ព័ត៌មាន

អ្នកគាំទ្រសប្បាយ​ក្អាក​ក្អាយ​ក្នុង​កម្មវិធី​ «ជួបជាមួយតារាចម្រៀង​ក្នុង​ដួង​ចិត្ត​​​​​អ្នក» របស់​ក្រុមហ៊ុន Huawei

ក្រុមហ៊ុន Huawei បានធ្វើឱ្យព្រឹត្តិការណ៍ដ៏​អស្ចារ្យ​​មួយ ​លេច​ចេញ​ជា​រូប​រាង​សម្រាប់​អតិថិជន​របស់ខ្លួន​ ដោយ​បង្កើត​ឱ្យ​មាន​កម្ម​វិធី​ជប់​លៀងសប្បាយៗ​​មួយ ​ហៅ​ថា «ជួប​តារា​ចម្រៀង​​ក្នុង​ដួង​ចិត្ត​​អ្នក​» ដើម្បី​​ផ្តល់​ឱកាស​ឱ្យ​ប្រិយ​មិត្ត​​អ្នក​គាំ​ទ្រ​ទាំង​ឡាយ​ ​បាន​ជួប​​សំណេះ​​​សំណាល​ជាមួយ​ឯកអគ្គរាជទូតផលិត​ផល Huawei ​ កញ្ញា មាស សុខ​សោភា​ កាល​​ពី​ថ្ងៃ​ទី​ ០៦​ ខែ​មេសា ឆ្នាំ​ ២០១៥​។​

 image

image

ព្រឹត្តិការណ៍នេះ បានប្រព្រឹត្ត​ធ្វើនៅផ្សារទំនើបអ៊ីអន ដោយ​​មាន​ការ​ចូល​រួម​ដោយ​ក្រុម​អ្នក​គាំទ្រជាង​ហាសិបនាក់​ និង​​​អតិថិជន​ពិសេស​មួយ​ក្រុមរបស់​ Huawei ដែល​បាន​អប​អរ​សាទរ និង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​​ចំពោះ​ការសម្តែង និង​ច្រៀង​នូវ​បទចម្រៀងចំនួន​បី​បទ ​របស់​​កញ្ញា​ មាស សុខសោភា រួម​ទាំង​ការ​ចែក​អាវ​យឺត ដែលមានការចុះហត្ថលេខាពី កញ្ញាផ្ទាល់​ និង​ក្រុមហ៊ុន Huawei ផង​ដែរ​។

 
image

image

​ក្រុម​អ្នកគាំទ្រទាំង​ជាង​ហាសិបនាក់ អតិថិជន​ពិសេស​របស់​ Huawei និង​អ្នក​សារ​ព័ត៌​មាន​​នានា ​អាច​ឆ្លៀត​យក​ឱកាស​នេះ​ ថត​រូប​ស៊ែលហ្វី​ជាមួយ​កញ្ញា​ មាស សុខសោភា បាន ខណៈ​ដែល​នាង​កំពុង​សំណេះ​សំណាល​​ជាមួយពួក​គេ។ កញ្ញា​ មាស សុខសោភា​ បានលើក​ឡើង​ថា៖ «នាង​ខ្ញុំពិ​ត​ជា​រំភើប​ខ្លាំង​ណាស់ ដែល​អាចចំណាយពេលវេលា​នា​រសៀល​នេះ​ជា​មួយ​អ្នក​គាំទ្រ​របស់ខ្ញុំ។ វាជាអារម្មណ៍ដ៏អស្ចារ្យមួយ ដែលបាន​ទទួល​ការគាំទ្រដ៏​សែន​កក់​ក្តៅ​ពី​ពួក​គេផ្ទាល់ ហើយ​នាង​ខ្ញុំពិត​ជា​រំភើប​ខ្លាំង​ណាស់​ ដែលអាចអរគុណ​ដល់​ពួក​គេ ​សម្រាប់​​ក្ដី​ស្រឡាញ់​ដែល​ពួកគេមាន​ចំពោះ​​ខ្ញុំ​។ ខ្ញុំអាចផ្តិត​យក​ទិដ្ឋ​​ភាព​ដ៏អស្ចារ្យ​ទាំង​នេះ ​ជាមួយនឹងពួកគេតាម​រយៈ​ស្មាតហ្វូន Huawei របស់ខ្ញុំ ហើយខ្ញុំ​ពិត​ជា​មិន​អាច​រង់​ចាំ​ក្នុងការចែករំលែករូបថត និងវីដេអូ​ទាំង​នេះ​តាម​អនឡាញន៍​ទេ»។

 image

image

Huawei Honor 6 Plus ​ត្រូវ​បាន​បំពាក់​ដោយ​កាមេរ៉ា​ពីរក្នុង​​ទូរស័ព្ទ​តែ​មួយ។ ក្នុងនោះ Honor 6 Plus ត្រូវបានគេប្រសិទ្ធ​នាមឱ្យថា King Of Night-Shot ដែលអាច​ថតបាន​ច្បាស់ទោះបីកម្រិតពន្លឺទាប ដោយ​ភ្ជាប់នឹងមុខងារដ៏ឆ្លាតវៃ អាចជួយកាត់ភាពព្រាលៗ បន្ថែមពណ៌ រួមនិងពន្លឺ ធ្វើឱ្យ​អ្នក​​នឹងប្លែកភ្នែកថា ដូចកំពុងប្រើជាមួយនឹងកាមេរ៉ា​អាជីព​ដែរ។ Honor​​​ 6​​ Plus មានប្រព័ន្ធ​ចាប់​រូបភាពភ្លឺ​ច្បាស់ និង​ពិត​ជា​អស្ចារ្យ​សម្រាប់​ការ​ថត​រូប​​ស៊ែលហ្វី បំពាក់មុខងារ (All focus) ថតរូបស្អាត (Best Photos) បច្ចេក​វិទ្យា​ថត​រូប​ច្បាស់​ពេលយប់  (Super low light) ទោះបីជាខ្សោយពន្លឺ ឬ​កុងពន្លឺ នៅ​តែ​ថត​រូប​បាន​ច្បាស់​ដូចថ្ងៃ ឬឃើញនឹងភ្នែក។ សម្បក​ខាងក្រៅ ត្រូវបាន​ស្រោ​ប​​លម្អ​ដោយ​បន្ទះ​កញ្ចក់​​ភ្លឺ​រលោងមាន​៦ស្រទាប់​​ ដែលធន់​នឹងការធ្លាក់ធម្មតា ឬឆ្កូត តាម​រយៈ​ការ​ទម្លាក់​ ឬ​បាញ់គ្រាប់កាំភ្លើងខ្យល់។

 image

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei កម្ពុជា បាន​មាន​ប្រសាសន៍​ថា៖ «ស្មាតហ្វូន Huawei 6 Plus និង​ Huawei G7 ប្រភេទ​​ស៊ីមពីរ​ គឺ​ជា​កំពូល​​ស្មាត​​ហ្វូនដ៏​អស្ចារ្យ ​​ដែលនឹងចូល​វាយ​លុក​ទី​ផ្សារ​ស្មាតហ្វូន​ក្នុងប្រទេសកម្ពុជា។ ក្នុង​​នាមជាក្រុមហ៊ុនឈានមុខគេរបស់ពិភពលោក ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទូរគមនាគមន៍​ និង​ជា​ក្រុម​ហ៊ុន​ទូរស័ព្ទ​ស្មាត​ហ្វូន​លំដាប់​លេខ៣​ ក្នុងប្រទេសកម្ពុជា និង​លេខ​២របស់​​ពិភព​លោក​ យើង​ពិត​ជា​មានមោទនភាពខ្លាំងណាស់ ក្នុង​ការ​ណែនាំ​ដល់​អ្នក​ប្រើប្រាស់នៅកម្ពុជា នូវ​ស្វាត​ហ្វូន​ដែល​មានលក្ខណៈពិសេស និងគុណ​ភាព​កម្រិត​អន្តរជាតិ ដូចជា Huawei P8, Huawei X2, Huawei Mate 8, Huawei Honor 4x, Huawei G Play mini, Huawei M2, និង​ Huawei T1 ។ នៅប៉ុន្មានខែខាងមុខនេះ អតិថិជន​កម្ពុជានឹងមានជ​ម្រើស​ជា​ច្រើន​លើ​ម៉ូដែល និង​តម្លៃដ៏​គួរ​ឱ្យ​ទាក់​ទាញ​ជាមួយ​នឹងការរចនាម៉ូដ ដែលច្នៃ​​ប្រឌិត​ឡើងនៅក្នុងប្រទេសលោកខាងលិច ហើយ​ផលិត​​ឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ និងការអភិវឌ្ឍ ដ៏ធំជាងគេនៅ​ទូទាំង​ពិភព​លោក។»

 image

ទន្ទឹម​នឹង​នេះ ក្រុម​ហ៊ុន Huawei មាន​ការផ្តល់ជូនពិសេសៗ​ ដ៏​គួរឱ្យចាប់អារម្មណ៍​ជា​ច្រើន​ ដូចជា ប្រើ​ប្រាស់​អ៊ីនធើណេត​កម្រិត ​4G ស្មើនឹង​ ៤៨.០០០ មេកាបៃ​ដោយ​ឥត​គិត​ថ្លៃ​ពេញ​​មួយ​ឆ្នាំ (1 ខែ ចំនួន 4G ដោយមិនគិតថ្លៃ ក្នុងរយៈពេលពេល 1 ឆ្នាំ) ទូរស័ព្ទ​​ចេញ​ដោយ​ឥតគិតថ្លៃ ប្រើ​​​ស៊ីមនៅក្នុងប្រព័ន្ធ​​ដូច​គ្នា​ពេញមួយឆ្នាំដោយ​ឥត​គិត​ថ្លៃ​ (1 ខែ ចំនួន 10 USD ដោយមិនគិតថ្លៃ ក្នុងរយៈពេលពេល 1 ឆ្នាំ) ទទួល​បាន​ស៊ីម​កាត​ដោយ​ឥត​គិតថ្លៃជាមួយនឹងលេខពិសេស និង៥ដុល្លារសម្រាប់ប្រើ​ប្រាស់​ក្រៅ​ប្រព័ន្ធ​​ សម្រាប់​រាល់​ការ​ទិញស្មាត​ហ្វូន​ Huawei G7 ស៊ីម​មួយ​, G7 ស៊ីមពីរ​, Honor 6, Honor 6 Plus, X2, Honor 4X, M2 និង​ Mate 7 ដោយ​គិត​ចាប់​ពីថ្ងៃ​នេះរហូត​ដល់​អស់​ពី​ស្តុក។

 ព្រឹត្តិការណ៍ដ៏​អស្ចារ្យ​​នេះបានបញ្ចប់​ទៅ ​ដោយមានការផ្តល់រង្វាន់ជូន​ចំពោះ​អ្នក​ឈ្នះ​ទាំង​បី នៃការប្រកួតថតរូបស៊ែល​ហ្វី​ តាម​ហ្វេស​ប៊ុក​របស់​ក្រុមហ៊ុន Huawei ហើយ​តំណាង​ប្រព័ន្ធផ្សព្វផ្សាយទាំង​ឡាយ​ ដែលបាន​ផ្តោតការ​ចាប់​អារម្មណ៍ សរសេរ​ចុះ​​ផ្សាយ​​ពី​ការរីកចម្រើន​ និង​ព័ត៌មានអំពី​ក្រុមហ៊ុន Huawei ក៏មានឱកាសឈ្នះរង្វាន់ធំៗ​​ដូច​ជា​ Huawei G7, Huawei G620 និង​ Huawei 520 រួម​ទាំងរង្វាន់​លួង​ចិត្ត​ជា​ បាស​ប្លូធូស​ជា​ច្រើន​ទៀត​។ ពិសេសជាងនេះទៅទៀត ក្រុមហ៊ុនក៏បានប្រគល់ទូរស័ព្ទស៊េរីថ្មី Huawei Honor 6 plus 1 គ្រឿងដល់កំពូលតារាចំរៀង មាស សុខសោភា និង លោក Nick ជានាយកក្រុមហ៊ុន Kampuchea Republic ដែលជាក្រុមហ៊ុនជំនាញថតរូប​ក្នុង​​កម្ម​វិធី​ពេល​ល្ងាច ឬពេលយប់។ លោក Nick បាន បង្ហាញពីក្តីរំភើបថា៖ «ខ្ញុំ​មិនដែល​នឹក​​ស្មាន​ថា ​មានស្មាតហ្វូនណា ដែលបំពាក់កាមេរ៉ា ដូចកាមេរ៉ាអាជីពដែលខ្ញុំ​​ធ្លាប់​ប្រើ​កន្លង​មកនោះទេ»៕