ព័ត៌មាន

ថ្មីទៀតហើយជាមួយកាមេរ៉ាធន់តូច Sony RX1R II របស់ក្រុមហ៊ុន Sony

កាមេរ៉ាជំនាន់ក្រោយៗរបស់ក្រុមហ៊ុន Sony សុទ្ធសឹងតែប្រើប្រាស់ Sensor ចាប់រូបភាពមានលក្ខណៈពេញលេញប្រសើរជាងកាមេរ៉ាជំនាន់មុនៗ ហើយក្នុងខែនេះដែរក្រុមហ៊ុនបានបង្ហាញកាមេរ៉ាថ្មីមួយគ្រឿងទៀតឈ្មោះថា  Sony RX1R II ដែលជាកាមេរ៉ាដៃធុនតូចមួយ។

imageimage 

កាមេរ៉ានេះបានតម្លើងបន្ទះ Chip ដោយភ្ជាប់ជាមួយ​ sensor ប្រភេទ Exmor R® CMOS ដែលអាចថតរូបភាពមានលក្ខណៈជា full-frame ទំហំ 35mm រួមជាមួយកម្រិតបង្ហាញរូបភាពច្បាស់ត្រជាក់ភ្នែក 42.4 មេហ្គាភិចសែល។ ក្រុមហ៊ុនក៏បានបន្ថែមទៀតដែរថា ប្រព័ន្ធខ្សែរភ្លើង និងការរចនារេស្តង់របស់កាមេរ៉ាមានលក្ខណៈពិសេសដែលអាចបង្កើនល្បឿនម៉ាស៊ីនកាមេរ៉ា 3.5x ដងលឿនជាងកាមេរ៉ា RX1R មុន។ ជាងនេះទៅទៀត ឆ្លងការវិភាគកាមេរ៉ា RX1 និង RX1R ធ្វើឱ្យការរចនាកាមេរ៉ា  RX1R II  មានល្បឿន AF លឿនជាងម៉ូដែលទាំងពីរនេះ 30%។

ក្រុមហ៊ុនបានលើកសរសើរបន្ថែមថា កាមេរ៉ានេះមានសមត្ថភាពប្រសើរជាងម៉ូដែលមុនៗច្រើនក្នុងនោះរួមមានមុខងារល្បឿន Fas Hybrid AF  ហើយវាក៏ជាកាមេរ៉ាដំបូងរបស់ Sony ដែលមានមុខងារមួយនេះ។ ក្រៅពីនេះ sensor ចាប់រូបភាពរបស់វាប្រើ 399 phase-detection AF ដើម្បីធ្វើការផ្តោតលើរូបភាបបានរហ័ស និងទទួលបានរូបភាពច្បាស់។

 imageimage

កាមេរ៉ានេះ ទើបតែត្រូវបានក្រុមហ៊ុនដាក់បង្ហាញនៅពេលថ្មីៗនេះ ហើយក្រុមហ៊ុនក៏បានដាក់លក់វាលើផ្សារដែលអ្នកអាចកម្មង់បានហើយ៕ 

 

អត្ថបទ៖លក្ខិណា

អានអត្ថបទ៖ សាមសុង GALAXY NOTE 5 មានភាពទាក់ទាញបំផុតសម្រាប់អ្នកជំនួញ