ព័ត៌មាន

តើអ្នកស្គាល់ម៉ូដែលទំនើបរបស់ Huawei បានប៉ុន្មានប្រភេទហើយ?​ ប្រាំមួយគ្រឿងកំពុងតែពេញនិយម

imageimageimageimage

 

ក្នុងរយះកាលថ្មីៗនេះ ទីផ្សារលក់ទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Huawei មានសន្ទុះយ៉ាងខ្លាំង។ អ្នកប្រើប្រាស់មួយចំនួនបានស្ងើចសរសើរស្មាតហ្វូនរបស់ Huawei មិនដាច់ពីមាត់។

 

ខាងក្រោមជាម៉ូដែលទំនើបពេញនិយមរបស់ Huawei ដែលអតិថិជនចង់ដឹង៖

 

Huawei P8

imageimageimageimageimage

Huawei P8  ប្រើប្រព័ន្ធដំណើរការ  Android OS, v5.0.2 (Lollipop)  ផ្តល់ថាមពលដោយប្រព័ន្ធខួរក្បាល  Quad-core processor  និងភ្ជាប់អង្គចងចាំទំហំ  3GB (RAM)។ ម៉ូដែលនេះបំពាក់អេក្រង់ទំហំ 5.2-អ៊ីង កម្រិតភាពច្បាស់ 1080 x 1920 ភិចសែល។ កាមេរ៉ាក្រោយទំហំ 13.0-ថតយករូបភាពបានកាន់តែច្បាស់។

Huawei SnapTo

Huawei SnapTo ប្រើប្រព័ន្ធដំណើរការ  Android OS, v4.4 (KitKat) និងមានដំណើរការដោយប្រព័ន្ធដំណើរការ Quad-core  ល្បឿន 1.2 GHz Cortex-A7 (processor) ​ទំហំ 1GB RAM។ ម៉ូដែលនេះបំពាក់អេក្រង់ទំហំ 5.0-អ៊ីង កម្រិតច្បាស់ទំហំ  720 x 1280 ភិចសែល ។

Huawei P8max

Huawei P8max ប្រើប្រព័ន្ធដំណើរការ  Android OS, v5.0.2 (Lollipop)  មានថាមពលដោយប្រព័ន្ធខួរក្បាល Quad-core ល្បឿន  2.2 GHz Cortex-A53 & quad-core ល្បឿន 1.5 GHz Cortex-A53 (processor) និងប្រើអង្គចងចាំទំហំ 3GB RAM។ ម៉ូដែលនេះបំពាក់អេក្រង់ទំហំ 6.8អ៊ីង កម្រិតភាពច្បាស់ 1080 x 1920 ភិចសែល។

Huawei Honor 6 Plus

Huawei Honor 6 Plus ប្រើប្រព័ន្ធដំណើរការ  Android OS, v4.4.4 (KitKat)  និងមានថាមពលដោយប្រព័ន្ធខួរក្បាលប្រភេទ Quad-core Cortex-A15 & quad-core Cortex-A7( processor) ទំហំ  3GB RAM។ ម៉ូដែលនេះបំពាក់អេក្រង់ទំហំ  5.5-អ៊ីង កម្រិតច្បាស់ 1080 x 1920 ភិចសែល ។

Huawei Honor 4C

Huawei Honor 4C  ប្រើប្រព័ន្ធដំណើរការ  Android OS, v4.4.2 (KitKat)  ដើរដោយប្រព័ន្ធខួរក្បាល Octa-core ល្បឿន  1.2 GHz (processor)  ទំហំ  2GB (RAM)។ ម៉ូដែលនេះបំពាក់អេក្រង់ទំហំ 5.0- អ៊ីង កម្រិតភាពច្បាស់ 720 x 1280 ភិចសែល និងភ្ជាប់កាមេរ៉ាទំហំ  13.0-មេហ្គាភិចសែល៕

Huawei Honor 4X

Huawei Honor 4X ប្រើប្រព័ន្ធដំណើរការ  Android OS, v4.4.2 (KitKat)  និងភ្ជាប់ប្រព័ន្ធខួក្បាលប្រភេទ Quad-core 1.2 GHz Cortex-A53 (processor) ភ្ជាប់អង្គចងចាំទំហំ  2GB RAM។ ម៉ូដែលនេះបំពាក់អកេ្រង់ទំហំ 5.5-អ៊ីង កម្រិតបង្ហាញទំហំ  720 x 1280  ភិចសែល និងបំពាក់កាមេរ៉ាទំហំ 13.0។

 

អត្តបទ៖ក លក្ខិណា 

អាន៖ដឹងអត់ថា វីរៈបុរសក្នុងរឿង AVENGERS ប្រើទូរស័ព្ទម៉ាកអី?

ប្រភព៖ Huawei