ព័ត៌មាន

Samsung កំពុងត្រៀមខ្លួនផលិតកញ្ចក់អេក្រង់ស្មាតហ្វូនជំនាន់ថ្មីសម្រាប់ Galaxy S7

សព្វថ្ងៃនេះ ទៅដល់ទីណាក៏លឺតែកញ្ចក់ Corning’s Gorilla Glass គ្រប់ទីកន្លែង សឹងតែគ្រប់ស្មាតហ្វូនកំពូលៗ ពិសេសថេបប្លេតតែម្តង។ ចំនែកកញ្ចក់ប្រភេទ Dragontrail Glass របស់ក្រុមហ៊ុន Asahi ហាក់ដូចជាមិនសូវមានការគាំទ្រនឹងល្បីឈ្មោះសោះ។

image

ពេលនេះ ក្រុមហ៊ុ​ន Samsung ល្បីល្បាញបំផុតរបស់កូរ៉េខាងត្បូងកំពុងតែធ្វើការនៅលើកញ្ចក់អេក្រង់ស៊េរីថ្មីដែលមានឈ្មោះថា Turtle Glass ដែលមានសមត្ថភាពសម្រាប់ធ្វើការការពារការធ្លាក់ ការទង្គិចជាដើម។ វាជាកញ្ចក់ដែលត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ជាមួយនឹងស្មាតហ្វូន ថេបប្លេត ឧបករណ៍ចាក់ចម្រៀង កាមេរ៉ានិងជាច្រើនទៀត។

 image

ក្រុមហ៊ុន Samsung ជាអ្នកដែលផលិតនូវកញ្ចក់ Corning Gorilla Glass នេះដំបូងគេបង្អស់ដែលទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ប៉ុន្តែបញ្ហាគឺនៅតែបែកយ៉ាងងាយ។ ចំនែកកញ្ចក់ Turtle វិញមានភាពតាន់ស្វិត​រឹងមាំ។ Samsung ប្រហែលជាគ្រោងនឹងដាក់កញ្ចក់នេះនៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Galaxy S7 ដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំក្រោយហើយមើលទៅ។

ប្រភព៖ tech2