ព័ត៌មាន

Note 5 អវត្តមានថាសថែមមេម៉ូរ៉ីអាចឱ្យអ្នកប្រើស្មាតហ្វូនខកចិត្ត

image

 

@evleaks បានចេញផ្សាយពី Galaxy Note 5 និង Galaxy S6 edge+  ពីលក្ខណៈពិសេសរបស់វា ប៉ុន្តែមានរឿងខកចិត្តមួយដែលកើតមានលើ Galaxy Note 5។

 

image

Galaxy Note 5 ត្រូវបានបំពាក់អេក្រង់ទំហំ 5.66 អ៊ីង ដែលបំពាក់អេក្រង់ទំហំ QHD។  យោងតាមប្រភពព័ត៌មានដដែលបានបញ្ជាក់ឱ្យថា Galaxy Note 5 ភ្ជាប់ប្រព័ន្ធដំណើរការ Exynos 7420 ដូចស្មាតហ្វូន Galaxy S6 ភ្ជាប់អង្គចងចាំរហូតដល់ទៅទំហំ 4GB (RAM) មេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ32GB។

អ្វីដែលអ្នកប្រើស្មាតហ្វូនខកចិត្តជាមួយម៉ូដែលថ្មីនោះ Galaxy Note 5 មិនត្រូវបានគេភ្ជាប់ថាស microSD slot សម្រាប់ថែមមេម៉ូរ៉ីខាងក្រៅនោះទេ។

image

 

ប៉ុន្តែទោះយ៉ាងណា ស្មាតហ្វូនេះបំពាក់កាមេរ៉ាទំហំរហូតដល់ 16 មេហ្គាភិចសែល ដែលនាំចូលពីកាមេរ៉ា Sony ប្រភេទ​ IMX240 ដូចគ្នាជាមួយ Galaxy S6។

imageimageimage

 

សម្រាប់ការដាក់បង្ហាញស្មាតហ្វូននេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 13 ខែសីហា៕

 

 

អត្ថបទ៖ iT City Magazine

អានអត្ថបទថ្មី៖ ទូរស័ព្ទត្រកូល GALAXY NOTE ចូលរួមចំណែកធ្វើអោយ​​​ SAMSUNG ក្លាយជាក្រុមហ៊ុនទូរស័ព្ធលេខ​ 1​ ក្នុងពិភពលោក