ព័ត៌មាន

Project Valley គម្រោងស្មាតហ្វូនបត់របស់Samsung

 

 

កុំព្យូទ័រតូចមួយ រាងស្តើង អាចបត់បាន បានបង្ហាញខ្លួនជារឿងគួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែពេលនេះវា​ត្រូវបានគេអះអាងថាជាឧបករណ៍ដែលមានក្នុងគំនិតរចនា ហើយនឹងលេចរូបរាងក្នុងឆ្នាំ 2016 ជាការពិត។

ក្រុមហ៊ុន Samsung កំពុងផលិតស្មាតហ្វូនដែលអាចបត់បាន ជាពិសេសបត់អេក្រង់ដោយមិនភ័យបាក់ ជាមួយនឹងគម្រោងបង្ហាញវានៅខែមករា ឆ្នាំ 2016 នេះ។ យោងតាមប្រភពព័ត៌មានលើវ៉ិបសាយចិន​បានបញ្ជាក់ថា ក្រុមហ៊ុន Samsung បានផលិតស្មាតហ្វូនប្រើប្រព័ន្ធខួរក្បាលពីរប្រភេទ Snapdragon 620 និង Snapdragon 820​ ផលិតដោយ  Qualcomm។ ស្មាតហ្វូននេះ ក៏មានភ្ជាប់រន្ធកាត microSD  ភ្ជាប់អង្គចងចាំទំហំ 3GB (RAM)។ គម្រោងស្មាតហ្វូនបត់នេះ ត្រូវបានគេហៅថា Project Valley ហើយនេះជាគម្រោងផលិតស្មាតហ្វូនបត់លើកដំបូងបំផុតរបស់ក្រុមហ៊ុន Samsung៕

image

 

 

 

 

អត្ថបទ៖លក្ខិណា

អានអត្ថបទ៖ ចចាមអារ៉ាមពី IPHONE 7 ប្រើអេក្រង់សងខាង