ព័ត៌មាន

ឧបករណ៍ជំនួយកាមេរ៉ាទូរស័ព្ទថតរូបភាពដូចកាមេរ៉ាអាជីព 100 %ត្រូវបានផលិត{វីដេអូរ}

image

 

ស្មាតហ្វូន iPhone ពីមួយជំនាន់ទៅមួយជំនាន់មានសមត្ថភាពថតយករូបភាព និងវីដេអូរបានច្បាស់ល្អ ប៉ុន្តែបើគិតដល់កាមេរ៉ាអាជីព iPhone មិនទាន់អាចធ្វើបានទាំងស្រុងនៅឡើយ។

 

ភាពល្បីរបស់កាមេរ៉ា iPhone ខ្លាំង ប៉ុន្តែមិនអាចមានសមត្ថភាពដល់កាមេរ៉ាអាជីពបានធ្វើឱ្យក្រុម IndieVice បង្កើតគម្រោងថ្មីដើម្បីរកបច្ចេកវិទ្យាជំនួយប្រភេទណាដែលអាចឱ្យកាមេរ៉ាទូរស័ព្ទថតរូបបានដូចកាមេរ៉ាអាជីព 100 ភាគរយ។ គម្រោងនោះមានការចូលរួមពីគេហទំព័រ Kickstarter ដើម្បីផលិតឧបករណ៍ថ្មី។

 imageimage

ឧបករណ៍ថ្មី ដែលជំរុញកាមេរ៉ាទូរស័ព្ទឱ្យថតរូបបានដូចកាមេរ៉ាអាជីព ស្ថិតក្នុងតំណាក់កាលផលិតមិនទាន់មានដាក់លក់ទេ ប៉ុន្តែឧបករណ៍នោះត្រូវបានគេបញ្ជាក់ថា មានសមត្ថភាព ចាប់ព័ណ៌ធម្មជាតិ និងពន្លឺខ្ពស់បំផុត ផ្លាស្ទិក រចនារូបរាងឡើង មានលក្ខណៈសមស្របងាយស្រួលកាន់ប្រើ។

imageimage

ក្នុងការប្រើប្រាស់ អ្នកគ្រាន់តែសកស្មាតហ្វូនចូលទៅទីតាំងដែលមានប្រលោះ ដែលត្រូវបានរចនាមកស្ថិតនៅពីមុខ Len ជំនួយចាប់យករូបភាព នោះអ្នកអាចចាប់ផ្តើមថតយករូបភាពបានហើយ។

សូមទស្សនាវីដេអូខ្លីបបង្ហាញពីការសាកល្បងឧបករណ៍ថ្មី៖

 

 

អាន៖ ល្បីថា SAMSUNG GALAXY NOTE 5 ពុំភ្ជាប់ ជើងកាត MICROSD CARD SLOT