបនៃចំនួនអ្នកប្រើប្រាស់ដោយសារ Opera កាត់ថ្លៃបណ្តាញអ៊ិនធើណេតទាប បំផុត។ អ្នកបង្កើត browser នេះក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ពេលនេះវាបានក្លាយជា បណ្តាញដែលប្រជាប្រិយភាព និងចំនួនអ្នកប្រើប្រាស់តាមរយះកម្មវិធីទូរស័ព្ទខ្ពស់បំផុត។

 

image

នៅខាងមុខបន្តិចទៀត Opera នឹងបន្ថែមសមត្ថភាពផ្សព្វផ្សាយពាណិជ្ជកម្ម ឬប្រើការចំណាយ អ្វីមួយតាមរយះ Web apps។ ពេលនេះ Opera ទទួលបានទីផ្សាររបស់ក្រុមហ៊ុនផលិត ទូរស័ព្ទធំៗ ដែលក្នុងនោះរួមមាន Samsung  Electronics    Micromax    Mobistel     Evercoss  និង Tecno។

សរុបមក ពេលនេះ Opera ពេលនេះក្លាយជា browser software ដែលមានដំណើរការខ្ពស់លើ កម្មវិធីទូរស័ព្ទដែលមានសមាសភាពខ្លាំងមិនចាញ់បណ្តាញស្វែងរកផ្សេងទៀត៕

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖ទូរស័ព្ទ Huawei ជាកាដូដ៏សក្តិសម និងជាទីគាប់ចិត្តបំផុតសម្រាប់នារីក្នុងឱកាសទិវាសិទ្ធិនារី 8 មិនា

ប្រភព៖Opera