ព័ត៌មាន

LEAGOO ELITE 4 កំពូលស្មាតហ្វូនស៊េរីថ្មី ប្រណិតបំផុត ដំណើរការលឿនឥតខ្ចោះ!

បច្ចុប្បន្ននេះ ទីផ្សារស្មាតហ្វូន Android កំពុងតែវាយលុកទីផ្សារយ៉ាងគំហុក និងកំណើននៃការលក់ក៏កើនឡើងយ៉ាងខ្លាំង។ ក្រុមហ៊ុនល្បីៗជាច្រើនបានខិតខំប្រឹងប្រែងសម្រិតសម្រាំងនូវស្មាតហ្វូនដែលមានរូបរាងអស្ចារ្យ សមត្ថភាពខ្លាំង និងបំពាក់នូវបច្ចេកវិទ្យាកាន់តែទំនើបដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់។ LEAGOO ជាក្រុមហ៊ុនល្បីល្បាញមួយឈានមុខគេរបស់ប្រទេសម៉ាឡេស៊ីដែលមិនត្រឹមតែផលិតនូវស្មាតហ្វូនដែលមានរូបរាងល្អឥតខ្ចោះនោះទេ ថែមទាំងមានតម្លៃសមរម្យទៀតផង។

image

កំពូលស្មាតហ្វូនស៊េរី LEAGOO Elite កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងដោយសារតែសមត្ថាភាពខ្លាំង គុណភាពល្អឥតខ្ចោះ បច្ចេកវិទ្យាទំនើប និងតម្លៃសមរម្យ។ ពេលនេះ ក្រុមហ៊ុន LEAGOO បាននាំយកនូវស្មាតហ្វូនស៊េរីថ្មីមួយទៀតមកបង្ហាញនោះគឺ LEAGOO Elite 4 ។ 

 image

សមត្ថភាពខ្លាំង គុណភាពល្អឥតខ្ចោះ

ចាប់តាំងពីកំពូលស្មាតហ្វូនស៊េរី Elite បានដាក់លក់នៅលើទីផ្សារ អ្នកគាំទ្រជាច្រើនបានកោតសរសើរពីសមត្ថភាពដ៏អស្ចារ្យ ការរចនារូបរាងកាន់តែប្រណិត បច្ចេកវិទ្យាថ្មីជាច្រើន ហើយអ្វីដែលកាន់តែទាក់ទាញនោះគឺតម្លៃសមរម្យ។ LEAGOO Elite 4 ជាស្មាតហ្វូនស៊េរីថ្មីបំផុតដែលមានការរចនារូបរាងស្រស់ស្អាតទាក់ទាញបំផុតជាមួយនឹងគែមស្រោបដោយលោហៈរលើបរលោង ដែលធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែស្និទ្ធិស្នាល និងទុកចិត្តបំផុត។ LEAGOO Elite 4 មានបីពណ៌ដ៏ស្រស់ស្អាតសម្រាប់ជ្រើសរើសគឺពណ៌ស ពណ៌មាស និងពណ៌ខ្មៅដែលអ្នកអាចធ្វើការជ្រើសរើសពណ៌ណាមួយក៏បានដែលសក្តិសមទៅនឹងស្តាយ៍របស់អ្នក។

 image

LEAGOO Elite 4 ជាប្រភេទស្មាតហ្វូនដែលប្រើប្រាស់ស៊ីមពីរ និងប្រើប្រាស់នូវប្រព័ន្ធ 4G LTE ដែលផ្តល់នូវល្បឿនលឿនក្នុងការដោនឡូត ឬប្រើប្រាស់អ៊ីនធើណិត។ បន្ថែមពីនេះទៀត LEAGOO Elite 4 ប្រើប្រាសនូវ CPU ដល់ទៅ 4 គ្រាប់ប្រភេទ MTK6735 64-bit Quad-Core ល្បឿនដល់ទៅ 1.0GHz និងបំពាក់នូវអង្គចងចាំទំហំ 1GB ថែមទៀតផង។

 image

អ្វីដែលរិតតែពិសេសជាងនេះទៅទៀត LEAGOO Elite 4 ភ្ជាប់ជាមួយនឹងម៉េមូរី (ជាប់ម៉ាស៊ីន) ទំហំដល់ទៅ 16GB សម្រាប់ផ្ទុកឯកសារ វីដេអូ ចម្រៀង ហ្គេមរបស់អ្នក។ ប្រសិនបើអ្នកមានឯកសារច្រើនត្រូវផ្ទុកនៅលើស្មាតហ្វូនរបស់អ្នកបន្ថែមទៀត សូមកុំបារម្ភព្រោះ LEAGOO Elite 4 ភ្ជាប់ជាមួយនឹងរន្ធដោត microSD កាតទំហំដល់ទៅ 32GB ។

LEAGOO Elite 4 បំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែលដែលអាចថតរូបភាព វីដែអូបានច្បាស់ ពិសេសវាមានកាមេរ៉ាខាងមុខទំហំដល់ទៅ 5 មេហ្គាភិចសែលងាយស្រួលក្នុងការថតរូប Selfies ឬវីដេអូខលដែលផ្តល់រូបភាពច្បាស់បំផុត។ មុខងារពិសេសជាច្រើនទៀតមានដូចជា OTG, GPS, Wi-Fi, Gesture Sensing, E-Book Reader, 3G/4G, Gravity Sensing, Light Sensing និង​ Proximity Sensing ។

 image

ដំណើរការខ្លាំង ល្បឿនលឿន

LEAGOO Elite 4 ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ​Android 5.1 Lollipop ដែលអាចដំណើរការមុខងារ Multitasking (ការដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយ) ដោយគ្មានបញ្ហា។ ពិសេសជាងនេះទៅទៀត ​Android 5.1 Lollipop ផ្តល់នូវ Interface រូបភាពមានចលនា និងក្រាហ្វិកដ៏ស្រស់ស្អាតទាក់ទាញចិត្តបំផុត ហើយងាយស្រួលប្រើប្រាស់បំផុត។

ពិសេសជាងនេះទៅទៀត LEAGOO Elite 4 បំពាក់នូវថ្មដែលមានកម្លាំងថាមពលខ្លាំងដល់ទៅ 2400mAh ដែលអ្នកអាចធ្វើការប្រើប្រាស់កិច្ចការរបស់អ្នកបានពេញមួយថ្ងៃដោយមិនបាច់ព្រួយបារម្ភពីការអស់ថ្មឡើយ។

 image

សរុបជារួមមក ប្រសិនបើអ្នកកំពុងតែស្វែងរកស្មាតហ្វូនដែលមានរូបរាងប្រណិត បច្ចេកវិទ្យាថ្មីៗ សមត្ថភាពខ្លាំង ដំណើរការលឿន និងតម្លៃសមរម្យ សូមទិញស្មាតហ្វូន LEAGOO Elite 4 ដែលជាជម្រើសល្អបំផុត។ LEAGOO Elite 4 នឹងដាក់លក់នៅប្រទេសកម្ពុជានៅក្នុងខែវិច្ឆិកា ឆាប់ៗនេះ ហើយលោកអ្នកអាចធ្វើការកក់ទិញបានពី LEAGOO CAMBODIA តាមរយៈលេខទូរស័ព្ទ 017 388 811 ឬ 088 3708811 ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.leagoocambodia.com ឬអាសយដ្នានរបស់ LEAGOO Showroom ស្ថិតនៅផ្ទះលេខ 8 ផ្លូវ 136 ផ្សារថ្មី រាជធានីភ្នំពេញ។

លក្ខណៈពិសេសរបស់ LEAGOO Elite 4

  • អេក្រង់៖ 5 អ៊ីង​ qHD Fullscreen

  • អង្គប្រតិបត្តិការ (CPU) ៖ MTK6735 64bit Quad Core 1.0GHz

  • GPU៖ Mali-T720

  • ប្រព័ន្ធប្រតិបត្តិការ៖ Android 5.1

  • អង្គចងចាំ (RAM + ROM)៖ 1GB RAM + 16GB ROM

  • កាមេរ៉ា៖ ខាងក្រោយ 8.0MP + ខាងមុខ 5.0MP 

  • ប្រព័ន្ធ Bluetooth៖ 4.0

  • ទ្រទ្រង់មុខងារ៖ GPS| OTG| HotKnot

  • ស៊ីមកាតពីរ៖ Ordinary SIM, Micro SIM

  • ប្រព័ន្ធ Network៖

    2G: GSM 850/900/1800/1900MHz

    3G: WCDMA 900/2100MHz

    4G: FDD-LTE 800/900/1800/2100/2600MHz