ព័ត៌មាន

Samsung Galaxy A នាំភាពរំជើបរំជួលដល់អ្នកចូលចិត្ត Selfie (Free ដងថតរូប Selfie)

Samsung Galaxy A កាន់តែពេញនិយមជាមួយដងថត Selfie ទំនើប

បច្ចេកវិទ្យាកាន់តែទំនើប មនុស្សតែងតែផ្លាស់ប្តូរទម្លាប់ប្លែកៗទៅតាមរបត់សង្គម ដូចជារយៈពេល ពីរ ឬ បីឆ្នាំចុងក្រោយនេះ មនុស្សនាំគ្នានិយមការថតរូបខ្លួនឯង ឬ selfie មិនថាតែ យុវវ័យទេសូម្បីតែតារាហូលីវូតល្បីៗ ឬអ្នកដឹកនាំធំៗក៏និយមថត selfie ដោយប្រើទូរស័ព្ទដៃរបស់ខ្លួនផងដែរ។

យ៉ាងណាមិញ ទូរស័ព្ទស្មាតហ្វូន Samsung Galaxy A series បានទទួលការពេញនិយមយ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យកម្ពុជាដែលនិយមថត sefie រួចបង្ហោះ Facebook ក៏ដូចចែកចាយដល់មិត្តភក្តិលើបណ្តាញសង្គមផ្សេងៗដោយសារស្មាតហ្វូនប្រភេទនេះមានមុខងារខាង selfie បានល្អឥតខ្ចោះ និងទើបចេញលក់លើទីផ្សារកម្ពុជាក្នុងឆ្នាំ2015នេះ។

image

ដោយមើលឃើញពីតម្រូវការរបស់អតិថិជន ក្រុមហ៊ុនសាមសុងបានធ្វើការថែមជូនដង selfie ​តម្លៃ 25$ មួយដោយឥតគិតថ្លៃ រាល់ការជាវ Samsung Galaxy A ណាមួយក៏ដោយ

លោក ហ្គីហាន់ លី អគ្គនាយកក្រុមហ៊ុន ថៃសាមសុងអេឡិចត្រូនិច ប្រចាំកម្ពុជា-ឡាវ បានមាន ប្រសាសន៍ ថា «ការលក់ទូរស័ព្ទស្មាតហ្វូន Samsung Galaxy A Series ដណ្តើមបាន ចំណែកទីផ្សារ គួរឲ្យកត់សម្គាល់ទោះបីជាទូរស័ព្ទប្រភេទ Samsung Galaxy A នេះ ទើបតែចេញលក់លើទីផ្សារក្នុងឆ្នាំ 2015 នេះក៏ដោយ»។

image

លោក ហ្គីហាន់ លី បានឲ្យដឹងថា ទូរស័ព្ទ​ស្មាតហ្វូន Galaxy A3, Galaxy A5 និង Galaxy A7 ជា​ប្រភេទ​ទូរស័ព្ទ​ដៃ​ទំនើបដែលមានភ្ជាប់ជាមួយនូវកម្មវិធីថតរូប Selfie ប្លែក​ៗ​ច្រើន​ម៉ូដ ក្នុងនោះការប្រើដៃជាសញ្ញាដើម្បីថតដោយមាន​កាម៉េរ៉ា​មុខ​រហូត​ដល់ 5MP ពិសេសបំផុតសម្រាប់យុវវ័យដែល​ចូលចិត្ត​បង្ហាញ​ស្ទីល​កាលីប​ប្លែកៗ​របស់​ខ្លួន។

ប្អូនប្រុស ជា សត្យា ដែលកំពុងតែចាំទិញទូរស័ព្ទដៃ Samsung Galaxy A7 នៅហាង KLDis សាខាពេទ្យចិនបានឲ្យដឹងថា «បន្ទាប់ពីខ្ញុំបានឆែកឃើញព័ត៌មានពាក់ព័ន្ធនឹងអត្ថប្រយោជន៍ របស់ Samsung Galaxy A ភ្លាម ខ្ញុំក៏ចាប់អារម្មណ៍ភ្លាមតែម្តង ព្រោះខ្ញុំចូលចិត្តកម្មវិធីថត selfie ប្លែកៗហើយម្យ៉ាងមានថែមដង selfie មួយទៀតផងនោះ ខ្ញុំក៏សម្រេចចិត្តមកទិញតែម្តង»។

image

image

ក្រុមហ៊ុន Samsung​​ កំពុងធ្វើ​ការ​ផ្តល់​ជូន​ដ៏ពិសេសនេះ​នៅ​តាម​បណ្តា​ហាងទូរស័ព្ទ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ កំពង់​ចាម សៀម​រាប​ បាត់​ដំបង បន្ទាយ​មាន​ជ័យ ប៉ោយប៉ែត ក្រុង​ព្រះសីហនុ និង​កំពង់​ស្ពឺ រយៈពេល10ថ្ងៃ ចាប់ពី​​ ថ្ងៃ​ទី 22 មិថុនា​ រហូត​ដល់​ថ្ងៃ​ទី 31 ខែ​កក្កដានេះ​។

ក្រុមហ៊ុននៅមិនទាន់បិទបញ្ចប់ការផ្តល់ជូនដងថតដ៏ស្រស់ស្អាតនេះនៅឡើយទេ ដូច្នេះរាល់អតិថិជនដែលចាប់អារម្មណ៍ សូមកុំភ្លេចទៅកាន់ហាងទូរស័ព្ទ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតដើម្បីរកទិញទូរស័ព្ទ Samsung Galaxy A ស៊េរីណាមួយដែលលោកអ្នកពេញចិត្ត។