ព័ត៌មាន

mJams គឺជាកម្មវិធីទូរស័ព្ទតន្រ្តីដ៏អស្ចារ្យបំផុតរបស់កម្ពុជានឹងកំពុងមកដល់ហើយ!

ស្វែងយល់​ពី​ពិភព​តន្ត្រី​របស់​អ្នក!

ចម្រៀង​ជាច្រើនរាប់មិនអស់នឹងឋិននៅ​ក្នុង​ហោប៉ៅ​របស់​អ្នក​ជាមួយកម្មវិធី​​តន្ត្រី​មួយ​គឺ mJams​!

 image

តោះចាប់ផ្តើមការសប្បាយដ៏អស្ចារ្យ​ជាមួយគ្នា!

 mJamsដែល​ជា​កម្មវិធី​ទូរស័ព្ទត​ន្រ្តីដ៏ថ្មី​បំផុត​​ដែល​​នឹង​អាចទាញយកបាន​សម្រាប់​ទូរស័ព្ទ​ចល័ត​ស្មា​ត​ហ្វូ​នទាំង​អស់ និងគ្រប់​ប​ណ្តា​ញទូរស័ព្ទនៅ​ប្រទេស​កម្ពុជាក្នុងពេលឆាប់ៗនេះ​។នៅ​ថ្ងៃទី 15 ខែកក្កដា​ ឆ្នាំ 201​​5 ​អ្នក​នឹង​អាចទាញយក​ចំរៀងរបស់​សិល្បករ​ខ្មែរល្បីៗ​និង​អន្តរជាតិទាំង​អស់​។គ្រាន់មាន​តែ​ទូរស័ព្ទ​ចល័ត​ស្មា​ត​ហ្វូ​ន​មួយបុ៉ណ្ណោះ​អ្នក​អាច​ស្តាប់​បទ​ចម្រៀង​ណា​មួយ​នៅ​ក្នុង​អាប៊ុម​តន្ត្រី​របស់​យើង​យ៉ាង​ច្រើន​។ mJams មាន​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ផ្សាយ​តន្ត្រី​អន្តរជាតិធំបំផុតលើពិភពលោក និងសំរាប់ចម្រៀងកម្ពុជា​ពី​​ផលិតកម្ម​ថោ​ន​, សានដេ​ រស្មី​នាគ​មាស​ និងផលិតកម្មឥន្ទធនូ។

image

 mJams នឹង​ត្រូវ​ដាក់​ឱ្យ​ទាញ​យក​ពី Google Play Store នៅ​ថ្ងៃទី 15 ខែ​កក្កដា​ឆ្នាំ 201​​5 និង​​​ពី iTunes Store និង mJamsmusic.com ឆាប់ៗ​ដោយ​ឥតគិតថ្លៃ​។

mJams ​គឺ​ជា​កម្មវិធី​ទូរស័ព្ទត​ន្រ្តីដំបូងបំផុត​របស់​ប្រទេស​កម្ពុជា​។ តន្ត្រីរបស់mJamsនឹងទៅគ្រប់​ទី​កន្លែង ដែល​អ្នក​ទៅ​។ ហើយ​មាន​តែ​ការ​ផ្តល់​ជូន​ពិសេស​ ​គ្មាន​ដែន​កំណត់ មិន​មាន​ការ​រំខានរបស់ mJamsប៉ុណ្ណោះ​ ដែល​ផ្តល់លោកអ្នក នូវបទ​ចម្រៀង​គ្មាន​ទី​បញ្ចប់​។ អ្នក​អាច​ស្តាប់​ត​ន្រ្តី​ថ្មី​បំផុត​ពេញ​និយម ដោយគ្រាន់តែប្រើម្រាមដៃរបស់លោកអ្នកចុចលើ កម្មវិធីតន្រ្តី mJams​​។ mJams គឺ​ជា​​កម្មវិធីតន្ត្រី​​តែ​មួយ​គត់ នៅកម្ពុជា​ដែល​បង្កើតមក​ជា​មួយ​នឹង​លក្ខណៈ​ពិសេស​អស្ចារ្យ​ជាច្រើន​។

 We’re Jammin’​! ជាមួយ​នឹង​លក្ខណៈ​ពិសេសផ្តាច់​មុខ Jamming​ អ្នក​អាច​បង្កើត​​បុ៉ស្តឹ៌វិទ្យុ​​ជាមួយនិង​ឌី​ជេ​ផ្ទាល់ខ្លួន​របស់​អ្នកបាន​។ Jamming ផ្តល់ជំរើសស្រដៀងគ្នានឹងប្រភេទ​តន្ត្រីដែលអ្នកចូលចិត្ត និងផ្តល់ជំរើសកាន់តែច្រើនដល់អ្នក​។

 ពិភពតន្រ្តីរបស់អ្នក! mJams Discover អាចអោយអ្នកទទួលបានអាល់ប៊ុម និង​ចម្រៀងថ្មីៗទាំងខ្មែរ និង អន្តរជាតិភ្លាមៗនៅថ្ងៃដែលអាល់ប៊ុមចេញលក់។

 លក្ខណៈ​ពិសេស​ខារ៉ាអូខេ​! តាំង​ពីដើម​ដំបូង​មកmJams បាន​រចនា​ឡើង​សម្រាប់​ប្រជាជន​កម្ពុជា​ដោយ​សារ​តែ​យើង​ស្រឡាញ់​ការ​ច្រៀង​តាម​ទៅ​នឹង​បទ​ថ្មី​និង​បុរាណ​ដែលយើងចូលចិត្ត​។ ជា​មួយ​នឹង mJams ទំនុកច្រៀង​លេង​ជាមួយ​នឹង​បទ​ចម្រៀង​ ​ដូច្នេះ​អ្នក​នឹងមិនរំលងចង្វាក់ណាទ្បើយ។

 ស្តាប់​, រក្សា​ទុក​និង​ចែក​រំលែក​វា​! mJams ផ្ដល់​ឱ្យ​អ្នក​នូវ​ការ​គ្រប់​គ្រងដ៏ល្អ​បំផុត​នៅ​លើ​តន្ត្រី​របស់​អ្នក​។ បង្កើត​បញ្ជី​បទដែលអ្នកចូលចិត្ត​និង​ចែក​រំលែក​ឱ្យ​​ជាមួយ​នឹង​ក្រុម​គ្រួសារ​និង​មិត្ត​ភក្តិ​តាមរយៈ Facebook និង Twitter ។

 តើ​អ្នក​ជា​អ្នក​​តន្ត្រីករ​ឬ​ ផលិតករចម្រៀងម្នាក់ដែល​ចង់​ចែក​រំលែក​តន្ត្រី​របស់​អ្នកទៅ​អ្នក​គាំទ្រ​ទាំង​អស់​ដែរ រឺទេ​? អ្នក​ក៏អាចផ្ងើរ​​តន្ត្រី​របស់​អ្នក​មកartist@mjamsmusic.com។ ភ្នាក់ងាររបស់យើងនឹងទំនាក់ទំនងមកអ្នកវិញ។ ចូលមកកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ mJams ជាមួយ​លក្ខណៈ​ពិសេស​ថ្មីៗ​ ​និង​ព្រឹត្តិការណ៍​នា​ពេល​ខាង​មុខ​។

 mJams ជាផលិតផលមួយរបស់ក្រុមហ៊ុន Mobimedia (Cambodia) Limited, Phnom Penh សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មកកាន់ mobilmedia.com.au 

សម្រាប់​សារព័ត៌មាន ​រូបភាព​មានទំហំធំ ​និង​សំនួរផ្សេងៗ​,

សូមចូលទៅកាន់ mjamsmusic.com