ព័ត៌មាន

ក្រុមហ៊ុន Huawei ក្លាយជាសមាជិកកំពូលរបស់បច្ចេកវិទ្យាគមនាគមន៍ពត៌មានវិទ្យាលំដាប់ពិភពលោក Global ICT

[ចិន, 24 កក្កដាឆ្នាំ 2015]ក្រុមហ៊ុន​ Huawei បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ពេលនេះក្រុមហ៊ុនយក្សលំដាប់ពិភពលោកមួយនេះបានក្លាយជាសមាជិកកំពូល (Platinum Member) និងជាធនធានសំខាន់បំផុតរបស់ The Open Group ដែលផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាគមនាគមន៍ពត៌មានវិទ្យាលំដាប់ពិភពលោក Global ICT ដោយមានការចូលរួមពីក្រុមហ៊ុនពត៌មានវិទ្យា (IT) ល្បីល្បាញជាច្រើនដូចជាក្រុមហ៊ុន Capgemini, ក្រុមហ៊ុន HP, ក្រុមហ៊ុន IBM, ក្រុមហ៊ុន Oracle និងក្រុមហ៊ុន Philips ។

 image

ខណៈពេលដែលវិស័យពត៌មានវិទ្យា និងបច្ចេកវិទ្យាកំពុងតែរីកចម្រើនលូតលាស់ទៅមុខយ៉ាងឆាប់រហ័សស្ទើរតែមិនគួរឲ្យជឿដែលមានដូចជា Cloud Storage (សម្រាប់ផ្ទុកទិន្នន័យធំៗ) ក៏ដូចជាមជ្ឈមណ្ឌលទិន្នន័យជាច្រើនទៀត ដែលធ្វើឲ្យក្រុមហ៊ុនធំៗងាកមកវិនិយោគទៅលើវិស័យទាំងអស់នេះដែលកំពុងតែមានទីផ្សារយ៉ាងគំហុកនៅក្នុងសតវត្សទី 21 នេះ។

 image

The Open Group ជាក្រុមហ៊ុនដែលល្បីល្បាញនៅលើពិភពលោកដែលមានគោលបំណងក្នុងការពង្រឹងសមិទ្ធិផលនៃអាជីវកម្មរបស់ខ្លួនតាមរយៈវិស័យពត៌មានវិទ្យាតាមរយៈវេទិកាជាច្រើន ការធ្វើការជាក្រុម ការផ្តល់នូវវិញ្ញាបនប័ត្រ និងព្រឹត្តិការណ៍មួយចំនួនទៀតបានធ្វើឲ្យ The Open Group ក្លាយជាអ្នកបង្កើនការពង្រីកអាជីវកម្ម ជាពិសេស “លំហូរនៃវិស័យពត៌មានវិទ្យា ICT”។

 image 

លោក Allen Brown ដែលជាអគ្គនាយក និងប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន The Open Group បានថ្លែងឲ្យដឹងថា “វាជាក្តីសោមនស្សរីករាយបំផុត ហើយយើងសូមស្វាគមន៍ដល់ក្រុមហ៊ុន Huawei ដែលក្លាយជាសមាជិកកំពូល (Platinum Member) របស់ The Open Group ។ ការចូលរួមចំណែកជាច្រើនដែលក្រុមហ៊ុននេះបានធ្វើរួចហើយ និងកិច្ចការជាច្រើនដែលកំពុងតែធ្វើមានដូចជាវេទិកាជាច្រើន និងការធ្វើការជាក្រុមគឺពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំងក្នុងការអភិវឌ្ឍស្តង់ដារវិស័យពត៌មានវិទ្យានៅលើពិភពលោក។ ការចូលរួមជាសមាជិក Platinum របស់ក្រុមហ៊ុន Huawei នឹងក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ការសម្រេចបាននូវបេសកកម្មរបស់ The Open Group នេះ។”

 image

លោក Howard Liang ដែលជាប្រធានផ្នែកសេវាបច្ចេកទេស (Global Technical Services) របស់ក្រុមហ៊ុន Huawei និយាយថា “ក្រុមហ៊ុន Huawei នឹងបង្កើនការអនុវត្តន៍ក្នុងសហគ្រាសស្ថាបត្យកម្មដ៏ល្អបំផុតជាមួយនឹង The Open Group ដើម្បីស្វែងរកគោលការណ៍ណែនាំមួយ និងវិធីសាស្រ្តដើម្បីដោះស្រាយបញ្ហាប្រព័ន្ធយុទ្ធសាស្រ្តអាជីវកម្ម និងការប្រកួតប្រជែងវិស័យពត៌មានវិទ្យា។ យើងនឹងផ្តល់នូវចំណេះដឹងបទពិសោធន៍ និងជំនាញរបស់យើងនៅក្នុងបច្ចេកវិទ្យា ICT និងប្រព័ន្ធឌីជីថលដើម្បីជួយសម្រេចនូវអាជីវកម្មប្រកបដោយស្តង់ដារ និងល្អគ្មានគូប្រៀបនៅ The Open Group សម្រាប់អតិថិជនរបស់យើង។”

 image

ចំនែកលោក Xuemin Wang ដែលជាប្រធានស្តង់ដារ និងការអភិវឌ្ឍឧស្សាហកម្ម (Standards & Industry Development) ប្រចាំក្រុមហ៊ុន Huawei បានថ្លែងថា “ស្តង់ដារ និងក្របខ័ណ្ឌស្ថាបត្យកម្មរបស់ The Open Group គឺពិតជាមានតម្លៃបំផុតក្នុងវិស័យឧស្សាហកម្មពត៌មានវិទ្យា។ យើងពិតជាមានមោទនភាពណាស់ដែលបានក្លាយជាសមាជិក Platinum Member របស់ The Open Group។ យើងនឹងគាំទ្រយ៉ាងពេញទំហឹងដើម្បីគាំទ្រទៅលើស្ថាបត្យកម្មបច្ចេកវិទ្យាគមនាគមន៍ពត៌មានវិទ្យា ការការពារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត និងការពង្រឹងដំណើរការវិស័យ ICT ផងដែរ។”

 image

លោក Chris Forde ដែលជាអ្នកគ្រប់គ្រងទូទៅ និងជាអនុប្រធានគ្រប់គ្រងតំបន់ប៉ាស៊ីភិចផ្នែកស្ថាបត្យកម្មរបស់ The Open Group បានបង្ហាញពីក្តីរីករាយចំពោះការប្រកាសនេះថា “យើងពិតជាមានក្តីសោមនស្សរីករាយខ្លាំងណាស់ក្នុងការរួមបញ្ចូលឈ្មោះក្រុមហ៊ុន Huawei ជាសមាជិក Platinum របស់ The Open Group ។ ការរួមចំណែកនេះពិតជាពង្រឹងស្តង់ដារនៃការផ្តល់សេវាទូគមនាគមន៍ពត៌មានវិទ្យានៅតំបន់អាស៊ី។ ខណៈពេលដែលយើងបន្តរអភិវឌ្ឍនៅក្នុងតំបន់និងកំពុងតែឈានមុខគេផ្នែក ICT វាពិតជាសំខាន់ណាស់ក្នុងការពង្រឹងស្តង់ដាររបស់យើងជាមួយនឹងក្រុមហ៊ុន Huawei ដែលកំពុងតែឈានមុខគេនោះ៕”