ព័ត៌មាន

ឱក សុគន្ធកញ្ញា កាន់តែលេចធ្លោជាមួយជំនួយការថតរូបថ្មី

ជាមួយនឹងការតុបតែងមុខយ៉ាងស្រស់ស្អាត កញ្ញា ឱក សុគន្ធកញ្ញា ក្នុងសម្លៀកបំពាក់ដ៏ស៊ីវិល័យ និងថ្លៃថ្នូរពិតជាសាកសមឥតខ្ចោះជាមួយរូបរាងរបស់ទូរស័ព្ទដៃដ៏ទំនើបរបស់នាង។ រូបភាពដ៏ទាក់ទាញនេះ ថ្មីៗនេះត្រូវបានគេឃើញបង្ហោះលើទំព័រហ្វេសប៊ុករបស់តារាចម្រៀងកម្ពុជាដ៏ល្បី ឱក សុគន្ធកញ្ញា  ដែលតែងតែចូលចិត្តចែករំលែកព័ត៌មានថ្មីៗ អំពីផលិតផលថ្មីៗដ៏ពេញនិយមនៅទូទាំងសកលលោក។

ក្នុងចំណោមផលិតផលដែលនាងបានណែនាំអ្វីដែលធ្វើឲ្យកញ្ញា ឱក សុគន្ធកញ្ញា លេចធ្លោបំផុតនោះគឺការជ្រើសរើសផលិតផលបច្ចេកវិទ្យាទំនើបបំផុតរបស់ពិភពលោក ដោយសារនាងគឺជាតារាមួយរូបដែលចូលចិត្តការថតរូប និងស្តាយ៍តុបតែងខ្លួនប្លែកៗ និងគួរឲ្យចាប់អារម្មណ៍ចែកចាយទៅដល់អ្នកគាំទ្រជាង 32 ម៉ឺននាក់របស់នាងនៅលើទំព័រហ្វេសប៊ុក ។

 image

ដោយសារតែគ្រប់រូបភាពដែលនាងបង្ហោះមានភាពទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ កញ្ញា ឱក សុគន្ធកញ្ញា តែងតែទទួលបាន Like, Share និង Comment ច្រើនបំផុត (រាប់ពាន់ពេលខ្លះរហូតដល់រាប់ម៉ឺន) ទៅលើរូបភាពដែលនាងបានចែកចាយ(Post) រហូតធ្វើឲ្យនាងលាន់មាត់ដោយភាពភ្ញាក់ផ្អើលថា ពេលខ្លះអ្នក like និង comment ច្រើនពេក ឡើងចង់គាំងហ្វេសប៊ុក!

  សុគន្ធកញ្ញា បានថ្លែងថា «តាំងពីពេលដែលខ្ញុំចាប់ផ្តើមប្រើទូរស័ព្ទដៃ Samsung Galaxy S6 Edge មកអ្នកគាំទ្រកាន់តែចាប់អារម្មណ៌ជាមួយនឹងរូបភាពដែលខ្ញុំបានថតដោយប្រើទូរស័ព្ទដៃស៊េរីថ្មីនេះ។»

image

តាមរយៈកិច្ចសម្ភាសន៍ជាមួយកញ្ញា ឱក សុគន្ធកញ្ញា បានឱ្យដឹងថា​ ៖ «បើតាមបទពិសោធន៍ របស់ខ្ញុំ Samsung Galaxy S6 edge នេះមានគុណសម្បត្តិយ៉ាងពិសេសៗ ដែលអាចបំពេញគ្រប់ចន្លោះនៃតម្រូវការរបស់ខ្ញុំបាន។ ជាមួយអេក្រង់ធំ Super AMOLED ពិតផ្តល់រូបភាពច្បាស់ឥតខ្ចោះសម្រាប់មើលវីដេអូ ឬ លេងហ្គេម។ អស់ក្តីកង្វល់រឿង បញ្ហាសាកថ្មពេលមើលវីដេអូ ព្រោះ Galaxy S6 មានកម្លាំងថ្មខ្លាំងដោយភ្ជាប់ជាមួយបច្ចេកវិទ្យាឆ្នាំងសាកឥតខ្សែ។»

 image

កញ្ញាបានបន្តថា «ការថតរូបពិតជាប្រសើរជាងមុនជាមួយពណ៌កូល័រធម្មជាតិស្រស់ស្អាត ផ្តល់ជូនដោយគុណភាពកាមេរ៉ាក្រោយទំហំរហូតដល់ 16 MP និងការថតរូប Selfie ខ្លួនឯងកាន់តែទាក់ទាញដោយកាមេរ៉ាមុខទំហំ 5MP។ រឹតតែពិសេសជាមួយល្បឿនអ៊ីនធើណិតលឿនដែលអាចផ្តល់ភាពងាយស្រួលពេលលេង Facebook ឬ មើលវីដេអូតាម Youtube ក៏ដូចជាចែកចាយព័ត៌មានផ្សេងៗបានលឿនផងដែរ។»

 តារាចម្រៀងល្បីរូបនេះបានបង្ហើបប្រាប់ថា «ក្រុមហ៊ុនសាមសុងក៏មានការផ្តល់ជូនពិសេសចាប់ពីថ្ងៃនេះតទៅដល់ថ្ងៃទី 21 សីហា ខែក្រោយនេះគឺរាល់ការទិញទូរស័ព្ទដៃ Samsung Galaxy S6 ឬ Samsung Galaxy S6 Edge មួយគ្រឿងនឹងមានការផ្តល់ពិសេសចំនួន $560 ពីក្រុមហ៊ុន Cellcard រួមមាន៖ ការផ្តល់ស៊ីមកាតមួយដោយឥតគិតថ្លៃ ជាមួយនឹងទឹកប្រាក់ចំនួន $540 សម្រាប់ការប្រើអ៊ីនធឺណែត និងផ្ញើសាររយៈពេល 6ខែ ទឹកប្រាក់ចំនួន $20 សម្រាប់ការហៅចេញរយៈពេល3ខែ និងការប្រើប្រាស់ហ្វេសប៊ុកដោយឥតគិតថ្ងៃគ្មានដែនកំណត់រយៈពេល6ខែ៕»