ព័ត៌មាន

បាត់សម្លេងភ្លឹកភ្លើក iPhone ទាត់ប៉ូតុង “home” ចោលតែម្តង

 

 image

អ្នកទើបតែឆ្លងកាត់ដំណាក់កាលភ្លីកភ្លើកៗលើ iPhone ដោយប្តូវមកប្រើប្រព័ន្ធ Finger Print ពិសេសទាន់សម័យបច្ចេកវិទ្យាទំនើប ប៉ុន្តែពេលនេះកាន់តែទំនើបជាងនេះមួយកម្រិតទៀតដែលក្រុមហ៊ុនគ្រោងនឹងធ្វើពិតមែនលើ iPhone ជំនាន់ក្រោយ។

 

ការរចនាសៀគ្វីថ្មីលើបណ្តាញទូរស័ព្ទ iPhone ត្រូវបានសើរើ និងសិក្សាជាថ្មីដើម្បីបោះជំហានទៅមុខមួយជំហានទៀតដើម្បីកែច្នៃបច្ចេកវិទ្យាកាន់តែទំនើប និងថ្មីប្លែកខុសមុន។ បច្ចេកវិទ្យា “ultra-thin”  និងទំហំកាន់តែតូច និងកាន់តែប្លែកពីមុននោះប៉ូតុង Home នឹងត្រូវបានរចនាឡើងជាប់លើទូរស័ព្ទតែម្តងដោយមិនចាំបាច់មានប៉ូតុងអ្វីទៀតនោះទេ។

 

លើផ្ទៃអេក្រង់ iPhone មានលក្ខណៈស្មើតែម្តង ការប៉ះបញ្ជាលែងត្រូវការជំនួយពីប៉ូតុង Home ទៀតហើយ។ ដំបូងទូរស័ព្ទនៅមានប្រើប៉ូតុង Home និងមានជំនួយពី Home Softwear ប៉ុន្តែពេលនេះក្រុមហ៊ុន​Apple បានបង្ហាញថា ប៉ូតុង Home នឹងត្រូវបានកាត់ផ្តាច់ចេញតែមម្តង៕

 

អត្តបទ៖លក្ខិណា 

អាន៖

 Samsung ជាប់ឈ្មោះជាម៉ាកល្អបំផុតនៅអាស៊ីឆ្នាំ ២០១៥ ផ្ទួនៗ ៤ឆ្នាំជាប់គ្នា

 

ប្រភព៖​Apple