ក្រុមហ៊ុន Microsoft បានរចនាខ្សែរពាក់ដៃយ៉ាងសម្បូរបែបដែលត្រូវបានគេហៅថា Microsoft Band 2។
Microsoft Band 2 ជាស្នាដៃថ្មីសម្រាប់ដាក់លក់ប្រកួតប្រជែងលើទីផ្សារជាមួយខ្សែរពាក់ដៃផ្សេងទៀត ដែលក្រុមហ៊ុនបានប្រកាសថានឹងដាក់បង្ហាញនៅថ្ងៃទី ០៦ ខែតុលាខាងមុខនេះ។
យោងតាមការបង្ហាញរបស់ក្រុមហ៊ុនបានបញ្ជា្កក់ Band 2 ប្រើសម្រាប់ពាក់ដៃផ្សំពីសារធាតុមេតាលីកនៅផ្នែកខាងមុខ និងមានបំពាក់ប៉ូតុងខាងងាយស្រួលប៉ះកំណត់មិនឆូតដៃ។
ដូចគ្នាផងដែរ ថ្មរបស់វានៅផ្នែកខាងក្រោមអេក្រង់បង្ហាញព័ណ៌ដែលខុសប្លែកពីម៉ូដែលមុនៗ។ សមត្ថភាពរបស់វាកាន់តែពិសេសអាចកំណត់កម្រិតលំហាត់ប្រាណតាមរយៈកាបញ្ចូល sensor ដូចខ្សែរពាក់ដៃមុនៗ។ ការភ្ជាប់សមត្ថភាពដ៏មានប្រសិទ្ធភាពមួយចំនួនដូចជា ការវាស់កម្រិតចលនាបេះដូងលក្ខណៈអ៊ុបទិក Accelerometer / Gyrometer, GPS, Microphone, Ambient Light Sensor, Galvanic Skin Response (GSR) sensors និង UV sensor ដ៏សម្បូរបែប។
ខ្សែរពាក់ដៃថ្មី នឹងដាក់លក់នៅបណ្តាប្រទេសប៉ែកអ៊ឺរ៉ុប ដូចជាអេស្បាញ បារាំង អ៊ីតាលី និងអាឡឺម៉ង់។ ដំណាលគ្នាដែរនៅថ្ងៃទី 06 ខែតុលា ក្រុមហ៊ុនគ្រោងដាក់បង្ហាញ Surface Pro 4៕
អត្ថបទ៖ លក្ខិណា
អានអត្ថបទ៖ SUHD TV ការកម្សាន្តគ្មានដែនកំណត់