ព័ត៌មាន

តើទូរទស្សន៍បែបណា ស័ក្តិសមទៅនឹងគេហដ្ឋានទាន់សម័យ?

ឥឡូវនេះលោកអ្នកអាចទស្សនាទូរទស្សន៍ទំនើបចុងក្រោយរបស់ សាមសុង នៅក្នុងផ្ទះគំរូរបស់បុរី អង្គរភ្នំពេញ

 ភ្នំពេញ (ថ្ងៃ 26 ទី ខែមិថុនា 2015)៖ នៅពេលចាប់ផ្តើមទិញ ឬសង់ផ្ទះ លោកអ្នកតែងតែគិតយ៉ាងល្អិតល្អន់ទាក់ទងនឹងទីតាំង ប្លង់ ម៉ូដ និងការរចនាឲ្យមានសោភ័ណភាពស្រស់ស្អាតដើម្បីឲ្យការរស់នៅប្រកបដោយភាពរីករាយ និងផាសុកភាព។ ហើយបន្ថែមពីនេះទៀត លោកអ្នកក៏ចាប់អារម្មណ៍ក្នុងការជ្រើសរើសសម្ភារៈអេឡិចត្រូនិចផ្សេងៗទៀត ដើម្បីបំពេញនូវសេចក្តីត្រូវការប្រចាំថ្ងៃ និងបន្ថែមនូវគុណតម្ ដល់ការរស់នៅជាប្រចាំ។ តើគ្រឿងអេឡិចត្រូនិកប្រភេទណាដែលអ្នកគួរជ្រើសរើសមកដាក់នៅក្នុងគេហដ្ឋានដ៏ស្រស់ស្អាតរបស់លោកអ្នក?

 image

រូបភាពពណ៌ធម្មជាតិដ៏ភ្លឺច្បាស់ត្រជាក់ភ្នែកនៅលើកញ្ចក់អេក្រង់កោងរបស់ទូរទស្សន៍សាមស៊ុង SUHD TV ពិតជាស័ក្តិសមឥតខ្ចោះក្នុងទីតាំងពីមុខសាឡុងឈុតដ៏ទន់ល្មើយ ក្នុងបន្ទប់ទទួលភ្ញៀវដ៏ធំទូលាយ របស់លោកអ្នក។ ដោយសារតែបច្ចេកទេសចុងក្រោយរបស់ទូរទស្សន៍មួយនេះ លោកអ្នកចំណាយពេលត្រឹមតែរយៈពេល២វិនាទីប៉ុណ្ណោះ ដើម្បីបើកមើលកម្មវិធីទូរទស្សន៍ និងប្រើប្រាស់អ៊ីធឺណែតក្នុងពេលតែមួយបានដោយមិនមានការរំខានភ្នែក។

image

 មិនតែប៉ុណ្ណោះ ទូរទស្សន៍សាមស៊ុង SUHD អាចថតទុកដោយស្វ័យប្រវត្តិនូវកម្មវិធីទូរទស្សន៍ណាដែលលោកអ្នកចូលចិត្ត ទោះបីជាអ្នកកំពុងរវល់នៅក្រៅផ្ទះយ៉ាងណាក៏ដោយ។ នៅពេលដែលលោកអ្នកកំពុងតែទស្សនាខ្សែភាពយន្តតាមទូរស័ព្ទដៃ លោកអ្នកអាចប្តូរមកទស្សនាខ្សែភាពយន្តនោះនៅលើកញ្ចក់ទូរទស្សន៍សាមស៊ុង SUHD នេះបានយ៉ាងងាយស្រួល និងផ្តល់នូវអារម្មណ៍រំភើបហាក់ដូចជាទស្សនារឿងនៅក្នុងរោងកុនយ៉ាងដូច្នេះដែរ។

 image

ជាមួយនឹងបច្ចេកវិទ្យាណានូគ្រីស្តាល់ និងមានកញ្ចក់កោងអាចទស្សនាបានពីគ្រប់ជ្រុងទាំងអស់។ ចំណែកប្រព័ន្ធប្រតិបត្តិការស្តង់ដារ Tizen ដែលផ្តល់នូវការជម្រើសកម្សាន្តដ៏ធំទូលាយភ្ជាប់ទំនាក់ទំនងឥតព្រំដែនជាមួយមនុស្សជុំវិញពិភពលោក។

 image

ទូរទស្សន៍សាមស៊ុងSUHD នឹងធ្វើឲ្យការសម្រាកក្នុងគេហដ្ឋានរបស់លោកអ្នកពោរពេញដោយភាពរីករាយបន្ទាប់ការនឿយហត់ពេញមួយថ្ងៃ។ លើសពីនេះទៅទៀត អ្នកនឹងមិនរំលងនូវកម្មវិធីកម្សាន្តណាមួយដែលអ្នកត្រូវការឡើយ។

 image

ជាមួយអត្ថប្រយោជន៍ដ៏សម្បើមបែបនេះ ក្រុមហ៊ុនសាមស៊ុងអេឡិចត្រូនិច សូមអញ្ជើញលោកអ្នកមកទស្សនា និងសាកល្បងទូរទស្សន៍ដ៏ទំនើបថ្មីបំផុតគឺប្រភេទទូរទស្សន៍សាមស៊ុង SUHD នៅផ្ទះគំរូប្រភេទវីឡា ម៉ូឌឺន ក្នុងបុរីអង្គរភ្នំពេញ ដែលនៅជិតកាំកូស៊ីធី ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី 10 កក្កដា 2015 ។

 លោកអ្នកអាចទស្សនាការដាក់តាំងនូវទូរទស្សន៍ម៉ាក Samsung SUHD TV ជាមួយនឹងផ្ទះគំរូពិតៗដែលរំលេចនូវភាពល្អផ្តាច់នៃទូរទស្សន៍មួយនេះ។  សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទីស្នាក់ការលក់របស់បុរីអង្គរភ្នំពេញ។