ព័ត៌មាន

"Superphone" អាចនឹងចេញលក់នៅឆ្នាំ 2020

 ប្រធានបទក្តៅៗជា​ច្រើនស្តី​​អំពី​វិស័យ​ឧស្សាហកម្ម​ត្រូវបានលើក​យក​មក​ពិភាក្សានៅ​ឯ​កិច្ច​ប្រជុំកំពូល Global Device Summit នៅមុនថ្ងៃសមាជទូរស័ព្ទពិភពលោកមួយ​ថ្ងៃ​នៅទីក្រុងស៊ាងហៃ កាល​​ពី​ថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2015 ។ មេដឹកនាំ និង​អ្នក​មាន​បទ​ពិសោធ​លើ​វិស័យ​ឧស្សហកម្ម​​ទូរស័ព្ទ​ចល័ត​ និង​ទូរគមនាគមន៍ជាតិ​-​អន្តរជាតិជាច្រើន​បាន​ចែក​រំលែក​គំនិត​ និង​ទស្សនៈ​វិស័យរបស់ពួកគេលើការអភិវឌ្ឍឧបករណ៍​ឆ្លាតវៃនា​ពេល​អនាគត​។ លោក រីឆាត យូ អគ្គ​នាយក​ក្រុម​ហ៊ុន​ Huawei បានថ្លែង​នៅ​ក្នុង​សុន្ទរ​កថា​​​របស់​លោក​ថា៖ «ទូរស័ព្ទចល័តជំនាន់ក្រោយដែល​មាន​ឈ្មោះ​ថា “Superphone&#039&#039 នឹង​លេច​រូប​រាង​ឡើង​នៅក្នុងឆ្នាំ 2020 ព្រម​ជាមួយ​ការ​ផ្លាស់​ប្រែ​ជីវិតថ្មី​របស់មនុស្ស​ជាតិ។» លោក​បាន​បន្ត​ថា៖ «ក្រុមហ៊ុន Huawei ជឿជាក់​យ៉ាង​មុត​មាំ​ថាទូរស័ព្ទ​ជំនាន់ក្រោយឈ្មោះ​ “Superphone&#039&#039 នឹង​លេច​វត្តមាន​នៅក្នុងឆ្នាំ 2020 ព្រម​ទាំង​បើក​ទំព័រ​សករាជ​ថ្មី​ដែល​ភ្ជាប់​ទំនាក់​ទំនងរវាងពិភព​លោក​ទៅនឹង​ពិភពដែល​ច្នៃ​ប្រឌិត​ថ្មីតាមរយៈបច្ចេកវិទ្យា Virtual Reality។»

 image

លោក រីឆាត យូ បានពន្យល់បន្ថែម​ថាតាម​រយៈ​ការអភិវឌ្ឍ​​ប្រព័ន្ធ​សេនស័របច្ចេកវិទ្យា​សម្គាល់​វត្ថុ​ និង​ឧបករណ៍ស្គែនប្រភេទ​ 3D ​ ទូរស័ព្ទ​ “Superphone” នឹងអាចចាប់​​យក​អារម្មណ៍របស់មនុស្សបាន និងភ្ជាប់​​ញាណ​ពិសេស​របស់វា​ទៅ​នឹង​មនុស្ស វត្ថុប្រើ​ប្រាស់ និងបរិស្ថានជុំវិញ។ លោក​យូ បាន​បន្ថែម​ថា៖ «បច្ចេកវិទ្យានេះ​​នឹង​បង្កើតពិភព​ច្នៃ​ប្រឌិត​ថ្មី​មួយ​​ (virtual reality) ដែល​មាន​លក្ខណៈ​ដូច​គ្នា​បេះ​បិទ​ទៅនឹង​ពិភព​ជាក់​ស្តែង​។ ការពិតឧបករណ៍ wearable របស់ Huawei ក៏​មាន​​បញ្ចូលប្រព័ន្ធ​សេនស័រមួយ​ចំនួន​រួច​ទៅ​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​ដោយ​​អាច​ត្រួត​​ពិនិត្យស្ថានភាពរបស់អតិថិជនបានដូចជា តើពួកគេកំពុងគេង​លក់ រត់ ឬ​កំពុង​ឡើង​ភ្នំ ព្រម​ទាំង​អាច​កត់ត្រាទិន្នន័យ​បាន​យ៉ាង​ត្រឹម​ត្រូវ​​ទៀត​ផង​។»  ប្រព័ន្ធ​សេនស័រ ដែលមានលក្ខណៈ​ពិសេស​ជាង​នេះនឹងបង្កើតឡើងក្នុងពេលអនាគតហើយ​ការធ្វើសមាហរណកម្ម ឬ​រួម​បញ្ចូលប្រព័ន្ធសេនស័រនេះ​​ទៅ​លើ​ “Superphone” គឺ​ជា​ជំហានថ្មី​មួយ​បន្ថែម​ទៀតដើម្បី​​ឆ្ពោះទៅកាន់​ពិភព​ច្នៃ​ប្រឌិត​ថ្មីដែល​មាន​លក្ខណៈដូច​គ្នាបេះ​បិទ​ទៅ​នឹង​ពិភព​លោក​របស់​មនុស្ស​។

 image

បច្ចេកវិទ្យាទំនើប​ចុង​ក្រោយ​ដែលនឹងបំពាក់​លើ​ទូរស័ព្ទ​ “Superphone” នឹងបង្កើតបាន​បច្ចេក​វិទ្យា “reality” មួយផ្សេងទៀតហៅថា Internet of Things ។ មានន័យថា ឧបករណ៍ទាំង​អស់​​អាច​ភ្ជាប់ការ​ទាក់​ទង​គ្នាបានហើយ​​អាច​ទំនាក់​ទំនង​​គ្នាទៅវិញ​ទៅមក។ ភាព​ឆ្លាត​វៃ​របស់ “Superphone” នឹង​ភ្ជាប់​ខួរក្បាលរបស់មនុស្សទៅនឹង​អាម្មណ៍​​របស់​ពួក​គេ​​។ បន្តិចម្តងៗពិភពលោក​នេះ​នឹង​ក្លាយ​ទៅ​ជា​បណ្តាញទំនាក់​ទំនង​ដ៏ធំមួយដែល​តភ្ជាប់មនុស្ស​​ម្នាក់​ទៅមនុស្ស​ម្នាក់ទៀតពី​មនុស្ស​​ម្នាក់​ទៅ​វត្ថុ​​មួយ​ និង​ពី​វត្ថុ​មួយ​ទៅ​វត្ថុ​មួយ​ផ្សេង​​ទៀត​ ហើយ​​ទីបំផុត​ក៏​បង្កើត​អ៊ីនធើណេត​ដែល​​អាច​ភ្ជាប់​ទំនាក់​ទំនង​វត្ថុ​ទាំង​អស់​នៅ​លើ​លោក​នេះ​បាន​។

 image

ទូរស័ព្ទ​ ‘Superphone’ នឹងអភិវឌ្ឍសមត្ថភាពភាសា និងស្វ័យសិក្សាកត់​ត្រា​ការប្រែ​ប្រួល​របស់​មនុស្ស និងបរិស្ថានដើម្បីយល់ពីតម្រូវការរបស់មនុស្សបាន​កាន់​តែ​ប្រសើរ។ វា​នឹង​វិវឌ្ឍជាបណ្តើរៗពីឧបករណ៍ដែលជួយអតិថិជនបំពេញការងារទៅ​ជា​ឧបករណ៍​ដែល​ជួយ​បំពេញ​​​ការងារជំនួស​អតិថិជនដែល​សូម្បីតែការ​បង្ហាត់បង្រៀន​ និងការ​ណែនាំដល់អតិថិជន​ក៏​ឧបករណ៍​​​នេះ​អាច​ធ្វើ​បាន​ដែរ​។

 image

image

ប្រសិនបើព័ត៌មានទាំងអស់នេះស្តាប់​ទៅ​ប្រៀប​ដូចជាខ្សែភាពយន្ដវិទ្យាសាស្រ្តប្រឌិតមួយ​លោក យូ​ បានពន្យល់​បន្ថែម​​អំ​ពីបច្ចេកវិទ្យា Augmented Reality (AR) និង​ Virtual Reality (VR) ថា បច្ចេកវិទ្យា Augmented Reality (AR) ​គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​នៃ​បច្ចេកវិទ្យា virtual reality និងជីវិតពិត​ដែល​អាចបង្កើតទិន្នន័យ​រូបភាពនៅ​ក្នុង​កម្មវិធី​ដែលចម្រុះ​​​ដោយ​ព័ត៌មាន​ដែល​បាន​មក​ពី​ពិភពជាក់​ស្តែង​។ តាមរយៈ​បច្ចេកវិទ្យា AR អ្នក​ប្រើ​ប្រាស់​អាច​ធ្វើ​អន្តរកម្ម​ជាមួយ​នឹង​ពិភព​សិប្ប​និម្មិត​​​ដែល​ប្រឌិតឡើង​​ថ្មី​នៅក្នុងពិភពពិត​ និង​អាច​បែង​ចែកពិភព​ទាំងពីរ​បាន​យ៉ាង​ងាយ​ស្រួល​។ ផ្ទុយ​ទៅវិញបច្ចេកវិទ្យា Virtual Reality គឺជា​ការបង្កើត​ពិភព​និម្មិត​ថ្មី​មួយ​ដែល​អ្នកប្រើ​ប្រាស់​អាចទាក់ទងគ្នា​ដោយ​ផ្ទាល់​បាន​។ តាមគំនិត​ជា​រួម​​​ពិភពថ្មី​​នេះ​គួរ​តែ​រចនា​ឡើង​ក្នុង​ទ្រង់​ទ្រាយ​មួយដែល​អ្នក​ប្រើ​ប្រាស់​​អាចមើល​ឃើញ​ពី​​​ការ​លំបាក​​​របស់​វា​ក្នុង​ការ​​​បង្ហាញ​​ពី​ភាព​ខុស​គ្នា​នូវ​អ្វី​ដែល​​មាន​​ពិត និងអ្វីដែល​គ្រាន់​តែ​ជាការ​ច្នៃ​ប្រឌិត​។

 image

ដោយ​​បច្ចេកវិទ្យា Augmented Reality និង Virtual Reality នឹង​កើត​មាន​ឡើង​ក្នុង​ពេល​ខាង​មុខ​ ក្រុម​ហ៊ុន Huawei បាន​បញ្ចេញ​ធនធាន​​ “Superphone” ឡើង​ដើម្បី​ជំរុញ​​​ដល់​ការ​អភិវឌ្ឍ​នា​ពេល​អនាគត​អំ​ពី​ការភ្ជាប់​ទំនាក់​ទំនង​គ្នា​ដ៏​ឆ្លាតវៃរវាងពិភពច្នៃ​ប្រឌិត​ និង​ពិភពពិត​​​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ឈានមុខគេ Huawei បានប្តេជ្ញាចិត្តយ៉ាង​មុត​មាំ​លើ​ការច្នៃប្រឌិតស្រាវ​ជ្រាវ និង​បង្កើត​ថ្មី​។ ​ពិសេស​ក្រុមហ៊ុនបានបញ្ចេញ​ធនធានរបស់​ខ្លួន​រួចទៅ​ហើយដើម្បីអភិវឌ្ឍបច្ចេកវិទ្យាចម្បងៗ សម្រាប់ទូរស័ព្ទ​ ‘Superphone’ ។ បច្ចេកវិទ្យា​ទាំង​នោះ​រួមមានប្រព័ន្ធ​សេនស័រ បច្ចេកវិទ្យាសម្គាល់វត្ថុ និងឧបករណ៍​ស្គែនប្រភេទ 3D រួម​ទាំង​​បច្ចេកវិទ្យាឆ្លាតវៃ​ជា​ច្រើន​ទៀត​​ដូច​ជា​ការវិភាគទិន្នន័យ​ដែល​ស្មុគ​ស្មាញ​ បច្ចេកទេសបង្កើត​វត្ថុ​ច្នៃ​ប្រឌិត​ដ៏​ឆ្លាត​វៃ​ និង​ប្រព័ន្ធ​តាម​ដាន​​ហេតុ​ការណ៍បច្ចេកវិទ្យាតភ្ជាប់​ទំនាក់​ទំនង​ដូចជាប្រព័ន្ធ​ Internet of Things ឧបករណ៍​ពហុ​មុខ​ងារ​ (ទំនាក់​ទំនង​ រវាងមនុស្ស រថយន្ត​ និងលំនៅ​ដ្ឋាន) បណ្តាញ​ស្តង់ដារ (UMTS / LTE / WIFI) និងអន្តរកម្មបច្ចេកវិទ្យាដូចជា AR/VR 3600 ជាដើម។

 image

នៅក្នុងសេចក្តី​សន្និដ្ឋានបញ្ចប់​​លោក​យូ​ បានថ្លែង​ថា ការ​ណែ​នាំ​អំពី​​គំនិត​នៃ​ការ​បង្កើតទូរស័ព្ធ ‘Superphone’ របស់​​ក្រុមហ៊ុន Huawei គឺ​​បាន​កំណត់​និយម​ន័យ​​អំពី​លទ្ធភាព​​គ្មានដែន​កំណត់​ដែល​នាំយកមកនូវការសំយោគរវាង​មនុស្ស និងសម្ភារៈប្រើ​ប្រាស់​។ លោក​បាន​លើក​ឡើង​ទៀត​ថា៖ «ទូរស័ព្ទ​ Superphone បង្កើត​នូវ​ការ​ធ្វើ​សមាហរណក​ម្មរួម​គ្នា​ លើ​​ការ​​ច្នៃប្រឌិតថ្មី​​ដែល​នឹង​ក្លាយ​ជាទី​​ពេញ​និយមបំផុតសម្រាប់​ឧបករណ៍​​វៃ​ឆ្លាតនា​ពេល​អនាគ​តដ្បិត​​គ្រប់​យ៉ាង​ត្រូវ​បាន​តភ្ជាប់​ និង​មាន​ទំនាក់​ទំនង​គ្នា​រួមទាំង​​មនុស្ស​ និងសម្ភារៈ​ប្រើ​ប្រាស់ផង​ដែរ​​។ យើងជឿជាក់ថា “Superphone” របស់ Huawei នឹងដឹកនាំ​យុគសម័យឧបករណ៍​ឆ្លាត​វៃដ៏អស្ចារ្យឆ្ពោះ​ទៅ​មុខ​ជានិច្ច​»។

 image

គូររម្លឹកថានៅ​ពាក់​កណ្តាល​ឆ្នាំ 2015 ក្រុមហ៊ុន Huawei នាំ​ចេញ​ស្មាត​ហ្វូន​សរុបចំនួន 48,2​ លាន​គ្រឿងពោល​គឺ​កើនឡើង 39% ខណៈ​ដែល​តម្រូវ​ការស្មាតហ្វូន​ទូទាំងពិភពលោកមាន​កំណើន​ត្រឹមតែ 7% ប៉ុណ្ណោះ​នៅក្នុងរយៈពេលដូចគ្នា។ ពីមួយឆ្នាំទៅមួយឆ្នាំការនាំចេញប្រភេទទំនិញ​បច្ចេកវិទ្យា​ទំនើប​​ចុងក្រោយ​កើនឡើង 70% ស្មើ​នឹង​ 31% នៃការនាំចេញស្មាត​ហ្វូនសរុប និង 42,9% នៃប្រាក់ចំណូលសរុប។ ប្រាក់ចំណូល​​នៃ​ទំនិញ​ប្រភេទ​នេះ​​បង្កើន​ប្រាក់ចំណេញបាន 38,8% ស្មើ​នឹង 44% នៃប្រាក់ចំណេញ​សរុប។ ក្រុមហ៊ុន Huawei បាន​បន្ត​ធ្វើ​កំណត់​ត្រា​កំណើន​អាជីវកម្ម​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​​ក្នុងពាក់កណ្តាលឆ្នាំ 2015 ដោយ​​​ប្រាក់​ចំណូល​សរុបបានឈានដល់ 9,09 ពាន់​លាន​ដុល្លារអាមេរិក​​ពោល​គឺកើន​ឡើង​​ចំនួន 69% ។ ប្រាក់​ចំណូលបាន​ពី​ការ​លក់ 32% នៃ​ប្រាក់​ចំណូល​សរុប​របស់​ Huawei Technologies ដែល​ជា​ក្រុមហ៊ុនមេបានកើនឡើងចាប់​ពី 24% នៅ​ក្នុង​រយៈពេល​ដូច​គ្នា​កាល​ពីឆ្នាំមុន។ ប្រាក់ចំណូលរបស់ Huawei លើ​វិស័យ​ស្មាត​ហ្វូន​បានកើន​ឡើង​​ដល់ 7,23 ពាន់​លានដុល្លារ​អាមេរិក​ក្នុងពាក់កណ្តាល​ ឆ្នាំ 2015 ​ពោល​គឺ​មាន​កំណើន​​ 87% ។

 image

សូម​ចូល​ទៅកាន់​គេហទំព័រ​ខាង​ក្រោម ​ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​ស្មាតហ្វូន Huawei:

https://www.facebook.com/HuaweiDeviceCambodia