ព័ត៌មាន

Samsung Galaxy S6 ធ្វើឲ្យភ្ញាក់ផ្អើលបណ្តាញសារព័ត៌មាននានាជុំវិញពិភពលោក

រាប់គិតចាប់ពីចុងឆ្នាំ២០១៤ រហូតដល់ខែមីនាឆ្នាំ២០១៥ បណ្តាញអ្នកសារព័ត៌មានមិនតិចទេ ទាំងក្នុងស្រុក និងក្រៅស្រុក បានចេញមុខទស្សន៍ទាយរូបរាងពិតរបស់ទូរស័ព្ទដៃទំនើប Samsung Galaxy S6 រហូតដល់ថ្ងៃ ទី ១ ខែមីនា ដែលរូបរាងពិតរបស់ទូរស័ព្ទដៃ Samsung Galaxy S6 ត្រូវបានបង្ហាញជាផ្លូវការ នៅក្នុងពិពណ៌សមាជទូរស័ព្ទពិភពលោក នៅទីក្រុងបាសេឡូណា ប្រទេស អេស្បាញ ជាមួយនឹងទូរស័ព្ទដៃកញ្ចក់កោង ដែលទទួលបានពាន្តរង្វាន់ជាទូរស័ព្ទដែលមានគំនិតច្នៃប្រឌិតគ្មានពីរ និងល្អបំផុតគឺ Samsung Galaxy S6 Edge ។

 image

បណ្តាញសារព័ត៌មានល្បីៗនៅលើពិភពលោកជាច្រើនបានធ្វើការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោក (Mobile World Congress) ជាមួយការបង្ហាញរូបរាងពិតរបស់ទូរស័ព្ទដៃ Galaxy S6 នេះ មានរួមទាំងគេហទំព័រល្បី CNET ផងដែរ។ សារព័ត៌មាន BBC News បានសរសេរចំណងជើងធំៗថា «ក្រុមហ៊ុន APPLE ច្បាស់ជាយំមិនខានពេលឃើញទូរស័ព្ទដៃកញ្ចក់កោងរបស់ Samsung » ។   សារព៍ត៌មានជាច្រើនទៀតក៏បានធ្វើការប្រៀបធៀបពីលក្ខណៈសម្បិត្តិរបស់ទូរស័ព្ទ Galaxy S6 ទៅនឹងទូរស័ព្ទល្បីៗ ពីក្រុមហ៊ុននានាជុំវិញពិភពលោក ដែលគ្មានទូរស័ព្ទណាអាចស៊ីដាច់ Samsung Galaxy S6 Edge បាននៅឡើយទេ និងមានចំណុចពិសេសរហូតដល់ ១០ យ៉ាងរបស់ទូរស័ព្ទដៃ Samsung Galaxy S6 មានសមត្ថភាពអាចធ្វើបាន ដែលទូរស័ព្ទ iPhone6 មិនអាចធ្វើបាន រួមមានបណ្តាញសារព័ត៌មាន The Verge, The Financial Times, Bloomberg Business, Android Community, Business Insider, និងសារព័ត៌មាន Entrepreneur ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ បណ្តាញសារព័ត៌មាន Thearabiapost, Ajw.asahi, Pressreader, Globaltimes, Nbcnews, CNNMoney, Daily Mail និង Reuters UK បានបញ្ចេញអត្ថបទរបស់ខ្លួនដែលមានចំណងជើងថា «Samsung បង្ហាញទូរស័ព្ទដៃស្មាតហ្វូន Galaxy ម៉ូដែលថ្មីដើម្បីបំបាក់ APPLE» ។​

 image

ចំណែកឯបណ្តាញសារព័ត៌មានកម្ពុជាយើងក៏បានចុះផ្សាយផងដែរ មានដូចជា Business News ក៏ដូចជា Cambo Report  ផងដែរ បានដាក់ចំណងជើងផ្សេងៗពីគ្នា ដែលនិយាយពី ចំនុចពិសេស ៨ យ៉ាងដែលយើងអាចដឹងថា រវាង Samsung S6 និង iPhone6 មួយណាខ្លាំងជាង និងខ្លះទៀតសរសេរថា ក្រុមហ៊ុន សាមសុង បានបង្ហាញទូរស័ព្ទថ្មី Galaxy S6 ស្អាតដាច់គេនៅក្នុង ពិពណ៌សមាជទូរស័ព្ទពិភពលោកឆ្នាំ២០១៥ (MWC)។ 

គួរបញ្ចាក់ផងដែរថា ទូរស័ព្ទស្មាតហ្វូនទំនើប Samsung Galaxy S6 និង ទូរស័ព្ទស្មាតហ្វូនគ្មានពីរ Samsung Galaxy S6 Edge ទាំងពីរនេះ ត្រៀមនឹងសម្ពោធលក់ជាផ្លូវការក្នុងខែមេសាខាងមុខនេះហើយ ក្រោយពីបានបង្ហាញខ្លួនលើអ៊ីនធឺណែកប៉ុន្មានថ្ងៃមុននេះ។ តើអ្នកត្រៀមខ្លួនហើយ ឫនៅ? គ្រប់គ្នាចង់ក្លាយជាម្ចាស់ទូរស័ព្ទទំនើបមួយនេះ។ ចុះអ្នកវិញ?

 image

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

image

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.comនិង global.samsungtomorrow.com