Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔾 សាមសុងជាប់ចំណាត់លេខ 7 ក្នុងចំណោមម៉ាកសញ្ញាល្អៗនៅជុំវិញពិភពលោកឆ្នាំ 2015

November 06
10:04 am 2015
Like and Share this page:

ជាមួយគុណតម្លៃម៉ាកយីហោ(Brand Value)ដែលមានរហូត 45.297 ពាន់លានដុល្លា  សាមសុងជាប់ លេខ7នៅក្នុងចំណោមម៉ាកសញ្ញាល្បីៗទាំង10 នៃ Interbrand នៅឆ្នាំ2015 ។ សាមសុងស្ថិតក្នុងចំណោម ម៉ាកសញ្ញាល្បីៗទាំង10 ដូចនេះអស់រយៈពេល4ឆ្នាំបន្តបន្ទាប់គ្នាចាប់តាំងពីឆ្នាំ 2012 មក។

image

កក្តាសំខាន់ដែលធ្វើសាមសុងទទួលជោគជ័យដូចនេះគឺដោយសារតែ ការព្យាយាមផ្តល់ជូនដល់ អតិជននូវសេវាកម្មនិងផលិតផលដែលមានភាពច្នៃប្រឌិត ក៏ដូចជាភាពនាំមុខគេនៅក្នុងទីផ្សារ ស្មាតហ្វូន ទូរទស្សន៍ និង semiconductor ព្រមទាំងយុទ្ធសាស្រ្តទីផ្សារល្អៗផងដែរ។

image

ចំណែកឯភាពនាំមុខគេក្នុងទីផ្សារទូរស័ព្ទគឺដោយសារតែសាមសុងតែងតែផ្តល់នូវស្មានហ្វូនទំនើបៗជា បន្តបន្ទាប់ដូចជា Galaxy S និង Note  ក៏ដូចជាការបង្កើតនូវនាឡិការ Gear S2 និងស៊េរី Gear VR ព្រមទាំងសេវាកម្មសាមសុង Pay ដែលដាក់ឲ្យប្រើនៅតាមប្រទេសមួយចំនួន។

image

នៅក្នុងចំណោមផលិតផលសំខាន់ៗដែលមានដូចជា៖ ទូរទស្សន៍ និង memory semiconductors សាមសុងអាចរក្សានូវឧត្តមភាពនៅក្នុងទីផ្សារដោយសារតែភាពនាំមុខគេផ្នែកបច្ចេកទេស និង អ្នកជំនាញ។ លើសពីនេះទៀត សាមសុងតែងតែបន្តបង្កើតឲ្យមានផលិតផលថ្មីៗ និងបរិក្ខារដែល មានគុណភាពខ្ពស់ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន។ សាមសុងក៏ជាក្រុមហ៊ុនដែលនាំមុខគេ នៅក្នុងទីផ្សារអេឡិចត្រូនិចផងដែរ។

image

មួយវិញទៀត សាមសុងបានប្រឹងប្រែងធ្វើយុទ្ធសាស្រ្តទីផ្សារជាច្រើនដើម្បីទទួលបានភាពនាំមុខគេ នៅក្នុងទីផ្សារអ៊ីនធឺណែត (Internet of Things) ជាមួយនឹងផលិតផលដែលមានភាពច្នៃប្រឌិតដូចជា Samsung SmartThings Hub និង SleepSense ជាដើម។

image

ស្របពេលជាមួយគ្នា សាមសុងក៏បានធ្វើយុទ្ធនាការណ៍ផ្សព្វផ្សាយនៅទូទាំងពិភពលោក ដែលជួយ ឲ្យអតិជនមិនត្រឹមតែប្រើនូវបច្ចេកវិទ្យាទំនើបដើម្បីសម្រេចនូវសុបិន្ត ប៉ុន្តែគឺប្រើនូវបច្ចេវិទ្យានេះដើម្បី ធ្វើឲ្យមានភាពប្លែកគេមួយនៅក្នុងសង្គម។

ការវិវដ្តនៃគុណតម្លៃយីហោសាមសុង

image

ប្រភព: http://global.samsungtomorrow.com/samsung-ranks-7th-in-interbrands-best-global-brands-2015/

 អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd

​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.com​និង global.samsungtomorrow.com  

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 1454
Yesterday : 12891
This Month : 210490
Last Month : 436284
Total Visitor : 28165062