ព័ត៌មាន

Canon EOS 6D Mark II ទំហំ 28 MP នឹងបង្ហាញខ្លួនចុងឆ្នាំ

image

 

បីឆ្នាំមកហើយដែលក្រុមហ៊ុន Canon ប្រើ frame DSLR ហើយបានប្រើវាក្នុងកាមេរ៉ា Nikon D610 និង  D750។ យ៉ាងណាម៉ូដែលថ្មីរបស់ Canon នឹងបំពាក់សមត្ថភាពកាន់តែខ្ពស់។

 

តាមរូបភាពដែលបានបែកធ្លាយ និងព័ត៌មានពីលក្ខណៈកាមេរ៉ាថ្មី បានបង្ហាញពីសមត្ថភាពថតរូបកាន់តែខ្ពស់ និងមានគុណភាពរូបភាពកាន់តែច្បាស់នោះលើម៉ូដែល Canon EOS 6D Mark II។ Canon EOS 6D Mark II ជាកាមេរ៉ាមួយដែលមានសមត្ថភាពស្តង់ដា ISO 204,800 រួមជាមួយនឹងការប្រើល្បឿន 6fps  នៅពេលថតរូប និងវីដេអូរ។

image

ក្រៅពីនេះ កាមេរ៉ារបស់វាត្រូវបានក្រុមហ៊ុនភ្ជាប់ទំហំ sensor ដល់ទៅ​ 28MP។ បច្ចេកវិទ្យាថ្មីត្រូវាបានភ្ជាប់ Dual Pixel CMOS ដែលធ្វើឱ្យវាមានសមត្ថភាព autofocus បានកាន់តែខ្ពស់។

image

Canon EOS 6D Mark II មានរូបរាងតូច និងមានពន្លឺភ្លឺខ្លាំង អាចនឹងត្រូវដាក់បង្ហាញចុងឆ្នាំនេះ ឬដើមឆ្នាំ 2016៕  

 

អត្ថបទ៖លក្ខិណា

អាន៖ លឺថា​ CANON កំពុងតេស្តម៉ូដែល CANON EOS-1D X MARK II