ព័ត៌មាន

ក្រុមហ៊ុន Samsung នៅតែបន្តរគ្រងដំនែងកំពូលផ្នែកផលិត&លក់ស្មាតហ្វូនសកលលោកនៅត្រីមាសទីពីរនេះ

តាមរបាយការណ៍ពី Counterpoint Research បានបញ្ជាក់ថា ក្រុមហ៊ុន Samsung នៅតែបន្តរឈានមុខគេជាសកលលោកផ្នែកផលិតស្មាតហ្វូន និងការលក់ស្មាតហ្វូននៅត្រីមាសទីពីរនេះ។ នៅក្នុងការប្រកួតប្រជែងស្មាតហ្វូនជាច្រើន ក្រុមហ៊ុន Samsung បានលក់ដាច់ដល់ទៅ 21% ចាប់ពីខែមេសាដល់ខែមិថុនានឹងដេញតាមពីក្រោយដោយក្រុម​ហ៊ុន Apple (14%) ។ ចំនែក Huawei វិញដណ្តើមបានទីផ្សារ 9% ចំនែក Xiaomi (៥%) និង ZTE (៥%) ដូចគ្នា។

image

សម្រាប់ត្រីមាសទីពីរនេះ ក្រុមហ៊ុន Samsung នៅតែឈរនៅកំពូលផ្នែកផលិតនឹងលក់ស្មាតហ្វូនពិភពលោកដល់ទៅ 19% ខណៈពេលដែល Apple មានត្រឹមតែ 10% ហើយ Huawei ដណ្តើមបានទីផ្សារ 7% ។ ចំនែក Nokia វិញគឺបាន 6% ហើយ ZTE, Xiaomi, TCL (Alcatel) និង LG គឺបាន 4% ។

image

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung ជាក្រុមហ៊ុនដែលឈានមុខគេទាំងផ្នែកផលិតនិងផ្នែកលក់នៅលើពិភពលោក និងទ្វីបជាច្រើន។ ប៉ុន្តែបើនៅអាមេរិចខាងជើងវិញនោះ ក្រុមហ៊ុន Apple បាននាំមុខដល់ទៅ 31% នៃទីផ្សារភាគហ៊ុន។ ក្រុមហ៊ុន Samsung នៅបន្ទាប់គឺត្រឹមតែ 24% ហើយ LG វិញគឺ 15% នៅទឹកដីអាមេរិចខាងជើងនេះ។ ចំនែក ZTE ឈរនៅលំដាប់ទី 4 និង TCL (Alcatel) ឈរនៅលំដាប់ទី 5 ៕

image

ប្រភព៖ CounterpointResearch