ព័ត៌មាន

តើ Galaxy Note 5​ និង iPhone 6 Plus ពេញចិត្តមួយណា?

Galaxy Note 5 ត្រូវបានក្រុមហ៊ុន  Samsung ដាក់បង្ហាញក្នុងខែសីហាឆ្នាំ 2015 ប៉ុន្តែ iPhone 6 Plus មានប្រៀបជាងម៉ូដែលទំនើប Samsung ដែរឬទេ? ជាការពិតក្រុមហ៊ុន Samsung និង Apple បានផលិតទូរស័ព្ទទំនើបពីមួយជំនាន់ទៅមួយជំនាន់មានលក្ខណៈពិសេសផ្ទាល់ខ្លួន ប៉ុន្តែសមត្ថភាពការប្រកួតប្រែងខ្លាំងក្លាលើវិស័យបច្ចេកវិទ្យា។

ពេលនេះយើងសាកល្បងយក Galaxy Note 5 និង iPhone 6 Plus យកមកដាក់ជិតគ្នារួចវិភាគវិញម្តងថា តើយើងគួររើសយកម៉ូដែលណាដែលសមស្របសម្រាប់យើងផ្ទាល់។

image

Galaxy Note 5 ជាស្មាតហ្វូនទើបតែដាក់បង្ហាញក្នុងខែសីហានេះ ហើយវាមានអេក្រង់ទំហំ 5.7 អ៊ីង ប្រើថ្មមានអាំងតង់ស៊ីតេ  3000 mAh។ ម៉ូដែលនេះមានមេម៉ូរ៉ីក្នុងម៉ាស៊ីនពីរប្រភេទទំហំ  32GB/64GB។ សម្រាប់កាមេរ៉ាមុខមានទំហំ 5 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 16 មេហ្គាភិចសែលថតរូបភាពបានច្បាស់ដូចកាមេរ៉ាអាជីព។ កម្រិតម៉ត់នៃរូបភាពមានទំហំ 2560×1440 518ppi  រូបភាពរបស់អ្នកផ្តិតមកច្បាស់ដូចធម្មជាតិពិត។ Note 5 មានកម្រាស់ត្រឹមតែ 7.6mm និងមានទំងន់ 171 g ងាយស្រួលយកតាមខ្លួន។

 image

ក្រឡេកមើល iPhone 6 plus របស់ក្រុមហ៊ុន Apple វិញបំពាក់អេក្រង់ទំហំ 5.5 អ៊ីង មានទំហំតូចជាង Note 5 បន្តិច ប្រើថ្មមានអាំងតង់ស៊ីតេត្រឹមតែ 2915 mAh ខ្សោយជាង  Note 5។ 6 plus ភ្ជាប់មេម៉ូរ៉ីបីប្រភេទ 16GB /64GB/128GB។ សម្រាប់កាមេរ៉ាមុខ 6 plus ភ្ជាប់ទំហំ 1.2 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែលតូចជាងកាមេរ៉ា Note 5 ទ្វេ។ 6 plus មានកម្រាស់ត្រឹមតែ 7.1mm ស្តើងជា Note 5 បន្តិច  និងមានទំងន់ 172g ងាយស្រួលយកតាមខ្លួនដូចគ្នា។ 6 plus ត្រូវបានស្រោបដោយសារធាតុអាលុយមីញ៉ូម ប៉ុន្តែសម្រាប់ Note 5 ត្រូវបានស្រោបដោយអាលុយមីញ៉ូម និងកញ្ចក់កាន់តែទាក់ទាញទីផ្សារស្មាតហ្វូនមួយកម្រិតទៀត៕

 image

គួរបញ្ជាក់ផងដែរតែ Galaxy Note 5 ដែលទើបតែចេញលក់ ប៉ុន្តែបានទទួលនូវការគាំទ្រយ៉ាងខ្លាំង ហើយមហាជនភាគច្រើនពេលនេះកំពុងតែផ្តោតសំខាន់ទៅលើ iPhone ស៊េរីថ្មីរបស់ Apple ដែលនឹងចេញនៅក្នុងខែនេះ។ ដូចនេះភាគច្រើនពួកគេបានបំភ្លេច iPhone 6 ហើយ!!!

អត្ថបទ៖Phone  City Magazine 

អាន៖LEAGOO ELITE ទូរស័ព្ទម៉ាកល្បីឈានមុខគេនៅប្រទេសម៉ាឡេស៊ី ពេលនេះមកដល់ប្រទេសកម្ពុជាហើយ!