ព័ត៌មាន

ស្មាតហ្វូនមធ្យម Honor 5X នាំមកជាមួយ RAM ទំហំ 3GB

ក្រុមហ៊ុន Huawei  បង្ហាញស្មាតហ្វូនសេរ៊ីក្រោយៗជាច្រើនសុទ្ធសឹងផលិតពីលោហៈធាតុ ម្សិលមិញក្រុមហ៊ុនក៏បានដាក់បង្ហាញស្មាតហ្វូនធន់មធ្យមមួយទៀត Honor 5X ដោយនាំមកនូវបច្ចេកវិទ្យាទាន់សម័យ។

ស្មាតហ្វូន Honor 5X ត្រូវបានដាក់បង្ហាញជាផ្លូវការដោយបាននាំមកជាមួយសមត្ថភាពប្រើប្រាស់ថ្មីដូចជាប្រើស៊ីមកាតបានពីរ (Micro-SIM and Nano-SIM) រួមជាមួយការប្រើប្រាស់អ៊ិធើណេតភ្ជាប់បណ្តាញប្រភេទ dual-4G មានល្បឿនលឿន។ វាបំពាក់អេក្រង់ទំហំ 5.5 អ៊ីង ប្រភេទ  full-HD (1080×1920 ភិចសែល) និងមានដំណើរការដោយ octa-core Qualcomm Snapdragon 616 ប្រភេទ SoC ទំហំ​64-bit។

Honor 5X ត្រូវបានបំពាក់កាមេរ៉ាទំហំ 13 មេហ្គាភិចសែល ប្រើ dual-LED flash, f/2 ថតរូបបានកាន់តែច្បាស់។ ស្មាតហ្វូននេះសាកថ្មរយៈពេល 30 នាទីបានថ្ម 50 ភាគរយ ហើយប្រើថ្មមានថាមពល 3000mAh ។ វាក៏បាននាំមកជាមួយបច្ចេកវិទ្យាថ្មីដោយមានភ្ជាប់ sensor សម្រាប់ស្កែនម្រាមដៃ  &#039Fingerprint 2.0&#039 ដែលអាចដោះទូរស័ព្ទបានយ៉ាងលឿនប្រើរយៈពេលត្រឹមតែ 0.5 វិនាទី។

 image

 

 

 

ស្មាតហ្វូននេះ ដាក់លក់ក្នុងប្រទេសចិន និងដាក់លក់នៅថ្ងៃទី 03 ខែវិច្ឆិកា អ្នកអាចកម្មង់ដោយ Ram  ទំហំ  2GB មានតម្លៃ 157 ដុល្លារ និង Ram ទំហំ 3GB មានតម្លៃ 220 ដុល្លា។

ដោយ៖លក្ខិណា

ប្រភព៖Honor

អានអត្ថបទ៖LEAGOO LEAD 6 តម្លៃពិសេសត្រឹមតែ $59 សមត្ថភាពកាន់តែអស្ចារ្យ