ព័ត៌មាន

សាមសុង Galaxy Note 5 និង S6 edge+កំពុងទទួលមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសកម្ពុជា

បន្ទាប់ពីមានវត្តនៅក្នុងប្រទេសកម្ពុជាបានមួយរយៈខ្លីប៉ុណ្ណោះ កំពូលស្មាតហ្វូនទំាងពីររបស់សាមសុងកំពុង ទាក់ទាញបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអ្នកបម្រើការងារការិយាល័យ និង ក្រុមយុវជន។

image

បើយោងតាមសំដីរបស់លោក កាង យូរហូរ អ្នកគ្រប់គ្រងផ្នែកលក់នៃហាងលក់ទូរស័ព្ទអប្សរាដែល ជាហាងទូរស័ព្ទដ៏ធំមួយ នៅក្នុងទីក្រុងភ្នំពេញបានឲ្យដឹងថា សាមសុង Galaxy Note 5  ទទួលបានការពេញ និយមខ្លាំងពីសំណាក់បុគ្គលិកក្រុមហ៊ុន និង មន្ត្រីរាជការ ដោយសារតែមានប៊ិក S Pen និងមានកម្មវិធី ល្អៗងាយស្រួលប្រើ។ ចំនែកឯទូរស័ព្ទសាមសុង Galaxy S6 edge+ វិញមានការពេញនិយមច្រើនពីសំណាក់ ក្រុមយុវវ័យដែលចូលចិត្តភាពស៊ីវិល័យ។ អតិជនប្រមាណជាង 50% របស់់ហាងទូរស័ព្ទដៃមួយនេះ មានការពេញនិយមជាខ្លាំងចំពោះទូរស័ព្ទទំាងពីរមូ៉ដែលនេះជាងគេ។

image

ស្រដៀងគ្នានេះផងដែរ នៅហាងលក់ទូរស័ព្ទហាក់សែរវិញ អតិថិជនភាគច្រើនចូលចិត្តប្រើទូរស័ព្ទសាមសុង Galaxy Note 5   និង សាមសុង Galaxy S6 edge+ ដោយសារតែមានកម្មវិធីងាយស្រួលដោនឡូដ និងងាយស្រួលប្រើ។ បុគ្គលិកផ្នែកលក់ម្នាក់បានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុន និង មន្ត្រីរាជការ ចូលចិត្តប្រើ ទូរស័ព្ទ Galaxy Note 5  ជាងគេ។

image

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស្រាវជ្រាវមួយឈ្មោះ GfK បានចេញរបាយការណ៍មួយថា ទូរស័ព្ទសាមសុង Galaxy Note 5  និង Galaxy S6 edge+ មានចំណែកទីផ្សារប្រមាណជា 55% នៃស្មាតហ្វូននៅក្នុងប្រទេស កម្ពុជា។ ការស្រាវជ្រាវនេះផ្តោតសំខាន់ទៅលើ 8 ខេត្តក្រុងសំខាន់ក្នុងប្រទេសកម្ពុជា។

image

គួររំលឹកផងដែរថា កាលពីខែកញ្ញា កន្លងទៅនេះ Galaxy S6 Edge Plus & Galaxy Note 5 ត្រូវបានបោះឆ្នោត ដោយអ្នកប្រើអ៊ីនធឺណែតនៅកម្ពុជាថាជាទូរស័ព្ទដែលមានការពេញនិយមបំផុតដោយប្រៀបធៀបជាមួយទូរស័ព្ទរប់សក្រុមហ៊ុន Apple ។  Galaxy S6 Edge Plus ដែលទទួលបានការបោះឆ្នោតដល់ទៅ 624 សម្លេងខណៈដែល iPhone 6s  ទទួលបានការគាំទ្រ ត្រឹមតែ 482 សម្លេង។ ចំណែកឯគូដ៏ពិសេសមួយទៀត ដែលទទួលបានការបោះឆ្នោតច្រើនជាងគេ នោះគឺ Galaxy Note 5 ដែលទទួលបានការបោះឆ្នោតដល់ទៅ 618 សម្លេង ខណៈដែល iPhone 6s Plus  ទទួលបានការបោះឆ្នោតត្រឹមតែ 486 សម្លេង។ ភ្លាមៗនោះ ក៏មានអ្នកគាំទ្ររបស់សាមសុង បានបង្ហោះវីដេអូអបអរភាពជោគជ័យរបស់សាមសុង Galaxy S6 Edge Plus និង Galaxy Note 5 នៅក្នុង Youtube  និង Facebook ផងដែរ។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.com​និង global.samsungtomorrow.com  

ប្រភព:

http://phandroid.com/2015/08/24/galaxy-note-5-first-14-things/