ព័ត៌មាន

Huawei P8 កំពូលស្មាតហ្វូនទំនើបកប់ស៊េរីដែលមានកាមេរ៉ាថតជាប់ចលនា​ពន្លឺ​​បង្ហាញខ្លួននៅអាស៊ីអាគ្នេយ៍

បន្ទាប់ពីការបង្ហាញវត្តមានកំពូលស្មាត​ហ្វូន​ Huawei P8 ប្រកបដោយជោគជ័យ កក្រើកទី​ក្រុង​ឡុងដ៍​ កាលពីខែមេសាកន្លងមក ក្រុមហ៊ុន  Huawei បានបន្តធ្វើឲ្យកក្រើកជាថ្មីម្ដងទៀត តាម​រយៈ​ការបង្ហាញវត្តមាន​កំពូលស្មាតហ្វូន Huawei P8 និង ឧបកណ៍ Wearable (នាឡិការដែល ដើរតួនាទីជាកាសស្តាប់ត្រជៀក  នាឡិការថ្លៃកាលីបលើ) ដែលមានភាព​ច្នៃ​ប្រឌិតខ្ពស់គ្មានដែល កំណត់ និង បច្ចេកវិទ្យាលំដាប់​កំពូល នៅ​ក្នុងទីផ្សារ​អាស៊ី​​អាគ្នេយ៍ កាលពីល្ងាចថ្ងៃទី 28 ខែឧសភា ឆ្នាំ 2015 នៅ Centara Grand and Bangkok Convention Centre ទីក្រុងបាងកក​ប្រទេស​ថៃ។

image

image

ភ្ញៀវកិត្តយសប្រមាណ​ជាង 500 នាក់ មកពី 11​ ប្រទេស រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម ភូមា សឹង្ហបូរី ម៉ាឡេស៊ី ហ្វីលីពីន នេប៉ាល់ ឥណ្ឌា តៃវ៉ាន ហុងកុង ត្រូវបានអញ្ជើញចួលរួម ដើម្បី​ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យា និងសក្ដានុពលប្រកបដោយអានុភាពនៅពីក្រោយ​កំពូល​​​​ស្មាតហ្វូន P8 ដែលកំពូលស្មាតហ្វូនទំនើបចុងក្រោយបំផុតរបស់​ក្រុមហ៊ុន Huawei ។ ក្នុងនោះ​វត្តមានភ្ញៀវកិត្តយសតំណាងប្រទេសកម្ពុជារួមមាន កំពូលតារាចម្រៀងដ៍ល្បី មាស សុខសោភា ឯក​អគ្គ​រាជទូត​សុឆន្ទៈរបស់​ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា ពិធីការនីដ៍ល្បី ស្អាត ឆ្លាត សម្ផស្សក្មេងជាងវៃ គឹពិធីការនី ខៀវ សានសានា និងដៃគូ​ពាណិជ្ជ​កម្ម​ដូចជា ក្រុមហ៊ុនចែកចាយផ្តាច់មុខ ក្រុមហ៊ុន Sayam Interational   ក្រុមហ៊ុន Yako   ហាងលក់ទូរស័ព្ទ The One Mobile ស៊ីវ អេង ស៊ីវ អេង II និង រតនា (សៀមរាប) ព្រមទាំងអ្នកសារព័ត៌មាន ស្ថានីយ ទូរទស្សន៍ CTN, Hang Meas HDTV សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ កោះសន្តិភាព និងគេហទំព័រព័ត៌មាន Sabay។

 image

image

Huawei P8៖ រួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងប្រណីតភាព ដើម្បីផ្ដល់ភាពងាយស្រួសសម្រាប់អ្នកប្រើប្រាស់

 image

Huawei P8 ជា​​សករាជ​ថ្មី​នៃ​បច្ចេក​វិទ្យា​ទំនើបឈានមុខ ផ្នែកមុខ​ងារ​កាមេរ៉ា សម្រាប់​​ថត​ក្នុង​ទីងងឹត អាចថតជាប់ចលនាពន្លឺបាន (Light painting) និងថតរូបបានច្បាស់ក្នុងកម្រិត DSLR ព្រមទាំង​មាន​មុខងារ  Director Mode ដែល​អាចតភា្ជប់កាម៉េរា 3 ពីទូរស័ព្ទប្រើប្រាស់​ប្រព័ន្ធប្រតិបត្តិការ Android 3 ផ្សេងទៀតដើម្បីចាប់យករូបភាព​ពី  ប្លង់ 4​ ផ្សេង​​​គ្នា និងមានមុខងារ​ពិសេសៗ ប្លែកៗ ជាច្រើន​ទៀត ក្នុងការជួយបង្កើតភាពច្នៃប្រឌិត និង​សម្រួល​​​​​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក​ប្រើប្រាស់។

គំនិតច្នៃប្រឌិតនៅពីក្រោយការរចនារូបរាងរបស់ P8 គឺយកតាមស្ទីលបែបបុរាណរបស់​បណ្ណាគារ និងក្របសៀវភៅ។ ផ្នែកខាងមុខ និងខាង​ក្រោយ​របស់ P8 មានលក្ខណៈសាមញ្ញ រលោង​​ស្រិល មាំធន់ តួរស្រោបលោហៈធាតុ  និងមើលទៅថ្លៃថ្នូរ ជាមួយ​កម្រាស់​ដ៏សែន​​ស្ដើងបំផុត រ​បស់​ស្មាតហ្វូន​ដែលមាន​គុណ​ភាព​​ផលិតលំដាប់កំពូលមួយនេះ។ P8 បំពាក់​ដោយ​​អេក្រង់ LCD ទំហំត្រឹមតែ 6.4mm ស៊ីម 2 និងល្បឿន​លឿនអាចប្រើជាមួយប្រព័ន្ធ បណ្ដាញ​ប្រភេទ4G ។

 image

លោក ថូមាស់ ល៉ីវ(Thomas Liu) អគ្គនាយកប្រតិបត្តិជាក់ខ្ពសផ្នែក Consumer Business ក្រុមហ៊ុន Huawei ប្រចាំនៅតំបន់អាស៊ីភាគអាគ្នេយ៍ បានមាន​ប្រសាសន៍​ថា៖ «Huawei P8 នឹងក្លាយជាស្មាតហ្វូន ​ងាយស្រួល ប្រើបំផុតសម្រាប់​អតិថិជន​នៅទូទាំងពិភពលោក។ លោកបាន បន្ថែមថា ដោយ​ផ្អែកលើការ​ស្រាវជ្រាវ​ទីផ្សារ​យ៉ាងស៊ីជម្រៅ    ក្រុមហ៊ុន Huawei បាន​ផលិត​​ស្មាតហ្វូន ដើម្បីឆ្លើយតបទៅនឹង តម្រូវការ​ចំាបាច់​នៃការប្រើប្រាស់ស្មាតហ្វូន សម័យ​បច្ចុប្បន្ន។   ក្រុមហ៊ុន Huawei បានដាក់បញ្ចូល​គ្នារវាង​ប្រណីតភាព និង​ភាព​ធន់​បំផុត​នៅក្នុងឧបករណ៍របស់ខ្លួន និងផ្ដល់ឲ្យអ្នកប្រើ​ប្រាស់​នូវបទ​ពិសោធន៍​ពិសេសថ្មីៗដល់អ្នក ប្រើប្រាស់ ជាពិសេសសតម្ថភាពរបស់កាមេរ៉ា និងប្រព័ន្ធ​ទំនាក់​ទំនង។ ផ្អែកទៅលើដំណើរការ ផ្នែក​​​ទីផ្សារប្រកប​ដោយភាព​វិជ្ជមានរបស់ Huawei ស៊េរី P ក្រុមហ៊ុន Huawei ជឿជាក់ថា កំពូលស្មាតហ្វូន Huawei P8​ នឹងក្លាយទៅជាស្មាតហ្វូនដ៏​ពេញនិយមបំផុតប្រចាំ ឆ្នាំ 2015 នេះ»។

 image

image

សក្តានុពលខ្ពស់ក្នុងតំបន់អាស៊ីអាគ្នេយ៍

លោក Kevin Ho អគ្គនាយកប្រតិបត្តិជាក់ខ្ពស់​ផ្នែក​ Handset Product ប្រចាំនៅស្នាក់ការធំ របស់ក្រុមហ៊ុន Huawei បាន​ឲ្យ​ដឹង​​ថា៖ «អាស៊ីអាគ្នេយ៍​គឺជាផ្នែកមួយនៃ តំបន់​​សេដ្ឋកិច្ចដ៏​ជោគជ័យ និងមាន​សក្តានុពល​បំផុត​នៅលើពិភពលោកទាំងក្នុងពេល​បច្ចុប្បន្ន និងអនាគត។ វាត្រូវ​បាន​គេចាត់ទុកថា ជាទីផ្សារយុទ្ធសាស្រ្ត និងជា​ក្បាល​ម៉ាស៊ីនដ៏​សំខាន់​មួយ ដែល​ជំរុញ​ដល់​កំណើនដ៏​ឆាប់​រហ័ស​របស់​ក្រុមហ៊ុន Huawei ។ នៅក្នុងឆ្នាំ 2014 ក្រុមហ៊ុន Huawei បាននាំចេញទូរស័ព្ទសរុបជាង 10 លានគ្រឿង​​នៅក្នុងតំបន់ បាន​ធ្វើ​ឲ្យ​​ការចេញលក់ស្មាតហ្វូន របស់យើងកើន​ឡើង​ដល់ 3 លានគ្រឿងបន្ថែម​ទៀត​។ ជាមួយ​នឹងការចេញ​លក់​ស្មាត​ហ្វូន​ P8, P8 Max, និង P8 Lite ក្នុង​ឆ្នាំនេះ យើងរំពឹងថាការ​នាំចេញសរុបរបស់​យើង​នឹងកើនឡើងដល់  8 លានគ្រឿងបន្ថែម​ទៀត​ ពោលគឺកើនឡើង 160%»។

 image

image

បណ្តាអ្នកចូលរួម និងភ្ញៀវកិត្តិយសទាំងអស់មានភាពក្តីរីករាយនិងរំភើបយ៉ាងខ្លាំង ដោយមានសាកល្បងប្រើប្រាស់ដោយផ្ទាល់ជាមួយនឹងកំពូលស្មាតហ្វូនទំនើបស៊េរីចុងក្រោយ P8,  P8 max, P8 lite នាឡិការ ថតរូបអនុស្សាវរីយ៍ជាមួយនឹងមុខងារចលនាពន្លឺ ព្រមទាំងកម្មវធីសំដែងពិសេស របាំពន្លឺ ការចាប់រង្វាន់ដោយប្រើរូបថតអ្នកចូលរួម ចំរៀងពិរោះៗល្បីៗ ច្រៀងដោយ កំពូលតារាចំរៀង មាស សុខសោភា អគ្គរាជទូតសុឆន្ទះនៃទូរសព្ទ័ Huawei ប្រចាំប្រទេស កម្ពុជា លោក Alex Thiradeth  តារាសំដែងដែលកំពុងល្បឺនិងលេចធ្លោរ និងអគ្គរាជទូតសុឆន្ទះនៃទូរសព្ទ័ Huawei ប្រចាំប្រទេស ថៃ កញ្ញា Wutt Hmone Shwe Yi  កំពូលតារាសំដែង និងជាអគ្គរាជទូតសុឆន្ទះនៃ ទូរសព្ទ័ Huawei ប្រចាំប្រទេសភូមា ។

image

image

image

ជាពិសេស ជាងនេះទៅទៀត អ្នកចូលរួមទាំងអស់សរសើរ កំពូលតារាចំរៀង មាស សុខសោភា ដែលលេខធ្លោរជាងគេដូចទេពអប្សរ និងកក្រើក ពេញទីក្រុងបាងកក ទាំងសំលៀកបំពាក់ សម្ភស្ស សំលេងនិងសំដែលល្អឥតខ្ចោះដូចជា គូរស្នេហ៍ជាមួយលោក Alex Thiradeth បានញ៉ាំងអោយកម្មវិធី សម្ភោធនេះកាន់តែមានភាពសប្បាយរីករាយ និងអស្ចារ្យតែមួយគត់ មិនដែលធ្លាប់មានពីមុន ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ ។ ដោយឡែក អ្នកចូលរួម និងភ្ញៀវ កិត្តិយសមកពីប្រទេសកម្ពុជា ដែលបានឈ្នះរង្វាន់ Huawei P8 មួយគ្រឿងម្នាក់ គឺ លោក Sayam Ramasot នាយកប្រតិបត្តិក្រុមហ៊ុន សាយ៉ាម  អ្នកសារព័ត៌មានមកពី Sabay និង ភ្នំពេញប៉ុស្តិ៍ ។