ព័ត៌មាន

Samsung Note 5 បន្ថែមពីរពណ៌ទៀតគឺ ផ្កាឈូក និងទឹកប្រាក់ស្អាតអស់ទាស់!

ទូរស័ព្ទ Samsung Galaxy Note 5 កំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារពិភពលោក និងប្រទេសកម្ពុជា។ ថ្មីៗនេះ ក្រុមហ៊ុនកូរ៉េខាងត្បូងកំពុងពិចារណាក្នុងការបន្ថែមនូវពីរពណ៌បន្ថែមទៀតគឺពណ៌ផ្កាឈូក និងពណ៌ទឹកប្រាក់ដែលគួរ​ឱ្យចាប់អារម្មណ៍បំផុត។

image

ការបន្ថែមនូវពីរពណ៌ដ៏ស្រស់ស្អាតនេះគឺដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន iPhone 6s របស់ក្រុមហ៊ុន Apple ដែលទើបតែប្រកាសនូវពណ៌ផ្កាឈូកស្រស់ស្អាតបំផុត។ មនុស្សភាគច្រើន អ្នកណាក៏ចង់ប្រើប្រាសនូវ iPhone 6s ដែរដោយសារតែវាមានពណ៌ថ្មីគឺផ្កាឈូក។ ហេតុដូចនេះហើយទើបក្រុមហ៊ុនយក្ស Samsung បានបន្ថែមពីរពណ៌ទៀតដើម្បីធ្វើការប្រកួតប្រជែងនៅលើទីផ្សារ។

សម្រាប់ Samsung Galaxy Note 5 ពណ៌ទឹកប្រាក់អាចនឹងត្រូវដាក់លក់នៅកូរ៉េខាងត្បូងនៅក្នុងតម្លៃ 800$ (16GB) និង $860 (32GB) ។ សម្រាប់ពណ៌ផ្កាឈូកវិញនៅមិនទាន់ដឹងពីតម្លៃនៅឡើយនោះទេ។

ប្រភព៖ SammyHub