ព័ត៌មាន

ទីផ្សារស្មាតទូរស័ព្ទ Vaio នឹងចាប់ផ្តើមនាពេលឆាប់ៗនេះ

 

 

 

image

 

ឆ្នាំ 2014 ក្រុមហ៊ុន Sony បានបញ្ឈប់មុខជំនួញរបស់ខ្លួនលើ PC ហើយលក់ម៉ាក Vaio ដើម្បីវិនិយោគទន់ជាមួយដៃគូរក្រុមហ៊ុនជប៉ុន។ ស្មាតទូរស័ព្ទ Vaio​ នឹងឈានជើងចូលទីផ្សារនៅពេលឆាប់ៗនេះៗ។

ក្រោយពីផ្តាច់ខ្លួនចេញពីក្រុមហ៊ុន Sony ក្រុមហ៊ុននឹងផលិតទូរស័ព្ទ Android ដំបូងបំផុតដែលដាក់ឈ្មោះថា​ Vaio Phone (VA 10J)។ ទូរស័ព្ទនេះ ផលិតបានជោគជ័យ ហើយដាក់លក់នៅប្រទេសជប៉ុនដំបូងគេនៅថ្ងៃទី​20 ខែមីនានេះ។

 

សមត្ថិភាពពិសេសប៉ុន្មានយ៉ាងដែល  ស្មាតទូរស័ព្ទ Vaio មាន៖

 

ទូរស័ព្ទ Vaio បំពាក់អេក្រង់ទំហំ  5-អ៊ីងប្រភេទ  HD កម្រិតភាពច្បាស់ 720 X 1280 ភិចសែល។ទូរស័ព្ទនេះប្រើប្រព័ន្ធដំណើរការប្រភេទ Android 5.0 ​ល្បឿន  1.2GHz ប្រើអង្គចងចាំទំហំ  2GB (RAM) រួមជាមួយថាសផ្ទុកទិន្ន័យទំហំ 16GB ។ សម្រាប់កាមេរ៉ាទំហំ 5 មេហ្គាភិចសែល ភ្ជាប់ជើងស៊ីមមួយ អាចភ្ជាប់ Wi-Fi និង Bluetooth បាន។

 

អត្តបទប្រែសម្រួល៖លក្ខិណា 

អាន៖ក្រុមហ៊ុន TOSHIBA សហការរីករាយលើ PROJECT ARA ជាមួយក្រុមហ៊ុន GOOGLE

ប្រភព៖ Vaio