ព័ត៌មាន

ស្ពតពានិជ្ជកម្មថ្មីលើទូរទស្សន៍របស់ទូរស័ព្ទ Samsung Galaxy Note 5 និង S6 Edge+ ឡូយអស់ស្ទះ!(Video)

ទូរស័ព្ទ Samsung Galaxy Note 5 និង Galaxy S6 Edge+ បានដាក់លក់ជាផ្លូវការតាំងពីខែសីហាមកម្ល៉េះ ប៉ុន្តែអ្នកប្រាកដជាមិនទាន់បានទស្សនាវីដេអូផ្លូវការរបស់វានោះទេ។ ភាពចាំបាច់នោះគឺ ក្រុមហ៊ុន​ Samsung ត្រូវបង្កើតវីដេអូស្ពតផ្លូវការមួយសម្រាប់ទូរស័ព្ទទាំងពីរម៉ូដែលនេះឱ្យបានមុនគេដើម្បីប្រកួតប្រជែងទីផ្សារជាមួយនឹងផលិតផលថ្មីៗជាច្រើនទៀតដូចជា iPhone 6s & 6s Plus, Sony Xperia Z5, Z5 Compact, Z5 Premium, Microsoft Lumia 950 & 950 XL ជាដើម។

image

ស្ពតពានិជ្ជកម្មថ្មីរបស់ Galaxy Note 5 (អេក្រង់ទំហំ 5.7 អ៊ីង Quad-HD Screen និងប្រើប្រាស់ S Pen Stylus) បង្ហាញពីសមត្ថភាពក្នុងការជួយនូវការច្នៃប្រឌិតដើម្បីសម្រេចគោលដៅរបស់អ្នក។ សម្រាប់ស្ពតរបស់ Galaxy S6 Edge+ វិញគឺប្រាប់ពី “ភាពស្រស់ស្អាតបែបធម្មជាតិមិនទាន់ល្អនោះទេ ប៉ុន្តែកាម៉េរ៉ារបស់អ្នកអាចធ្វើបានល្អជាងនេះទៀត” ជាមួយនឹងការប្រើប្រាស់កាមេរ៉ាខាងក្រោយទំហំ 16MP ពិតជាផ្តិតរូបបានច្បាស់បំផុត។

image

ខាងក្រោមនេះជាវីដេអូស្ពតពាណិជ្ជកម្មផ្លូវការរបស់ Galaxy Note 5 និង Galaxy S6 Edge +៖

ស្ពត Galaxy Note 5

ស្ពត Galaxy S6 Edge+

ប្រភព៖ Samsung