ព័ត៌មាន

ទូរស័ព្ទត្រកូល Galaxy Note ចូលរួមចំណែកធ្វើអោយ​​​ Samsung ក្លាយជាក្រុមហ៊ុនទូរស័ព្ធលេខ​ 1​ ក្នុងពិភពលោក

ក្រុមហ៊ុន  Samsung បាននិងកំពុងពង្រឹងខ្លួនជាអ្នកនាំមុខគេផ្នែកទូរស័ព្ទទូទាំងពិភពលោកជាលំដាប់ដែលរួមមានទូរស័ព្ទធម្មតារហូតដល់ទូរស័ព្ទស្មាតហ្វូនហើយក៏ជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យា LTE។ ជាពិសេស Samsung នៅតែជាក្រុមហ៊ុនទូរស័ទ្ទលេខ 1 ក្នុងពិភពលោកតាមរយៈភាពជោគជ័យរបស់ទូរស័ព្ទដៃស្មាតហ្វូន ប្រភេទ Galaxy S series និង Galaxy Note series ។

 image

ទូរស័ព្ទ Galaxy Note គឺជាប្រភេទស្មាតហ្វូនដែលល្អប្លែកផ្តាច់មុខ និងថ្លៃថ្នូរឈានមុខគេ និងដែលបានចេញលក់កាលពីឆ្នាំ 2011​ ។ គិតមកដល់ពេលនេះ ក្រុមហ៊ុនបានចេញលក់ដល់ Galaxy Note ជំនាន់ទី 4 ដែលមានឈ្មោះ Galaxy Note4 ។ វាមានលក្ខណៈពិសេសសំខាន់ៗខុសប្លែកពីទូរស័ព្ទដៃដទៃដូចខាងក្រោមនេះ៖

 1. ភាពវៃឆ្លាតប៊ិច S Penដ៏អស្ចារ្យ ៖ មានភាពងាយស្រួល ក្នុងការប្រមូលព័ត៌មានមិនថាវាជាប្រភេទអត្ថបទ ឬរូបភាព ឬនៅទីតាំងណា។ វាអាចជួយបង្កើនសមត្ថភាពក្នុងការទទួលស្គាល់អត្ថបទរូបភាពហើយវាក៏ស្គាល់តួអក្សរប្រភេទអុបទិច(OCR) បានផងដែរ។ S Pen ក៏អាចផ្តល់នូវភាពងាយស្រួលក្នុងការហៅចេញ ការរក្សាទុកតារាងពេលវេលាធ្វើការ កត់ត្រាអាស័យដ្ឋាន ផ្ញើអ៊ីម៉ែល រក្សាទុកនូវលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ឬការមើលគេហទំព័រផ្សេងៗ។

image

2. អេក្រង់ច្បាស់បំផុត៖ រូបភាព និងអត្ថបទដែលបង្ហាញនៅលើអេក្រង់ ប្រភេទ Super AMOLED មានភាពច្បាស់ជាមួយនឹងអេក្រង់ដ៏ធំ នៃ Samsung GALAXY Note បានបង្កើនផលិតភាពអាជីវកម្ម និងតម្រូវការរបស់អ្នក​​កាន់តែប្រសើរជាងមុន។

3. ការកត់ត្រាលើរូបថត – បង្កើនប្រសិទ្ធិភាពនៃការកត់ត្រា៖ ជាមួយនឹងការកត់ត្រាលើរូបថតអ្នកអាចបង្កើនផលិតភាពក្នុងការធ្វើការរបស់អ្នកដោយអាចកាត់បន្ថយពេលវេលាក្នុងការធ្វើកំណត់ហេតុ និងឯកសារផ្សេងៗ។ នៅពេលដែលអ្នកថតរូបជាមួយនឹង Photo Note វានឹងជួយកែសម្រួលនូវកម្រិតពណ៌រូបភាពដោយស្វ័យប្រវត្តិដើម្បីបង្កើននូវភាពច្បាស់ និងគុណភាពរបស់រូបភាព។ អ្នកអាចគូរ ឬសរសេរនៅលើរូបថត ឬអត្ថបទជាមួយ S Pen និងចែករំលែកការកត់ត្រាទាំងនោះទៅក្នុងថែបប្លែត ឬកុំព្យូទ័របន្តបានយ៉ាងងាយស្រួល។

image

4. សាកថ្មបានលឿន ៖ អ្នកនៅតែអាចធ្វើការបន្តពេលដែលកំពុងសាកថ្មដែលមានល្បឿនលឿនព្រោះថាលក្ខណៈពិសេសនៃការសាកថ្មនេះវាជួយបង្កើនល្បឿនរហូត​ដល់ 31%​ បើធៀបទៅនឹងល្បឿននៃការសាកថ្មធម្មតា អ្នកអាចសាកថ្មពេញបានយ៉ាងលឿនក្នុងពេលដ៏ឆាប់រហ័សបំផុត។

5. ការសន្សំថាមពលជាមួយនឹង Ultra Powerអ្នកអាចពង្រីកអាយុកាលរបស់ថ្មបានយ៉ាងយូរនៅពេលដែលអ្នកនៅឆ្ងាយពីកន្លែងសាកថ្ម ហើយអ្នកអាចនៅតែបន្តការងាររបស់អ្នកបានជាធម្មតា។ សូម្បីតែនៅពេលដែលថ្មរបស់អ្នកនៅសល់តែ 10% អ្នកនៅតែអាចបន្ដប្រតិបត្ដិការមុខជំនួញរបស់អ្នកបានពេញមួយថ្ងៃ។

image

 6. ប្រព័ន្ធសុវត្ថិភាព Samsung KNOX លក្ខណៈពិសេសរបស់វាគឺផ្តល់នូវផលប្រយោជន៍ពីរយ៉ាងរួមមានការផ្ទៀងផ្ទាត់នូវភាពត្រឹមត្រូវរបស់ម៉ាស៊ីន និងការពារទិន្នន័យអាជីវកម្មរបស់អ្នក​។

 អត្ថប្រយោជន៍ដ៏លើសលុបរបស់ Samsung GALAXY Note ស៊េរី​នេះបានធ្វើឲ្យអតិថិជាច្រើនជាពិសេសអ្នកដែលធ្វើការខាងមុខជំនួញមានការពេញចិត្តយ៉ាងខ្លាំងទៅលើ មុខងារពិសេសៗរបស់ Galaxy Note ជំនាន់ថ្មី។ ស្របជាមួយគ្នានេះដោយសាតែមានពាក្យចចាមរ៉ាមជាច្រើនពាក់ព័ន្ធនឹងទូរស័ព្ទ Samsung Galaxy Note 5  ដែលនាំគ្នាទស្សន៍ទាយរូបរាង ក៏ដូចជាលក្ខណៈពិសេសរបស់វាធ្វើឲ្យបណ្តាញសារព័ត៌មានទូទាំងពិភពលោកភ្ញាក់ផ្អើល ចង់ដឹង ចង់ឃើញថាវាអស្ចារ្យកម្រិតណា ។

 image

ព័ត៌មានពិតយ៉ាងណា ដែលពាក់ព័ន្ធជាមួយនឹង Samsung Galaxy Note 5  សូមរង់ចាំមើលទាំងអស់គ្នាដោយក្រុមហ៊ុន សាមសុង បានបញ្ជាក់ពីកាលបរិច្ឆេទនៃការបង្ហាញរូបរាងថ្មីរបស់ទូរស័ព្ទ Samsung Galaxy Note 5 រួចហើយថានឹងធ្វើឡើងនៅថ្ងៃទី 13 សីហា ខាងមុខនេះ ។