ព័ត៌មាន

កើនឡើងជាលំដាប់ជាមួយ mJams Pleng

 

នៅថ្ងៃទី 15 ខែកក្កដា​ ឆ្នាំ mJams Pleng បានចូលមកដាន់ទីផ្សារកម្ពុជាមួយក្តីសង្ឃឹមសម្រាប់ភាពជោគជ័យជាមួយនឹងកម្មវិធីស្ទ្រីមបទចម្រៀងមួយនេះ។

បើសម្លឹងមើលទៅមុខ ថ្ងៃនេះ បន្ទាប់ពីមានវត្តមាននៅលើទីផ្សារអស់រយៈពេល ៦ សប្តាហ៍ mJams Pleng បានឈានមុខជាកម្មវិធីស្ទ្រីមចម្រៀងនាំមុខលំដាប់លេខ ១​នៅប្រទេសកម្ពុជា ជាមួយនឹងចំនួននៃការតម្លើងសរុបដល់ទៅ​ ៤៨ ៥៦៧ ចេញពី Google Play Store។

<< ភាពជោគជ័យរយៈពេល ៦ សប្តាហ៍កន្លងទៅនេះ គឺគ្មានអ្វីក្រៅពីភាពអស្ចារ្យ>> នេះបើតាមការលើកឡើងរបស់លោក Adrian Burton ដែកជាអគ្គនាយកប្រត្តិបត្តិរបស់កម្មវិធីស្ទ្រីមតន្រ្តីនេះ។ លោកក៏បានបន្ថែមផងដែរថា៖<< ដើម្បីទទួលបាននូវតួរលេខទាំងនេះ វាទាមទារនូវការខិតខំប្រឹងប្រែងពីគ្រប់មជ្ឍដ្ឋានជុំវិញ>>។

<<រហូតមកទល់សព្វថ្ងៃ mJams Plengមានអ្នកចុះឈ្មោះដល់ទៅ ៤៨ ០០០ នាក់ដើម្បីទាញយកកម្មវិធីស្មាតហ្វូនដ៏ទាក់ទាញនេះមកប្រើប្រាស់ ដែលមានការស្ទ្រីមចម្រៀងច្រើនជាង២២០ ០០០បទ រួមបញ្ចូលទាំងបទចម្រៀងជាតិ និងអន្តរជាតិច្រើនជាង ២ ១០០ ០០០ ដង ដែលគណនាជាទិន្ន័យប្រើប្រាស់សរុបប្រហែល ១៩៥ ០០០MB ដែលនេះគ្រាន់តែជាទិន្ន័យលើប្រព័ន្ធ​  Android តែប៉ុណ្ណោះ!>> លោក Burton បន្ថែម។

mJams Pleng នៅប្រទេសកម្ពុជា     គឺបង្កើតឡោះងនូវឧ័កាសក្នុងការរកចំណូលជុំវិញពិភពលោក។ mJams ទើបតែចុះកិច្ចព្រមព្រៀងក្នុងការដាក់ឱ្យដំណើរការនៅប្រទេសនេប៉ាល់ ជាមួយនឹងការអភិវឌ្ឍន៍ក្នុងការដាក់ឱ្យប្រើប្រាស់នៅប្រទេសបង់ក្លាដេស មីយ៉ានម៉ា និងកោះប៉ាស៊ីហ្វិកខាងត្បូង។<< ដោយប្រើប្រាស់គំរូរអាជីវកម្មដូចគ្នានៅប្រទេសកម្ពុជានេះ យើងនឹងចាប់ដៃគូរសហការជាមួយអ្នកផលិតចម្រៀងក្នុងស្រុកក្នុងបណ្តាប្រទេសទាំងនោះ។ ការចុះកិច្ចព្រមព្រៀងសិទ្ធស្របច្បាប់ជាមួយក្រុមហ៊ុន Sony& Warner Music យើងនឹងនាំមកជូនលោកអ្នកជាមួយនឹងទីផ្សារដែលសម្បូរទៅដោយបទពិសោធន៍នៃតន្រ្តី ដូចដែលយើងបានធ្វើឡើងសម្រាប់ប្រទេសកម្ពុជា>> នេះតាមការលើកឡើងរបស់ Burton។

mJams Pleng ប្រមូលផ្តុំទៅដោយតារា និងក្រុមតន្រ្តីអន្តរជាតិល្បីៗរួមមាន Bruno Mars, Ed Sheeran, One Direction និង Beyonce រួមជាមួយតារាក្នុងស្រុករួមមាន សុគន្ធនីសា ខេម និងរ៉ាយុ ក៏មាននៅក្នុង mJams Pleng ដែរ។

មុខងារសំខាន់ៗថ្មីៗ  នឹងមានចេញផ្សាយក្នុងពេលខាងមុខនេះ។ វាក៏មានដាក់ឱ្យស្ទ្រីមនៅលើកម្មវិធី mJams Pleng ដូចគ្នានឹងថ្ងៃដែលបទចម្រៀងចេញថ្មី ដោយក្រុមហ៊ុនចម្រៀងទាំងនេះផងដែរ។ លោក Burton បានមានប្រសាសន៍ថា៖<<ថ្មីៗនេះ ក្នុងប្រទេសកម្ពុជា តន្ត្រីអន្តរជាតិដែលពេញនិយម បានដាក់ឱ្យចេញពី ៣ ទៅ ៦ ខែក្រោយពីបទចម្រៀងនេះបានដាក់លក់ក្នុងទីផ្សារ>> លោក Burto បានបន្តថា << ហើយ mJams ​នឹងបន្តនាំយកនូវតន្រ្តីថ្មីៗ បទចម្រៀងពេញនិយមមកកាន់ប្រទេសកម្ពុជា>>។

តើអ្នកជាអ្នកផលិតតន្រ្តី និងចង់ឱ្យតន្រ្តីរបស់អ្នកត្រូវបានចែករំលែកដល់អ្នកគាំទ្រតន្រ្តីក្នុងប្រទេសកម្ពុជា និងពិភពលោកទេ? អ្នកត្រូវបា​នអញ្ចើញក្នុងការដាក់បញ្ចូលតន្រី្តតាមរយៈ artist@mjamsmusic.cpm ហើយក្រុមការងាររបស់ mJams Pleng នឹងធ្វើការទំនាក់ទំនងទៅអ្នក។

ចូលទៅកាន់ Facebook របស់ mJams Pleng ដើម្បីធ្វើការទទួលបាននូវព័ត៌មានថ្មីទាក់ទងនឹងការបង្ហាញថ្មី តារចម្រៀង និងព្រឹត្តការណ៍ផ្សេងៗទៀតនាពេលខាងមុខ។

mobimedia.com.au ឬផ្ញើរមកកាន់អ៊ីម៉េល adrain@mjamsmusic.com។ mJams គឺជាផលិតផលរបស់ក្រុមហ៊ុន Mobimedia (Cambodia) Limited, Phonm Penh។ 

imageimage