ព័ត៌មាន

ខ្សែដៃ Mi Band តម្លៃតែ 15$ គួរឱ្យចង់បានមួយ

{ប្រទេសចិន}ខ្សែដៃ Mi Band 1S របស់ក្រុមហ៊ុន Xiaomi ត្រូវបាន ដាក់បង្ហាញ ជាផ្លូវការហើយ ដែលមាន តម្លៃត្រឹមតែ 15$ ប៉ុណ្ណោះ (ប្រទេសចិន)។ Mi Band 1S នេះមាន មុខងារ ដែលផ្តល់ អត្ថប្រយោជន៍ តម្លៃ 15$ នេះ ពិតជាគួរឱ្យចង់បានប្រើមួយមែន។

Mi Band 1S ប្រើប្រាស់ ជាមួយនឹង ស្មាតហ្វូន iOS និង Android។ យ៉ាងណាមិញ ចំពោះអ្វីដែល ធ្វើអោយ ខ្សែដៃនេះ កាន់តែ ទាក់ទាញនោះ គឺវាអាច ធន់នឹង ការជ្រាបទឹក ត្រឹមជម្រៅ 1 ម៉ែត្រ បានរយៈពេល 30 នាទី ដោយគ្មាន បញ្ហាឡើយ។

Mi Band 1S មានមុខងារ សម្រាប់វាស់ស្ទង់ ចង្វាក់បេះដូង របស់អ្នក និងតាមដាន សុខភាព ពេលដែលអ្នកគេង ដែលមុខងារនេះ គឺប្រសើរណាស់ សម្រាប់មនុស្ស វ័យចំណាស់។ ខ្សែដៃនេះ ក៏អាច រាប់ចំនួន បរិមាណ កាឡូរី ក្នុងខ្លួនអ្នក ដែលបាន ដុតបំផ្លាញ កំឡុងពេលដែល អ្នកធ្វើ លំហាត់ប្រាណ ផងដែរ ហើយអ្នកក៏អាច ប្រើខ្សែដៃនេះ ដើម្បីវាស់ ជំហ៊ាន ដែលអ្នក បានដើរ ឬរត់ទៀតផង។

image

ខ្សែដៃឆ្លាតវៃមួយនេះ នឹងដាក់លក់ នៅលើទីផ្សារ ក្នុងពេលឆាប់ៗ ខាងមុខ នេះហើយ ក្នុងតម្លៃ 15$ សម្រាប់ទីផ្សារ ប្រទេសចិន សម្រាប់លើទីផ្សារនៅប្រទេសកម្ពុជា មិនទាន់មានចុះលក់តាមវ៉ិបសាយទេ។  

imageimageimage

 

ដោយ៖លក្ខិណា

អាន៖ GALAXY NOTE 5 តម្លៃ 90 ដុល្លារតាមពិត.

អត្ថបទ៖ ចិន