ព័ត៌មាន

តោះប្រៀបធៀប Huawei Ascend P8 ជាមួយម៉ុូដែលច្បង Ascend Mate 7

ស្មាតហ្វូនរបស់ Huawei ពីមួយជំនាន់ទៅមួយជំនាន់កាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់។ ពេលនេះសាកល្បងប្រៀបធៀប Huawei Ascend P8 ជាមួយ Ascend Mate 7 តើសមត្ថភាពខុសគ្នាយ៉ាងណា?

 Huawei Ascend P8 ជាស្មាតហ្វូនជំនាន់ក្រោយរបស់ Mate 7 ប៉ុន្តែការភ្ជាប់ និងបំពាក់មួយចំនួនខុសគ្នា។ Ascend P8 បំពាក់អេក្រង់ប៉ះបញ្ជាទំហំ 5.20 អ៊ីង និងមានទំហំទាំងបី  144.90 x 72.10 x 6.40 mm  និងមានទម្ងន់ 144.00 g។ ក្រៅពីនេះវាភ្ជាប់ Chip ប្រភេទ  octa-core  មានល្បឿន 2GHz  និងភ្ជាប់អង្គចងចាំទំហំ 3GB ថែមទាំងអាចថែមមេម៉ូរ៉ីខាងក្រៅបានទំហំ  128 GB។  

សម្រាប់ Ascend Mate 7 មិនអាចដកថ្មចេញបានដូច Ascend P8 ហើយមានមេម៉ូរ៉ីក្នុងម៉ាស៊ីទំហំ 16 GB ដូចគ្នា និងបំពាក់អេក្រង់ប៉ះបញ្ជាដូចគ្នា។ ប៉ុនតែផ្ទុយទៅវិញ ស្មាតហ្វូន Mate 7  មានទំហំទាំងបីទំហំ 157.00 x 81.00 x 7.90 mm ធំជាង Ascend P8 ទម្ងន់185.00 g ធ្ងន់ជាង និងភ្ជាប់ថ្មមានសមត្ថភាព 4100 mAh ខ្លាំងជាងថ្មរបស់ Ascend P8 ដែលប្រើត្រឹមតែ 2680 mAh។ សម្រាប់អេក្រង់ Ascend P8 បំពាក់ទំហំ 6  អ៊ីងធំទូលាយងាយស្រួលប៉ះបញ្ជាធំជាងអេក្រង់ Mate 7។  សម្រាប់ octa-core  របស់ Ascend P8  មានល្បឿនត្រឹមតែ  1.3GHz  ខ្សោយជាង Mate 7 0.7GHz។ ម៉្យាងទៀត អង្គចងចាំរបស់ Ascend P8 មានទំហំ 3GB ធំជាង Mate 7 ទំហំ 1GB៕

image   Vs   image

 

image    Vs   image

image   Vs   image

អត្ថបទ៖លក្ខិណា

អានអត្ថបទ៖  NEO 7 យ៉ាងហោចណាស់អន់ជាង OPPO R7S បន្តិច