ព័ត៌មាន

អ្នកអាចគូររូបភាពដ៏ស្រស់ស្អាតជាមួយប៊ិក S Pen (មានវីដេអូ)

ជាធម្មតាលោកអ្នកចូលចិត្ដចែករំលែកគំនិតថ្មីៗនិងអាម្មណ៍ផ្ទាល់ខ្លួនទៅមនុស្សដែលលោកអ្នកស្គាល់។ សំរាប់អ្នកដែលប្រើប្រាស់ the Galaxy Note5 និង the Galaxy Tab S2 លោកអ្នកអាចប្រើដើម្បីគូររូបបញ្ជាក់ពីអារម្មណ៍របស់លោកអ្នកព្រមទាំងចែករំលែក ជាមួយមិត្ត ភ័ក្តិតាមរយៈ PEN.UP ។

image

PEN.UP គឺជាកម្មវិធីមួយដែលអាចឲ្យលោកអ្នកបង្ហោះ និងចែករំលែករូបគំនូររបស់ លោកអ្នកព្រមទាំងមានកម្មវិធីធ្វើឲ្យរូបគំនូរកាន់តែស្អាតថែមទៀតដោយប្រើប៊ិក S Pen នេះ។ លោកអ្នកគ្រាន់តែចុះឈ្មោះប្រើកម្មវិធីនេះជាមួយនឹងគណនីបណ្តាញសង្គម ដែលលោកអ្នកកំពុងប្រើដូចជា Facebook និង Tweeter ជាដើម។ តោះយើងនាំគ្នាទៅមើលទាំងអស់គ្នាថា PEN.UP គេប្រើដូចម៉្តេចទៅ ។

PEN.UP មិនត្រឹមតែអាចឲ្យលោកអ្នកចែករំលែករូបគំនូរបស់លោកអ្នកនោះទេ លោក អ្នកក៏អាចប្រើវាជាមួយ apps ផ្សេងដ៏ទៃទៀតដើម្បីគូរគំនូរបានកាន់តែស្អាត។ វិចិត្រករ ជនកូរ៉េម្នាក់ឈ្មោះម៉ុនភិកបានប្រើ PEN.UP និង Infinite Painter ដើម្បីគូររូបក្មេងស្រីម្នាក់ ដោយប្រើថេប្លិត។ រូបគំនូរនេះពិតជាមានលក្ខណៈដូចរូបពិតណាស់។ មុនដំបូងគាត់ គ្រាន់តែចាប់ផ្តើមគូសខ្វៀសចុះឡើងបន្តិចប៉ុណ្ណោះ បន្ទាប់មកទើបលេចចេញនូវ រូបភាពដ៏ស្រស់ស្អាតមួយ។ លោក ម៉ុនភិក ក៏បានបង្ហាញនូវវិធីសាស្រ្តគូរគំនូរ ទេសភាពផងដែរ។

image

ចំនែកឯវិចិត្រករ ជុនសឹង ផាក និង ជែសឹង សូ បានរួមគ្នាគូរគំនូរជីវចលដែល មានលក្ខណៈ ប្លែកៗនិងមានភាពរស់រវើកទាក់ទាញអ្នកទស្សនា។ គាត់បានគូររូប ខ្លាឃ្មុំនៅតំបន់ប៉ូលដែលមានពណ៌សដូចព្រិល រួចហើយពួកគាត់បានបង្ហោះរូបចូល ទៅក្នុង PEN.UP បន្ទាប់ពីគូរចប់ដើម្បីចែករំលែកជាមួយអ្នកផ្សេងដ៏ទៃទៀត។

តាមរយៈវិដេអូមួយនេះ កញ្ញា ប៊ុន បង្ហាញពីការគូររូបបន្ថែមទៅលើរូបថតដែលជាការ ដាក់បញ្ចូលគ្នានូវរូបភាពពិត និងរូបគំនូរដោយប្រើកម្មវិធី ArtFlow app ។ គាត់បានគូរ បន្ថែមរូបមនុស្សយន្តទៅលើរូបទេសភាពមួយដ៏ស្អាតដោយប្រើវិធីងាយៗ។ បន្ទាប់មក គាត់ក៏បានបង្ហាញពីរបៀបបង្ហោះរូបគំនូរនេះចូលទៅក្នុង PEN.UP  ផងដែរ។

image

ទាំងនេះគឺជាវិធីងាយក្នុងការប្រើប៊ិក S Pen គូររូបជាមួយកម្មវីធី PEN.UP ដើម្បីចែករំលែក នូវអារម្មណ៍ និងភាពច្នៃប្រឌិតរបស់លោកអ្នក។ មិនថាលោកអ្នកប្រើ Galaxy Note5 ឬក៏ Galaxy Tab S2 លោកអ្នកសុទ្ធតែអាចបង្ហាញសមត្ថភាពសិល្បៈបានដូចគ្នា។ សាមសុង ជួយឲ្យ លោកអ្នកចែករំលែកពីបទពិសោធន៍និងអារម្មណ៍កាន់តែងាយស្រួលជាងមុន។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.com​និង global.samsungtomorrow.com

ប្រភព : http://global.samsungtomorrow.com/pen-up-artists-share-their-passion/