ព័ត៌មាន

នាឡិកាឆ្លាតវៃ S-WATCH តម្លៃពិសេសតែ $45 ច្រើនពណ៌ កាលីបទាន់សម័យ!

ថ្មីៗក្រុមហ៊ុន MYTEB ដ៏ល្បីល្បាញនៅក្នុងប្រទេសម៉ាឡេស៊ី បាននាំមកនូវនាឡិកាឆ្លាតវៃ MYTEB S-WATCH ស៊េរីថ្មីចុងក្រោយបំផុត ទំនើបទាន់សម័យដ៏អស្ចារ្យ ល្អឥតខ្ចោះ និងទាក់ទាញចិត្តបំផុតក្រោមការយកចិត្តទុកដាក់ពីក្រុមការងារជំនាញដើម្បីផលិតបាននូវផលិតផលនាឡិកាដ៏ស្រស់ស្អាតមួយនេះ។

 image

នាឡិកា S-WATCH មិនមែនជានាឡិកាដែលសម្រាប់តែមើលម៉ោងនោះទេ ប៉ុន្តែវាមានសមត្ថភាពកាន់តែពិសេសគឺប្រើប្រាស់ស៊ីមកាតសម្រាប់ធ្វើការខល និងមានរន្ធដោតម៉េមូរីកាតសម្រាប់ផ្ទុកឯកសារទិន្នន័យជាច្រើនប្រភេទរបស់អ្នក។

 imageimageimage

នាឡិកា S-WATCH មានប្រាំពណ៌ដ៏ស្រស់ស្អាតសម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ខៀវ ពណ៌បៃតងស្រាល ពណ៌ស និងពណ៌ក្រហមស្រាល សក្តិសមបំផុតទៅនឹងភាពថ្លៃថ្នូរ និងស្តាយ៍ផ្ទាល់ខ្លួនរបស់អ្នក។ អ្នកអាចធ្វើការផ្លាស់ប្តូរនូវមុខនាឡិកាណាមួយ ឬធ្វើការប្តូរ UI និងជាច្រើនទៀតទៅតាមការកំណត់របស់អ្នកបានកាន់តែងាយស្រួលបំផុត។

 image

S-WATCH ជានិឡិកាដ៏ឆ្លាតវៃដែលបំពាក់នូវមុខងារទំនើបៗដូចជាការខលទូរស័ព្ទ ការផ្ញើរសារ ការថតរូប វីដេអូ ការចាក់ចម្រៀង MP3 ឬ MP4 និងជាច្រើនទៀតដែលមិនមែនមានមុខងារសម្រាប់តែមើលម៉ោងដូចនាឡិកាផ្សេងនោះទេ។

image

ការភ្ជាប់ទំនាក់ទំនងគឺកាន់តែងាយស្រួលជាមួយនឹងប្រព័ន្ធ Bluetooth ឬប្រើស៊ីម (GSM)។ អ្នកអាចប្រាស់នាឡិកាឆ្លាតវៃមួយនេះជាមួយនឹងស្មាតហ្វូន Android ឬ iOS ដើម្បីធ្វើការទទួលនូវសាររំលឹកបានលឿន និងងាយស្រួលបំផុត។

 image

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀត នាឡិកា S-WATCH មានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់កញ្ចក់ប្រភេទ 2.5D IPS កូល័រភ្លឺច្បាស់ត្រជាក់ភ្នែក និងមានថាមពលថ្មខ្លាំងដែលអ្នកអាចប្រើប្រាស់បានរយៈពេលដល់ទៅ 2 ឬ​3 ថ្ងៃ (ការសាកថ្មម្តង) ។

image

សម្រាប់អបអរនា​ឱកាសពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែខាងមុខនេះ នាឡិកាឆ្លាតវៃ S-WATCH លក់ក្នុងតម្លៃពិសេសត្រឹមតែ $45 និងថែមកាដូជាច្រើនទៀត។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.leagoocambodia.com ឬទំនាក់ទំនងទូរស័ព្ទលេខ 017 388811 ឬ 098 398811 ៕