Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔀 Leagoo Elite ទូរស័ព្ទម៉ាកល្បីឈានមុខគេនៅប្រទេសម៉ាឡេស៊ី ពេលនេះមកដល់ប្រទេសកម្ពុជាហើយ!

August 31
08:04 am 2015
Like and Share this page:

Leagoo ជាម៉ាកទូរស័ព្ទដ៏ល្បីល្បាញដែលមានការរចនារូបរាងយ៉ាងប្រណីតល្អឥតខ្ចោះជាមួយនឹងសមត្ថភាពខ្លាំងបច្ចេកវិទ្យាថ្មីៗចុងក្រោយ។ ជាពិសេស ស្មាតហ្វូនដែលកំពុងតែទទួលបានការពេញនិយមនាពេលបច្ចុប្បន្ននោះគឺ Leagoo Lead ស៊េរីចាប់ពីស៊េរី Lead 1i រហូតទៅដល់ Lead 8 ។ Leagoo ជាទូរស័ព្ទស្មាតហ្វូនដែលលក់ដាច់បំផុតឈានមុខគេនៅម៉ាឡេស៊ីគឺការលក់ដាច់ជាមធ្យម 1 គ្រឿងក្នុងរយៈពេល 5 នាទី។

 image

ពេលនេះ ស្មាតហ្វូន Leagoo បានកំពុងតែវាយលុកទីផ្សារពិភពលោកយ៉ាងគំហុកដែលកំពុងតែចរាចរណ៍នៅក្នុង 30 ប្រទេសផ្សេងៗគ្នា។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Leagoo បានប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរី Leagoo Elite ដែលជាស្មាតហ្វូនស៊េរីថ្មីដំណើរការអង្គប្រតិបត្តិការដល់ទៅ 8 Core ដែលបានដាក់បង្ហាញនៅ Genting Highlands Resort ដែលជាសណ្ឋាគារមួយធំជាងគេបំផុតនៅលើពិភពលោក។ ស្មាតហ្វូនស៊េរី Elite បានរចនាជាមួយនឹងភាពរលើបរលោង ស៊ីវិល័យទៅតាមបរិបទទីផ្សារបច្ចុប្បន្នជាពិសេសវាមានភាពរឹងមាំ ធន់នឹងការធ្លាក់ ហើយវាបានបំពាក់ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មីៗដែលផ្តល់នូវទំនុកចិត្តខ្ពស់បំផុតដល់អតិថិជនក្នុងការប្រើប្រាស់។

 image

អ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ! ពេលនេះ ស្មាតហ្វូនស៊េរីថ្មីចុងក្រោយ Leagoo Elite 2 បានប្រកាសដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ។ Leagoo Elite 2 ត្រូវបានរចនាជាមួយនឹងគំនិតច្នៃប្រឌិតដែលផ្តោតសំខាន់ទៅលើចំណង់ចំណូលចិត្តរបស់អតិថិជន។ ទូរស័ព្ទមួយនេះត្រូវបានភ្ជាប់មកជាមួយនឹងអង្គចងចាំទំហំ 2GB និង Internal Storage សម្រាប់ផ្ទុកទិន្នន័យបានដល់ទៅ 16GB ហើយលោកអ្នកអាចធ្វើការបន្ថែមនូវ microSD កាតបន្ថែមផងដែរ។

 image

អ្វីដែលកាន់តែទាក់ទាញ និងអស្ចារ្យជាងនេះទៅទៀត Elite 2 បានបំពាក់ជាមួយនឹងបច្ចេកវិទ្យាថ្មីដែលមានឈ្មោះថា SONY IMX សម្រាប់បង្កើនសមត្ថភាពនៃការថតរូបបានយ៉ាងច្បាស់ត្រជាក់ភ្នែកជាមួយនឹងកាមេរ៉ាខាងក្រោយទំហំធំដល់ទៅ 13 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែលដែលផ្តល់ភាពងាយស្រួលសម្រាប់ការថតរូប Selfie។

 image

Elite 2 ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.4.2 និងមានថ្មកម្លាំងខ្លាំងដល់ទៅ 3200 mAh ។ បើនិយាយពីរូបរាងរបស់វាវិញគឺពិតជាស៊ីវិល័យ ស៊ិចស៊ី ថ្លៃថ្នូរ និងមានអារម្មណ៍គ្រាន់តែឃើញគឺចង់ប្រើតែម្តង។ ពេលនេះតើអ្នកចង់ក្លាយជាម្ចាស់របស់ស្មាតហ្វូន Elite 2 ដែរទេ? មានត្រឹមតែ $199 អ្នកនឹងអាចក្លាយជាម្ចាស់ទូរស័ព្ទដៃដ៏ទំនើបមួយនេះបានភ្លាមៗ។

 image

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.leagoocambodia.com ឬចូលទៅកាន់ Facebook Page តាមរយៈតំណរ  www.facebook.com/leagoo.cambodia ឬខលទៅកាន់លេខទូរស័ព្ទ 017 388811, 081 498811 សម្រាប់ព័ត៌មានបន្ថែម៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 4883
Yesterday : 16655
This Month : 119668
Last Month : 458717
Total Visitor : 24971664