ព័ត៌មាន

Samsung Galaxy Note 5 ភ្ជាប់ជាមួយនឹងស្លាកសញ្ញាការប្រើប្រាស់ប៊ិក S-PEN ត្រឹមត្រូវ (វីដេអូ)

នៅដើមឆ្នាំនេះ ក្រុមហ៊ុន Samsung បានដាក់បង្ហាញនូវទូរស័ព្ទ Samsung Galaxy Note 5 ដែលប្រើប្រាស់ជាមួយនឹងប៊ិក S-PEN ដ៏ស្រស់ស្អាត។ ទន្ទឹមគ្នានេះផងដែរ ស្រាប់តែមានបញ្ហាទៅលើការដោតប៊ិកបញ្ជ្រាសដែលអាចបណ្តាលឱ្យបាក់ ឬជាប់គាំងប៊ិក S-PEN ជាប់នៅក្នុងទូរស័ព្ទនេះ។

image

ពេលនេះ ក្រុមហ៊ុន Samsung បានដាក់ស្លាកសញ្ញាប្រុងប្រយ័ត្ននៅក្នុងការដោតប៊ិក S-PEN បញ្ចា្រសនៅលើទូរស័ព្ទ Galaxy Note 5 ដែលកាលពីមុនមនុស្សជាច្រើនមិនសូវបានចាប់អារម្មណ៍ក្នុងការអានវានោះទេ។ ការធ្វើដូចនេះរឹតធ្វើ​ឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ប៊ិក S-PEN ។ សារព្រមានគឺ៖ “សូមប្រាកដថា អ្នកបានដោតប៊ិក S-PEN បានត្រឹមត្រូវតាមគំរូ។ ការដាក់ប៊ិក S-PEN ខុសបណ្តាលឱ្យគាំង ឬបាក់ប៊ិក និងខូចទូរស័ព្ទរបស់អ្នក។

image

សារព្រមាននេះអ្នកអាចមើលឃើញបាននៅពេលដែលអ្នកទាញទូរស័ព្ទ Samsung Galaxy Note 5 ថ្មីចេញពីប្រអប់តែម្តង។ នៅខាងក្រោមនេះជាការបង្រៀនការប្រើប្រាស់នូវទូរស័ព្ទ Samsung Galaxy Note 5 ជាមួយនឹងប៊ិក S-PEN ។ ការដោតប៊ិកខុសជារឿងដែលអ្នកមិនគួរសាកល្បងធ្វើនោះទេ៕

ទស្សនាវីដេអូ៖

ប្រភព៖ SamMobile