ព័ត៌មាន

តើអ្នកនៅតែចូលចិត្តប្រើ Nokia ឬទេ?

ក្រៅពីកម្មវិធី ក្រុមហ៊ុន Microsoft នៅមានស្មាតហ្វូនទំនើបរបស់ខ្លួនដែលស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍បន្តិចម្តងៗដើម្បីចែកចាយលើទីផ្សារទូទាំងសាកលលោកឱ្យបានកាន់តែច្រើនឡើងៗ។

image

 

ក្រុមហ៊ុន Microsoft បានបន្ថែមទូរស័ព្ទថ្មីលើបណ្តាញរបស់ខ្លួនម៉ាក Nokia 222 ដែលត្រូវបានរចនាឡើងមានសមត្ថភាពភ្ជាប់អ៊ិនធើណេត និងចែកចាយឯកសារបានដូចទូរស័ព្ទទំនើបផ្សេងទៀត។ Nokia 222 ជាទូរស័ព្ទធន់ ប្រើជើងស៊ីមមួយ និងស៊ីមពីរ។ ក្រុមហ៊ុននឹងដាក់លក់ទូរស័ព្ទនេះ ក្នុងខែកញ្ញាខាងមុខនេះ ក្នុងតម្លៃ $37 ដោយមិនទាន់គិតថ្លៃពន្ធ។

និយាយពី Nokia 222

Nokia 222 ត្រូវបានក្រុមហ៊ុនភ្ជាប់ 2G និងបំពាក់កាមេរ៉ាទំហំ 2MP និងមានជើងមេម៉ូរ៉ី microSD។ អេក្រង់របស់វាទំហំ 2.4 អ៊ីង ប្រភេទអេក្រង់ QVGA។ លក្ខណៈពិសេសរបស់វាមួយទៀត សម្រាប់ម៉ូដែលស៊ីមមួយអាច Standby បានរហូតដល់ទៅ 29 ថ្ងៃ ហើយម៉ូដែលស៊ីមពីរអាចបានរហូតដល់ទៅ 21 ថ្ងៃ។ ទូរស័ព្ទនេះ ត្រូវបានរចនាមកមានពីរព័ណ៌ស និងខ្មៅ។ តម្លៃទូរស័ព្ទនេះ សមរម្យ ហើយសមត្ថភាពរបស់វាត្រូវបានគេបន្ថែម  ដូច្នេះអ្នកនឹងកាន់តែងាយស្រួលក្នុងការប្រើប្រាស់ទូរស័ព្ទ ទាំងកាន់ថ្មប្រើបានយូរ ហើយទាំងមានបច្ចេកវិទ្យាថ្មីបន្ថែមទៀតផង៕

 

អត្ថបទ៖iT CIty Magazine 

អានអត្ថបទថ្មីៗ៖ទូរស័ព្ទ NOKIA ប៉ុន្មានម៉ូដែលគ្រឿងដែលមានលក់នៅកម្ពុជា