ព័ត៌មាន

One Plus បង្ហាញទូរស័ព្ទជំនាន់ក្រោយកាន់តែទាក់ទាញជាមួយគម្របកាន់តែប្លែក

ថ្ងៃនេះ ក្រុមហ៊ុន One Plus បានដាក់បង្ហាញស្មាតហ្វូនថ្មីរបស់ខ្លួនម៉ូដែល OnePlus X ដែលមានតម្លៃទាបជាងម៉ូដែលច្បង OnePlus One និង OnePlus 2 ។ ស្មាតហ្វូននេះក៏មានគម្របដែលមានព័ណ៌៌ប្លែកៗដែលជាចំណែកនៃចំណុចចាប់រម្មណ៍។

OnePlus X ជាស្មាតហ្វូនដែលប្រើប្រព័ន្ធដំណើរការចុងក្រោយ OxygenOS លើ Android 5.1.1 Lollipop ដែលបំពាក់អេក្រង់ Amoled ទំហំ 5 អ៊ីង full-HD (1080×1920ភិចសែល)។ វាមានដំណើរការដោយប្រព័ន្ធដំណើរការ quad-core Qualcomm Snapdragon 801  ប្រភេទSoC មានល្បឿន 2.3GHz លឿនជាងស្មាតហ្វូនធម្មតា និងភ្ជាប់ RAM LPDDR3 ទំហំ 3GB។

image

OnePlus X នាំមកជាមួយមេម៉ូរ៉ីក្នុងម៉ាស៊ីនស្រាប់ទំហំ  16GB  និងមានរន្ធកាត microSD ថែមមេម៉ូរ៉ីបានទំហំ 128GB។ សម្រាប់កាមេរ៉ា វាត្រូវបានគេភ្ជាប់ទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល ប៉ុន្តែថ្មរបស់វាមិនអាចដោះចេញបានទេដោយមានថាមពល 2525mAh រួមទាំងពុំមានមុខងារស្កែនម្រាមដៃទេ។ ម៉្យាងទៀតគម្របរបស់វាមានលក្ខណៈទាក់ទាញដោយមានជា ព័ណ៌ឈើ ខ្មៅឆ្នូត ឬស្សី កាបូន និងភក់។

ក្រុមហ៊ុនមិនបានប្រកាសថា ខ្លួនផលិតស្មាតហ្វូននេះនៅក្នុងប្រទេសឥណ្ឌាទេ ប៉ុន្តែក្រុមហ៊ុនបានប្រកាសថាសនឹងដាក់លក់ស្មាតហ្វូននេះនៅខែវិច្ឆិកា។ សូមបញ្ជាក់ថា នេះជាលើកទី 01 ហើយដែលក្រុមហ៊ុន One Plus ផលិតស្មាតហ្វូនរបស់ខ្លួននៅប្រទេសឥណ្ឌា៕

 

imageimage

ដោយ៖លក្ខិណា

ប្រភព៖ One Plus

អាន៖SAMSUNG បង្ហាញ GALAXY VIEW បំពាក់អេក្រង់ទំហំ 18.6 អ៊ីង FULL-HD