ព័ត៌មាន

រកឃើញម៉ូដែលបន្ទាប់របស់ ​Azus ដែលត្រូវបង្ហាញខ្លួនខែក្រោយ

Asus Zenfone 2 ជិតបង្ហាញខ្លួនលើទីផ្សារជាថ្មីម្តងទៀតដោយដាក់លក់ជាផ្លូវការ ដែលគម្រោងរបស់ក្រុមហ៊ុនបង្ហើបថា នឹងបង្ហាញខ្លួននៅខែក្រោយ។

 

image 

 

 

Asus Zenfone 2 ជាម៉ូដែលជំនាន់ក្រោយរបស់ក្រុមហ៊ុន Asus  ទើបតែបានបង្ហាញខ្លួនលើវេទិការ CES 2015។ យោងតាមរបាយការចេញពី android បានបង្ហាញឱ្យដឹងថា The Zenfone 2 នឹងដាក់លក់ជាផ្លូវការ ដំណាលនឹងម៉ូដែលផ្សេងៗទៀតរួមមាន Xiaomi, OnePlus and Micromax Yu ។ Asus Zenfone 2  បំពាក់អេក្រង់ទំហំ 5.5-អ៊ីង ប្រភេទ full HD display។ ឧបករណ៍នេះ មានលក្ខនះពិសេសដោយសារ​ប៉ូតុង power មានទីតាំងស្ថិតនៅផ្នែកខាងលើនៃប៉ូតុងសម្លេង។

ប្រព័ន្ធដំណើរការខួរក្បាលទំហំ 64-bit ប្រភេទ Intel Atom (processor ) ប្រើកូដ Z3580 ត្រូវបានភ្ជាប់ ដែលប្រើ clocked  មានល្បឿន 2.3GHz។  Zenfone 2  បានផ្តល់ជូននូវថាសផ្ទុកទិន្ន័យសមស្របទំហំ 4GB (RAM)។ សម្រាប់មេម៉ូរ៉ីនឹងផលិតមកមានបីប្រភេទ ទំហំ 16GB, 32GB និង  64GB  ហើយកាន់តែពិសេសអ្នកអាចបន្ថែមមេម៉ូរ៉ីបានទំហំបន្ថែមតាមរយះជើងកាត  microSD card slot។

 

សម្រាប់ការចែកចាយឯកសារនោះ រឹតតែប្រសើរ ដោយសារម៉ដែលនេះភ្ជាប់ supports HSPA, 4G LTE Category 4 (FDD and TDD), WiFi, Bluetooth 4.0, NFC, micro USB, GPS/A-GPS, GLONASS and USB OTG។

 

សរុបមកក្រោយពីការដាក់បង្អួតបង្ហាញជាសារធារណះមក ក្រុមហ៊ុនបានរៀបគម្រោងដាក់លក់ម៉ូដែលនេះជាទូរទៅនៅខែក្រោយជាផ្លូវការ៕

 

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖LENOVO នឹងរកចំណុចកំពូលសម្រាប់ទីផ្សារ…………..

ប្រភព៖ Asus