ព័ត៌មាន

ក្រុមហ៊ុនស្មាតហ្វូន Huawei ចេញផ្សាយរបាយការណ៍ប្រចាំត្រីមាសទីបី

កំណើននៃការនាំចេញបន្តរីកចម្រើនដោយសារតែស្មាតហ្វូនស៊េរីទំនើបតម្លៃមធ្យម និងតម្លៃខ្ពស់​​ទទួលបានការចាប់អារម្មណ៍ខ្លាំង

ទីក្រុងសិនជិន ប្រទេសចិន ថ្ងៃទី 27 ខែតុលា ឆ្នាំ 2015ក្រុមហ៊ុនស្មាតហ្វូន Huawei បានចេញផ្សាយរបាយការណ៍ត្រីមាសទីបីប្រចាំឆ្នាំ 2015 ដែលបានបង្ហាញពីការកើនឡើងជា​លំដាប់នៃការនាំចេញស្មាតហ្វូនរបស់ខ្លួន។ ក្នុងនោះស្មាតហ្វូនស៊េរីទំនើបតម្លៃមធ្យម និងតម្លៃខ្ពស់មានចំនួន 33% នៃការនាំចេញសរុប និងមានការកើនឡើង 7% បើធៀបទៅនឹងត្រីមាសមុន។

 ក្នុងរយៈពេលបីខែចុងក្រោយគិតត្រឹមថ្ងៃ 30ខែកញ្ញានេះ ការនាំចេញស្មាតហ្វូនHuaweiសរុបមានចំនួន 27.4លានដើម កើនឡើង63%បើធៀបនឹងឆ្នាំមុន ដែលនេះគឺជាការកើនឡើងមួយដែលគួរឲ្យកត់សម្គាល់ជាទីបំផុត ដោយហេតុថាការនាំចេញស្មាតហ្វូនក្នុងឆ្នាំ2015 ត្រូវបានគេរំពឹងថា​ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំត្រឹមតែ 9.3% ប៉ុណ្ណោះ។

image

 លោក Richard Yuនាយកប្រតិបត្តិរបស់ក្រុមហ៊ុនស្មាតហ្វូន Huawei មានប្រសាសន៍ថា៖ “យើងមានមោទនភាពយ៉ាងខ្លាំង ចំពោះការរីកចម្រើននៅក្នុងទីផ្សារបរទេស និងការកើនឡើងនៃតម្រូវការស្មាតហ្វូនទំនើបតម្លៃមធ្យម និងតម្លៃខ្ពស់។ ជាមួយអត្រាកំណើននេះ យើងមានទំនុកចិត្តយ៉ាងមុតមាំ លើលទ្ធភាពនាំចេញឲ្យបានសរុប 100 លានដើមនៅចុងឆ្នាំនេះ។”

 ការនាំចេញស្មាតហ្វូន Huawei ទៅកាន់តំ​បន់អឺរ៉ុបកើនឡើង 98% និងតំបន់មជ្ឈិមបូព៌ា& អាហ្វិ្រកកើនឡើង 70%។ មិនត្រឹមតែប៉ុណ្ណោះ ការចែកចាយក្នុងប្រទេសចិនក៏ទទួលបានជោគជ័យដ៏ត្រចះត្រចង់ផងដែរនៅក្នុងត្រីមាសនេះ ដោយមានការកើនឡើង 81% ធៀបនឹងឆ្នាំមុន។

 ស្មាតហ្វូន Huawei ស៊េរីទំនើបតម្លៃមធ្យម និងតម្លៃខ្ពស់ដែលមានតម្លៃចាប់ $300ទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រោយការសម្ពោធ Huawei Mate 7 លក់បាន 6.5 លានដើម Huawei P7 លក់បាន 7.5 លានដើម និង Huawei P8 លក់បាន 4 លានដើម។ កំពូលស្មាតហ្វូនស៊េរីចុងក្រោយបំផុត Huawei Mate S ត្រូវបានគេសម្ពោធនៅក្នុងខែកញ្ញា ឆ្នាំនេះ មកដល់ពេលនេះមានវត្តមានក្នុងប្រទេសចំនួន 48 ទូទាំងពិភពលោករួមមាន ចិន អង់គ្លេស

អាល្លឺម៉ង់ បារាំង អេស្ប៉ាញ ។ល។ ការសម្ពោធ Huawei Mate S ពណ៌ស៊ីជម្ពូរ បានធ្វើឲ្យម៉ាកសញ្ញារបស់ Huawei កាន់តែរឹងមាំ និងទទួលស្គាល់ជាសកលពីសំណាក់អ្នកប្រើប្រាស់ដែលជាសុភាពនារីទាំងឡាយ។

  image

(HUAWEI P8)

 image

(HUAWEI Mate S ពណ៌ស៊ីជម្ពូរ)

 តម្រូវការស្មាតហ្វូនស៊េរីទំនើបតម្លៃធម្យមមានការកើនឡើងខ្លាំងនៅក្នុងតំបន់អឺរ៉ុប ដែលមានចំណែកទីផ្សារប្រមាណ 12.4% ក្នុងចំណោមស្មាតហ្វូនសរុបនៅក្នុងទីផ្សារប្រទេសអេស្ប៉ាញ និង 45.7% ចំពោះស្មាតហ្វូនស៊េរីទំនើបតម្លៃខ្ពស់ចន្លោះពី 400-500 អឺរ៉ូ។

 Huawei ក៏ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងប្រទេសអ៊ីតាលី ដែលមានចំណែកទីផ្សារសរុប 10.9% និង 27.9% ចំពោះស្មាតហ្វូនស៊េរីទំនើបតម្លៃខ្ពស់។

 ថ្មីៗនេះ ក្រុមហ៊ុនស្រាវជ្រាវដ៏ល្បីរបស់អាល្លឺម៉ង់ GFK បានបង្ហាញថា ក្រុមហ៊ុន Huaweiបានរក្សាតំណែងជាក្រុមហ៊ុនផលិតស្មាតហ្វូនឈានមុខគេមួយ ក្នុងចំណោមក្រុមហ៊ុនកំពូល​ទាំងបីក្នុងពិភពលោក គិតត្រឹមខែមករា ដល់ខែសីហា​ឆ្នាំ 2015ដែលមានចំណែកទីផ្សារសរុបចំនួន 9.5%។

 នៅក្នុងប្រទេសចិនវិញ Huaweiបន្តនាំមុខគេនៅក្នុងទីផ្សារដែលមានចំណែកទីផ្សារសរុប 15% គិតត្រឹមខែកញ្ញា ឆ្នាំ2015។

 Huawei ក៏បានក្លាយជាស្មាតហ្វូនកំពូលមួយ ក្នុងចំណោមម៉ាកសញ្ញាស្មាតហ្វូនល្បីបំផុតទាំងបីនៅក្នុងប្រទេសអូស្ត្រាលី ប៊ែលហ្សិក អ៊ីតាលី ព័រទុយហ្គាល់ អេស្ប៉ាញ ស្វីស និងណូវែសេឡង់។

នៅក្នុងខែតុលា ឆ្នាំ2015 ត្រូវបានបញ្ចូលទៅក្នុងតារាងកំពូលម៉ាកសញ្ញល្បីៗទាំង 100ក្នុងឆ្នាំ​2015ដោយក្រុមហ៊ុន Interbrand[1]ហើយនៅក្នុងឆ្នាំនេះ Huawei ទទួលបានចំណាត់ថ្នាក់លេខ 88។  កាលពីឆ្នាំ 2014 ក្រុមហ៊ុន Huawei ទទួលបានចំណាត់ថ្នាក់លេខ 94 និងបានក្លាយខ្លួនជាម៉ាកសញ្ញារបស់ប្រទេសចិនដំបូងគេបំផុតដែលមានវត្តមាននៅក្នុងតារាងកំពូលម៉ាកសញ្ញល្បីៗទាំង 100នេះ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង Huawei Consumer BG: consumer.huawei.com/en/

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង Huawei Consumer BG Facebook ប្រទេសកម្ពុជា៖

https://www.facebook.com/HuaweiDeviceCambodia/