ព័ត៌មាន

ក្រុមហ៊ុន Huawei បង្ហាញ Honor 7i កាន់តែទាក់ទាញ

image

 

ក្រុមហ៊ុន Huawei បានប្រកាសទូរស័ព្ទថ្មី Honor 7i មានលក្ខណៈពិសេសប្លែកពីស្មាតហ្វូនជំនាន់មុនៗ។ ស្មាតហ្វូនថ្មីនេះ ផ្តោតលើលក្ខណៈជំរុញគុណភាពពិសេសរបស់កាមេរ៉ាជាចំបង។

 

imageimageimage

ក្រុមហ៊ុន Huawei បានបង្ហាញស្មាតហ្វូនទំនើបៗជាច្រើនក្នុងនោះមាន Honor 7i ដោយផ្តោតលើ​ការរចនាកាមេរ៉ាឱ្យមានលក្ខណៈពិសេសជាងម៉ូដែលមុនបន្តិច។ កាមេរ៉ាក្រោយត្រូវបានភ្ជាប់ម៉ូឌុលដែលមានសមត្ថភាពផ្តល់ពន្លឺ និងកំណត់ចលនាផ្អៀងរង្វិលរបស់កាមេរ៉ាដើម្បីថតរូបភាពបានស្អាត។ កាមេរ៉ារបស់វាច្បាស់ ទទួលបានរូបភាពល្អដោយសារបច្ចកវិទ្យា sensor ប្រភេទ​ BSI កម្រិត 13 មេហ្គាភិចសែល len ប្រភេទ f2.0 l របស់ក្រុមហ៊ុន Sony។ 

ក្រុមហ៊ុន Huawei បានបង្ហាញស្មាតហ្វូនHonor 7i  ជាផ្លូវការ ដំណាលស្មាតហ្វូនជាច្រើនទៀត ប៉ុន្តែ Honor 7i មានភាពទាក់ទាញ និងមានការចនាម៉ូតមានលក្ខណៈពិសេសផ្ទាល់ខ្លួន។ ក្រោយពីបានដាក់បង្ហាញរួចរួលក្រុមហ៊ុននឹងចែកចាយបន្តទូរទាំងសាកលលោក។ 

ក្រៅពីកាមេរ៉ា ស្មាតហ្វូន Honor 7i មានលក្ខណៈពិសេសរបស់ខ្លួនមូយចំនួនទៀតដូចជា៖

  1. ស្មាតហ្វូនដំបូងដែលភ្ជាប់  sensor ជា fingerprint ដោយវាត្រូវបានភ្ជាប់នៅខាងឆ្វេងនៃទូរស័ព្ទ ហើយ sensor នោះមានទំហំតូចជាង sensor ទូរស័ព្ទនានាទៀត ។ sensor ក៏ថែមទាំងអាច unlock ទូរស័ព្ទ និងជំរុញការប៉ះបញ្ជាថតរូបកាន់តែពិសេសទោះមិនប្រើម្រាមដៃ

  2. ស្មាតហ្វូននេះមាន frame ជាប្រភេទអាលុយមីញ៉ូមនៅខាងក្នុងជាមួយនឹងកញ្ចក់នៅផ្នែកខាងក្រោយ

  3. អេក្រង់ទំហំ 5.2 អ៊ីង កម្រិតបង្ហាញលើអេក្រង់ 1080p

  4. ប្រព័ន្ធដំណើរការ Snapdragon 616 ថ្មី ភ្ជាប់ជាមួយអង្គចងចាំទំហំ 3GB RAM និងថាសផ្ទុកទិន្ន័យទំហំ 32GB​ ថែមទាំងមានកាតបន្ថែមមេម៉ូរ៉ី microSD៕ 

អត្ថបទ៖ Phone City Magazine

ប្រភព៖ បរទេស

អានព័ត៌មានថ្មីៗ៖ អ្នកនឹងអាច SEARCH រកមុខងារលើ IOS 9 បានកាន់តែលឿន