ព័ត៌មាន

ក្រុមហ៊ុន Huawei បញ្ចប់ដំណើរកម្សាន្តប្រចាំឆ្នាំទៅកាន់ក្រុងព្រះសីហនុដោយភាពរីករាយ

ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍លំដាប់កំពូល​ក្នុងពិភពលោកប្រចាំប្រទេសកម្ពុជា និងជា​ក្រុម​ហ៊ុន​ផលិត​ស្មាត​ហ្វូនប្រើប្រាស់ប្រព័ន្ធ Android លំដាប់លេខពីរពិភពលោកបានបញ្ចប់​ដំណើរកម្សាន្តប្រចាំឆ្នាំទៅកាន់ព្រះសីហនុដោយភាពរីករាយកាលពីថ្ងៃទី20 ខែកញ្ញា ឆ្នាំ2015។ បុគ្គលិកក្រុមហ៊ុន Huawei​ ប្រចាំកម្ពុជាគ្រប់ជាតិសាសន៍ប្រមាណ 240 នាក់ ចូលរួមដំណើរ​កម្សាន្ត​រយៈពេល 01 យប់ 02 ថ្ងៃនេះ។

image

កម្មវិធីដំណើរកម្សាន្តប្រចាំឆ្នាំនេះ ត្រូវបានគេធ្វើឡើងដើម្បីផ្ដល់ឱកាសឲ្យបុគ្គលិកទាងអស់​បានជួប​ជុំគ្នាលេងកីឡា ពិសាអាហារ លេងតន្ត្រី រាំលេងកម្សាន្តនៅមាត់សមុទ្រ និងជា​ពិសេសគឺឲ្យពួកគាត់សម្រាកលំហែអារម្មណ៍ជជែកគ្នាលេង ពង្រឹងទំនាក់ទំនង និងពង្រីក​បណ្ដាញពីផ្នែកមួយទៅផ្នែកមួយទៀត។

image

គូរបញ្ជាក់ថា​ នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន Huawei ផ្ដួចផ្ដើមឲ្យមានកម្មវិធីនេះ​ឡើង​សម្រាប់បុគ្គលិកទាំងអស់ ហើយនេះក៏មិនមែនជាកម្មវិធីចុងក្រោយដែរ សម្រាប់ឆ្នាំ 2015 នេះ។ ក្រុមហ៊ុន Huawei នៅមានកម្មវិធីជប់លៀងប្រចាំឆ្នាំ និងកម្មវិធី Team Building ជាច្រើន​ទៀតសម្រាប់បុគ្គលិក។

image

អំពីក្រុមហ៊ុន Huawei

គិតមកត្រឹមចុងឆ្នាំ2013 ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Huawei ត្រូវបានចែកចាយទៅដល់ជាង 170 ប្រទេស បម្រើឲ្យអតិថិជនច្រើនជាងមួយភាគបីនៃចំនួនប្រជាជនសរុបនៅលើពិភពលោក។ ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់លេខបី ក្នុងនាមជាក្រុមហ៊ុននាំចេញប្រភេទទូរស័ព្ទស្មាត​ហ្វូន​ធំជាងគេ ទូទាំងពិភពលោកនៅឆ្នាំ 2014។ ក្រុមហ៊ុន Huawei មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ(R & D) 16 កន្លែងនៅជុំវិញពិភពលោក ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី ឥណ្ឌា និងចិន។ ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាជីវកម្មបីរបស់ Huawei គឺ អាជីវកម្ម​សម្រាប់​អតិថិជន​ ទទួលចែកចាយនូវផលិតផលនានារួមមាន ស្មាតហ្វូន ឧបករណ៍អ៊ីនធើណេតចល័ត (MBB) ឧបករណ៍អ៊ីនធើណេតតាមផ្ទះ  និងសេវាកម្ម Clould ។ ជាមួយបទពិសោធន៍អាជីវកម្មដ៏លើសលប់ ផ្នែកបច្ចេកវិទ្យា​ព័ត៌មាន និងទូរគមនាគមន៍ (ICT) អស់រយៈពេលជាង 20ឆ្នាំ ជាបណ្តាញសកលដ៏ទូលំទូលាយ ប្រតិបត្ដិការអាជីវកម្មលំដាប់ពិភពលោក ព្រមទាំងជាដៃគូដ៏មានបទពិសោធន៍ ក្នុងវិស័យទូរគមនាគមន៍ ក្រុមហ៊ុន Huawei បានបង្កើតបណ្តាញប្រតិបត្តិការសកលមួយ រួមជាមួយដៃគូការងារដែលពោរពេញដោយសមត្ថភាព។ ក្រុមហ៊ុន Huawei បានប្តេជ្ញាពាំនាំយកបច្ចេកវិទ្យា​ចុងក្រោយបំផុតជូនដល់អតិថិជន ផ្តល់ជូនពិភពលោកនូវលទ្ធភាពនានា និងការបង្កើតបទពិសោធន៍ដ៏អស្ចារ្យ សម្រាប់អ្នកប្រើប្រាស់គ្រប់ទីកន្លែង៕

ព័ត៌មានបន្ថែម៖ https://www.facebook.com/HuaweiDeviceCambodia?ref=hl