ព័ត៌មាន

អស់ទាស់! រាល់ការទិញទូរស័ព្ទ Elite ស៊េរីណាមួយក៏ដោយនឹងទទួលបានការធានាដល់ទៅ 2 ឆ្នាំ!

LEAGOO ជាក្រុមហ៊ុនដ៏ល្បីល្បាញឈានមុខគេរបស់ប្រទេសម៉ាឡេស៊ីដែលទើបតែនាំយកនូវស្មាតហ្វូនស៊េរីទំនើបបំផុតម៉ូដែល Elite មកកាន់ប្រទេសកម្ពុជា ប៉ុន្តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ អ្វីដែលជាទំនុកចិត្តរបស់អតិថិជនចំពោះស្មាតហ្វូនរបស់ក្រុមហ៊ុន LEAGOO គឺ ភាពជឿជាក់ទៅលើ “គុណភាព” របស់វា។  

រាល់ផលិតផលទំនើបទាំងអស់របស់ក្រុមហ៊ុន LEAGOO ដែលបានផលិតមកសម្រាប់ដាក់លក់នៅលើទីផ្សារ គឺធ្វើយ៉ាងណាផ្តល់នូវសេចក្តីពេញចិត្តសម្រាប់អតិថិជនប្រើប្រាស់ទាំងអស់។ ក្រុមហ៊ុន LEAGOO ជឿជាក់ថា នៅពេលដែលអតិថិជនទិញផលិតផលណាមួយរបស់ក្រុមហ៊ុន ពួកគេនឹងទទួលបាននូវភាពរីករាយ គុណភាពខ្ពស់ទៅតាមសេចក្តីត្រូវការ និងជាផលិតផលដ៏ទំនើបមួយដែលអាចជួយពន្លឿនការងាររបស់ពួកគេបាន។

 image

តើអ្នកចង់ប្រើប្រាស់ផលិតផលដ៏ទំនើប អស្ចារ្យ ទាន់សម័យ និងបំពេញសេចក្តីត្រូវការរបស់អ្នកដែរឬទេ? ឱកាសពិសេសដែលមិនធ្លាប់មាននៅកម្ពុជាបានមកដល់ហើយ! ចាប់ពីថ្ងៃនេះ រាល់ការទិញស្មាតហ្វូនគ្រប់ស៊េរីម៉ូដែលរបស់ ELITE នឹងទទួលបាននូវការធានារយៈពេល 2 ឆ្នាំ!!! ប្រសិនបើអ្នកមិនដឹងថា តើត្រូវទិញម៉ូដែលស៊េរីថ្មីមួយណានោះ យើងសូមណែនាំនូវស្មាតហ្វូនស៊េរីទំនើបចុងក្រោយគេ Elite 2 ដែលទើបតែដាក់លក់នៅកម្ពុជា។

 image

លោក ដេវីដ តាន ដែលជាអគ្គនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន LEAGOO បានប្រាប់ឱ្យដឹងថា “នេះគឺជា LEAGOO! យើងជឿជាក់ទៅលើគុណភាព ដែលជាកូនសោរសម្រាប់បំពេញសេចក្តីត្រូវការរបស់អតិថិជន។ នេះហើយជាហេតុផលដែលយើងផ្តល់នូវការធានាដល់ទៅរយៈពេល 2 ឆ្នាំសម្រាប់គ្រប់ស៊េរីម៉ូដែលស្មាតហ្វូន Elite ទាំងអស់។ យើងផលិតនូវស្មាតហ្វូនដោយមានការប្រុងប្រយ័ត្នបំផុត និងការយកចិត្តទុកដាក់បំផុត។ ដូចនេះយើងចង់ឱ្យអតិថិជនទាំងអស់បានប្រើប្រាស់ស្មាតហ្វូនរបស់យើងដោយគ្មានការបារម្ភពីបញ្ហាដែលអាចកើតមាន។ យើងផ្តល់ជូននូវសេវាកម្មពេញលេញនៅក្នុង Showroom & Care Center របស់យើងនៅរាជធានីភ្នំពេញ។ ដូចនេះ អ្នកអាចចូលមកសាកល្បងប្រើប្រាស់ស្មាតហ្វូនស៊េរីទំនើបរបស់យើងបាន។”

 image

ELITE 2 ជាស្មាតហ្វូនស៊េរីទំនើបបំផុតដែលផ្តោតសំខាន់ទៅលើគុណភាពជាចំបង និងត្រូវបានគេផ្តល់រហ័សនាមថា “ស្អាត លឿន និងឆ្លាតវៃ”។ វាមានអេក្រង់ទំហំ 5.5 អ៊ីងនឹងការពារដោយកញ្ចក់រឹងមាំ Corning Gorilla Glass 3 សម្រាប់ការពារការធ្លាក់ជ្រុះ ឬការប៉ះទង្គិចនាៗ។ ចំនែកអេក្រង់វិញជាប្រភេទស្គ្រីន IPS ផ្តល់ពន្លឺភ្លឺច្បាស់ត្រជាក់ភ្នែកដែលផលិតដោយក្រុមហ៊ុន JDI Display Inc របស់ប្រទេសជប៉ុនដែលបណ្តាក់ទុនជាមួយនឹងក្រុមហ៊ុនល្បីល្បាញធំៗចំនួន 3 គឺក្រុមហ៊ុន Sony ក្រុមហ៊ុន Hitachi និងក្រុមហ៊ុន​Toshiba។ លើសពីនេះទៀត ELITE 2 ផ្តល់នូវពណ៌កូល័រយ៉ាងស្រស់ស្អាត ងាយស្រួលមើលវីដេអូ រូបភាព​ ឬលេងហ្គេមនៅលើអេក្រង់ដ៏ត្រជាក់ភ្នែកមួយនេះ។

 image

សម្រាប់អ្នកដែលចូលចិត្តថតរូប Selfies ការជ្រើសរើសនូវស្មាតហ្វូន ELITE 2 ពិតជាសក្តិសមបំផុត។ ELITE 2 មានកាមេរ៉ាខាងមុខទំហំធំដល់ទៅ 8 មេហ្គាភិចសែលដែលអាចថតរូប Selfies បានច្បាស់មិនថាយប់ ឬថ្ងៃ។ ចំនែកកាមេរ៉ាខាងក្រោយរបស់ ELITE 2 មានទំហំដល់ទៅ 13 មេហ្គាភិចសែលនឹងប្រើប្រាស់បច្ចេកវិទ្យា SONY IMX Stack Lens សម្រាប់ចាប់យករូបភាពបានច្បាស់ លឿន និងស្រស់ស្អាតបំផុតទោះបីអ្នកថតរូបពីចម្ងាយក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ វាបំពាក់ជាមួយនឹងអង្គចងចាំទំហំ 2GB ម៉េម៉ូរី 16GB ក៏ដូចជា CPU Octa-core MTK6592 ដែលជាផលិតផលរបស់ក្រុមហ៊ុន Mediatek Inc ដ៏ល្បីល្បាញបំផុតរបស់តៃវ៉ាន់។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.leagoocambodia.com ឬចូលទៅកាន់ Facebook Page តាមរយៈតំណរ  www.facebook.com/leagoo.cambodia ឬខលទៅកាន់លេខទូរស័ព្ទ 017 388811, 081 498811 សម្រាប់ព័ត៌មានបន្ថែម៕