ព័ត៌មាន

Moto X Force ស្មាតហ្វូនរបស់ Motorola ត្រូវបានដាក់បង្ហាញ

ក្រុមហ៊ុន Motorola បញ្ចេញស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួន Moto X Force និងដាក់លក់នៅចក្រភពអង់គ្លេស និងអាមេរិចឡាទីនក្នុងវច្ឆិកានេះ។

Moto X Force បំពាក់ដោយអេក្រង់ទំហំ 5.4 អ៊ីង ប្រភេទ QHD (1440×2560)។ អេក្រង់របស់វាមានពីរស្រទាប់ ហើយស្រទាប់ខាងលើជាស្រទាប់ប៉ះបញ្ជា។ ទោះជាវាធ្លាក់ក៏មិនប្រែៈ ហើយថែមទាំងជាស្មាតហ្វូនធន់ទឹក។ វាមានដំណើរការដោយ Qualcomm Snapdragon 810 octa-core ប្រភេទ SoC មានល្បឿន រួមទាំងមានភ្ជាប់ Ram LPDDR4 ទំហំ 3GB។

image

វាមានមេម៉ូរ៉ីពីរប្រភេទទំហំ 32GB និង 64GB ហើយអ្នកថែមទាំងអាចបន្ថែមមេម៉ូរ៉ីខាងក្រៅតាមរយៈកាត microSD រហូតដល់ទៅទំហំ 2TB។ សម្រាប់ថាមពលថ្ម 3760mAh អាចឱ្យអ្នកប្រើប្រាស់បានរហូតដល់ទៅពីរថ្ងៃ។ ស្មាតហ្វូននេះក៏ភ្ជាប់មកជាមួយកាមេរ៉ាទំហំ 21 មេហ្គាភិចសែល មាន dual-LED flash និងមានកាមេរ៉ាមុខទំហំ 5 ភិចសែល។

image

imageimage

 

imageimage

ដោយ៖លក្ខិណា

អានអត្ថបទ៖ ONE PLUS បង្ហាញទូរស័ព្ទជំនាន់ក្រោយកាន់តែទាក់ទាញជាមួយគម្របកាន់តែប្លែក