ព័ត៌មាន

ឈ្នះ! ឈ្នះ! រង្វាន់ដ៏សន្ធឹកសន្ធាប់ជាមួយសាមសុងសម្រាប់បុណ្យអុំទូក!

 ដើម្បីអបអរសាទរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ក្រុមហ៊ុនសាមសុងបានធ្វើការផ្តល់ ជូនពិសេស រាល់ការជាវឧបករណ៍អេឡិចត្រូនិចសាមសុង ឬទូរស័ព្ទដៃទំនើបម៉ាកសាមសុង ណាមួយចាប់ពីថ្ងៃនេះតទៅ។

 image

សម្រាប់រាល់អតិថិជនដែលបានជាវផលិតផលអេឡិចត្រូនិចសាមសុងដែលមានដូចជាទូរទឹកក ម៉ាសុីបោកខោអាវ ម៉ាយក្រូវ៉េវ ជាដើមចាប់ពី100ដុល្លារឡើងទៅនឹងមាន ឱកាសចាប់រង្វាន់ មួយសន្លឹក ដើម្បីឈ្នះទូរទស្សន៍សាមសុង Model H5003 ចំនួន18 រង្វាន់ ម៉ាស៊ីនចាក់ DVD Blue-Ray សាមសុង Model BD-H4500 ចំនួន44 រង្វាន់ ម៉ាយក្រូវ៉េវ សាមសុង Model ME 711 ចំនួន44 រង្វាន់ ម៉ាស៊ីនបូមធូលីសាមសុង Model VCC-4130S37 ចំនួន44 រង្វាន់ ព្រមទាំងអាវយឺតសាមសុង និងទឹកក្រអូប Downy ចំនួន2500រង្វាន់ ចាប់ពីថ្ងៃទី 20 រហូតដល់ថ្ងៃទី29 វិច្ឆិកានេះ។

 image

image

ចំណែករាល់អតិថិជនដែលជាវទូរស័ព្ទដៃសាមសុង Galaxy S6 edge / S6 edge+ ឬ Note5 នឹងទទួលបាន Wireless Charging Power Bank ដែលមានទំហំ 10,000mAh ដោយឥតគិត ថ្លៃមួយភ្លាមៗ។ ការផ្តល់ជូននឹងចាប់ផ្តើមពីថ្ងៃនេះ រហូតអស់ពីស្តុក នៅតាមហាងទំនើប សាមសុងដែលបានកំណត់។

 image

លោកអ្នកអាចទទួលបាននូវឱកាសឈ្នះរង្វាន់ទាំងនោះតាមហាងលក់គ្រឿងអេឡិចត្រូនិចដូចក្រោម៖

  • ភ្នំពេញ៖ KLDis 3, KLDis ផ្សារធំថ្មី, ហាងលក់ទូរស័ព្ទអប្សរា, IL, KLDis 4, E Box, AEON, Nojima, K4 សុរិយា, K4 Big A, K4ស៊ីធីម៉ល, K4 បាក់ទូក , K4ផ្សារទំនើបរតនាផ្លាសា, ស៊ុនស៊ីមិចកូផ្លូវព្រះសីហនុ, ស៊ុនស៊ីមិចកូAsia, ស៊ុនស៊ីមិចកូផ្លូវព្រះមន្នីវង្ស, ស៊ុនស៊ីមិចកូស៊ីធីម៉ល, ស៊ុនស៊ីមិចកូផ្សារទំនើបសុវណ្ណា, ស៊ុនស៊ីមិចកូអ៊ីធឺខន, ស៊ុនស៊ីមិចកូផ្សារធំថ្មី, ស៊ុនស៊ីមិចកូផ្លូវកម្ពុជាក្រោម,

  • សៀមរាប៖ Sand, Sin Hour, K4, ស៊ុនស៊ីមិចកូ

  • កំពង់ចាម៖ Sin Hour

  • បាត់ដំបង់៖ ស៊ុនស៊ីមិចកូ, K4, Singer Mega,

  • បន្ទាយមានជ័យ៖ Singer Mega,

  • កំពង់ឆ្នាំង៖ Singer Mega,

  • កំពត់៖ ស៊ុនស៊ីមិចកូ

  • កំពង់សោម៖ ស៊ុនស៊ីមិចកូ

image

ក្រុមហ៊ុនសាមសុង ជាក្រុមហ៊ុនម៉ាកផលិតផលបច្ចេកវិទ្យានាំមុខគេនៅលើពិភពលោក ​ដើម្បី​ផ្គត់ផ្គង់​ផលិតផល​បច្ចេកវិទ្យា​ច្នៃប្រឌិតគ្រប់ប្រភេទ​​ ដើម្បីឆ្លើយ​តប​នឹង​បំពេញ​តម្រូវ​ការរបស់​អតិថិជន​របស់​ខ្លួន សម្រាប់តម្រូវ​ការជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​។ ក្រុមហ៊ុននៅមិនទាន់បិទបញ្ចប់ការ ផ្តល់ជូនពិសេសនេះនៅឡើយទេ ដូច្នេះរាល់អតិថិជនដែលចាប់អារម្មណ៍ សូមកុំភ្លេចទៅកាន់ សាខាហាងទំនើបសាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់ រូបគ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើងមានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។