ព័ត៌មាន

ស្មាតហ្វូនកាមេរ៉ាភ្លោះដ៏អស្ចារ្យបំផុតដែលអ្នកមិនធ្លាប់ដឹង "កាមេរ៉ាឡេនភ្លោះ កាន់តែហ៊ឺហា"

ស្មាតហ្វូនក្នុងពេលបច្ចុប្បន្នមានច្រើនប្រភេទ ច្រើនម៉ាក ច្រើនម៉ូដែល ប៉ុន្តែស្មាត​ហ្វូនកា​មេរ៉ា​ភ្លោះ​ ដែល​មានសមត្ថភាព​ខ្ពស់ក្នុងចាប់យករូបភាពច្បាស់ក្នុងទីងងឹត អាចថត​រូបភាព​បាន​ច្បាស់​ល្អ និងមានមុខងារមួយចំនួនដូចគ្នាទៅហ្នឹងកាមេរ៉ាអាជីពមានមិនច្រើនឡើយ។

មានមិនច្រើន  មិនមែនថាគ្មាននោះទេ។ តួយ៉ាងក្រុមហ៊ុន Huawei បានបញ្ចេញ​ស្មាតហ្វូន​កាមេរ៉ា​​ភ្លោះ Huawei Honor 6 Plus ដ៏អស្ចារ្យរបស់ខ្លួនរួចមកហើយ កាលពីខែមេសា ឆ្នាំ 2015 ហើយបានដាក់រហ័ស្សនាមស្មានហ្វូនមួយនេះថា  King of the Night Shot។

 image

King of the Night Shot ឬ Huawei Honor 6 Plus មានកាមេរ៉ាខាងក្រោយពីរគ្រាប់ ​​ទំហំ​​ 8 MP ដែលមានលទ្ធភាពផ្ដិតយករូបភាពមួយដែលច្បាស់ដូចទៅនឹងកាមេរ៉ាទំហំ 13 មេហ្គាភិច​សែល​​ដូច្នេះដែរ។ ចំណែកកាមេរ៉ាមុខវិញក៏មានទំហំ 8 មេហ្គាភិចសែលដែរ។ ទំហំកាមេរ៉ា​មុខដ៏​ធំមួយនេះ បង្កលក្ខណៈងាយស្រួលបំផុតដល់អ្នកប្រើប្រាស់ ដែលចូលចិត្តថតរូប Selfie។

image

បើនិយាយពីការថតរូបក្នុងទីងងឹត ឬនៅពេលយប់វិញ King of the Night Shot ឬ Huawei Honor 6 Plus គ្រាន់តែចំណាយពេល 2០ ទៅ 30 វិនាទីប៉ុណ្ណោះ ក្នុងការផ្ដិតយក​រូបភាព​ច្បាស់មួយ​សន្លឹក ដែលច្បាស់ជាងការមើលឃើញដោយភ្នែកទទេទៅទៀត។​

 image

ជាក់ស្ដែងរូបភាពរបស់ កំពូលតារាចម្រៀង មាស សុខសោភា ឯកអគ្គរាជទូតសុឆន្ទៈ​របស់ ស្មាតហ្វូន Huawei  ដែលបង្ហោះនៅក្នុង Facebook របស់កញ្ញា ត្រូវបានសាធារណជន មួយចំនួនច្រឡំថា ថតដោយកាមេរ៉ាអាជីព។ តាមពិតកញ្ញា មាស សុខសោភា ថតរូបទាំងនេះ ដោយគ្រាន់តែប្រើ  Huawei Honor 6 Plus ពណ៌មាសដ៏ស្រស់ស្អាតរបស់កញ្ញាតែប៉ុណ្ណោះ។

 image

image

King of the Night Shot ឬ Huawei Honor 6 Plus​ មានអេក្រង់ធំទំហំ 5.5 អ៊ីញ ថាមពល​ថ្មខ្លាំងកាន់បានយូរ 3600 mAh  ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ HUAWEI EMUI 3.0 (on Android 4.4) និងមានអង្គចងចាំ 32GB ROM + 3GB RAM ដែលធ្វើឲ្យស្មាតហ្វូនមួយ​មាន​ល្បឿន​លឿនងាយស្រួលប្រើ។

 image

image

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ Huawei Honor 6 Plus មានពីរពណ៌គឺពណ៌ស និងពណ៌មាស ឯតម្លៃវិញគឺប្រហែល $445 ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អតិថិជនក៏អាចទទួលបានស្រោម Original ឧបករណ៍បំពងសំឡេងឥតខ្សែ និងកញ្ចប់ប្រូម៉ូស្សិនពិសេស Free ស៊ីម Smart និងទឹក​ប្រាក់​ក្នុង​ប្រព័ន្ធ ១២០ដុល្លារ ក្រៅប្រព័ន្ធ ៥ដុល្លារ  និងប្រើប្រាស់អ៊ីនធើណេតពេញ​មួយ​ឆ្នាំ ឬស្មើនឹង 48 000MB (4000 MB ក្នុង 1ខែ សម្រាប់រយៈពេល 12 ខែ)។