ព័ត៌មាន

Samsung Galaxy Note 4 និង Galaxy Alpha ជាប់ឈ្មោះជាស្មាតហ្វូនដែលល្អបំផុតដែលថ្មអាចដោះដូរបាន

នៅពេលបច្ចុប្បន្ន បើគេនិយាយពីក្រុមហ៊ុន Samsung នោះគេមិនភ្លេចពីទូរស័ព្ទ Samsung Galaxy S6 និង Note 5 នោះទេ ប៉ុន្តែស្មាតហ្វូនទាំងពីរនេះសុទ្ធតែមិនអាចដោះថ្មដោះដូរចេញបាន។ ទូរស័ព្ទដែលអាចដោះដូរថ្មចេញបាននៅពេលបច្ចុប្បន្នដែលទទួលការគាំទ្រខ្លាំងមានដូចជា Xiaomi Redmi Note 2, Samsung Galaxy Note 4, LG G4, Microsoft Lumia 950/ 950 XL និង Samsung Galaxy Alpha ។

image

Samsung Galaxy Note 4 ជាកំពូលស្មាតហ្វូនដែលទទួលការពេញនិយមខ្លាំង និងអាចដោះថ្មចេញបានយ៉ាងងាយស្រួលបំផុត និងដំណើរលឿនល្អឥតខ្ចោះ។

image

ចំនែក Galaxy Alpha មានរូបរាងល្អឥតខ្ចោះជាមួយនឹងអេក្រង់ទំហំ 4.7 អ៊ីងកម្រិតភាពច្បាស់ HD និងមានថ្មមានកម្លាំងខ្លាំងដល់ទៅ 1860mAh ។ មិនត្រឹមតែប៉ុណ្ណោះ Galaxy Alpha ភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំដល់ទៅ 12MP នឹងមុខងារ Phase-Detection Autofocus សម្រាប់ចាប់រូបភាពបាននឹង មិនញ័រ និងច្បាស់ស្រស់ស្អាតបំផុត។

ប្រភព៖ phonearena